ព័ត៌មានអន្ដរជាតិ
លទ្ធផលបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ានឹងត្រូវប្រកាសនៅចុងខែមករា ឆ្នាំ២០២៦
គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលគ្រប់គ្រងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយថាលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខរបស់ប្រទេសនឹងត្រូវបានប្រកាសនៅចុងខែមករាឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ខែសីហា។

ការបោះឆ្នោតត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែធ្នូ ដោយធ្វើឡើងជាបីដំណាក់កាលក្នុងរយៈពេលមួយខែ។ នៅក្នុងការបោះឆ្នោតលើកនេះ មានតែគណបក្សចំនួនប្រាំមួយប៉ុណ្ណោះដែលនឹងប្រកួតប្រជែងដណ្តើមយកអាសនៈនៅក្នុងសភាជាតិ ខណៈដែលគណបក្សសរុបចំនួន ៥៧ នឹងចូលរួមនៅទូទាំងប្រទេស តិចជាងចំនួនគណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០។
គួរបញ្ជាក់ថារបបយោធាបានដណ្តើមអំណាចនៅឆ្នាំ ២០២១ បន្ទាប់ពីផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី បានគ្រោងរៀបចំការបោះឆ្នោតជាជំហានឆ្ពោះទៅរកការបញ្ចប់ជម្លោះស៊ីវិល។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី ស៊ូជី នៅតែជាប់ពន្ធនាគារ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីត្រូវបានដកចេញ ហើយអ្នកសង្កេតការណ៍អន្តរជាតិចាត់ទុកដំណើរការនេះថាជាមធ្យោបាយមួយដើម្បីពង្រឹងការគ្រប់គ្រងដោយយោធាឲ្យស្របច្បាប់ប៉ុណ្ណោះ។
ទឹកដីដ៏ធំរបស់ប្រទេសនេះនៅតែស្ថិតនៅក្រៅការគ្រប់គ្រងដោយយោធា ដោយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចបានប្តេជ្ញាថានឹងរារាំងការបោះឆ្នោតនៅក្នុងទឹកដីរបស់ពួកគេ។ ហានិភ័យផ្នែកសន្តិសុខ ជំរឿនខុសឆ្គងដែលខកខានមនុស្ស ១៩ លាននាក់ និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់បង្កើនការសង្ស័យលើភាពជឿជាក់ និងវិសាលភាពនៃការបោះឆ្នោត។ អ្នកវិភាគព្រមានថា ក្នុងអំឡុងពេលនៃការបោះឆ្នោតអាចបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំង ខណៈរបបយោធា និងក្រុមប្រឆាំងបន្តប៉ះទង្គិច៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


