ព័ត៌មានអន្ដរជាតិ
Marco Rubio ផ្តើមទស្សនកិច្ចនៅអ៊ីស្រាអែល ខណៈកាតាធ្វើសមរភូមិការទូតមុនសងសឹកអ៊ីស្រាអែល
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានផ្តើមទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ីស្រាអែល បន្ទាប់ពីអីស្រាអែលបើកការវាយប្រហារសំដៅលើមេដឹកនាំហាម៉ាសក្នុងទឹកដីប្រទេសកាតា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈឹមបូព៌ា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ បានធ្វើដំណើរចេញពីសហរដ្ឋអាមេរិនៅថ្ងៃសៅរ៍ ហើយ លោកគ្រោងនឹងជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអាទិត្យ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល បានវាយប្រហារទៅលើមេដឹកនាំក្រុមហាម៉ាស នៅខាងក្នុងទីក្រុងដូហា ប្រទេសកាតាដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។
មុនពេលចេញដំណើរទៅកាន់អ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកមិនសប្បាយចិត្តចំពោះការវាយប្រហារនោះទេ ប៉ុន្តែរឿងវាកើតឡើងរួចទៅហើយ។ ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីក៏បានអះអាងថា «ទំនាក់ទំនងជាមួយអ៊ីស្រាអែលនឹងមិនផ្លាស់ប្តូរទេ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហោះខ្លឹមសារចម្លើយរបស់រដ្ឋមន្ត្រីឆ្លើយទៅកាន់អ្នកសារព័ត៌មានថា៖«ខ្ញុំទៅ[អីស្រាអែល] ដើម្បីទទួលការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលផែនការរបស់ពួកគេកំពុងឈានទៅមុខ។ អ្វីដែលបានកើតឡើង គឺកើតឡើងទៅហើយ។ ជាក់ស្តែងយើងមិនសប្បាយចិត្តចំពោះវាទេ។ លោកប្រធានាធិបតីក៏មិនសប្បាយចិត្តចំពោះវាដែរ។ ឥឡូវនេះ យើងត្រូវតែឆ្ពោះទៅមុខ ហើយស្វែងរកអ្វីដែលកើតឡើងបន្ទាប់ទៀត»។
ប្រទេសកាតាបានរក្សាជំហអត់ធ្មត់ក្នុងការវាយបកសងសឹកលើអ៊ីស្រាអែលចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារនោះ ប៉ុន្តែប្រទេសកាតាបានប្រកាសរក្សាសិទ្ធិក្នុងការសងសឹក។ ទន្ទឹមគ្នានេះ ប្រទេសកាតាបានប្រឹងប្រែងមធ្យោបាយការទូតយ៉ាងខ្លាំងក្នុងការតតាំងជាមួយភាគីអ៊ីស្រាអែល។
សារព័ត៌មាន Times of Israel ដោយយោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានផ្សាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងទៅទស្សនាជញ្ជាំងខាងលិចជាមួយគ្នាក្នុងទីក្រុង Jerusalem នៅថ្ងៃអាទិត្យ។
នៅក្នុងការបង្ហោះជាភាសាអង់គ្លេសកាលពីយប់ថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu ហាក់ដូចជាទទួលស្គាល់ថា ការវាយប្រហារនៅកាតាបានបរាជ័យក្នុងការសម្លាប់មេដឹកនាំក្រុមហាម៉ាសដែលជាគោលដៅ ហើយបាននិយាយថាការកម្ចាត់ពួកគេ «នឹងបំបាត់ឧបសគ្គចម្បងក្នុងការដោះលែងចំណាប់ខ្មាំងរបស់យើងទាំងអស់ និងបញ្ចប់សង្គ្រាម»។
លោក Netanyahu បានតឿនឲ្យប្រទេសផ្សេងដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសកម្ចាត់មេដឹកនាំហាម៉ាស ឬនាំពួកគេទៅកាន់ស្ថាប័នយុត្តធម៌ ដោយបញ្ជាក់ថា «បើពួកគេមិនធ្វើទេ អ៊ីស្រាអែលនឹងធ្វើ»៕
រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


