ព័ត៌មានអន្ដរជាតិ
នេប៉ាល់តែងតាំងនាយករដ្ឋមន្ត្រីស្ត្រីជាលើកដំបូង ខណៈសភាត្រូវរំលាយ ចំពេលមានការតវ៉ាដ៏សាហាវ
ប្រធានាធិបតីនេប៉ាល់ កាលពីថ្ងៃសុក្រទី១២ខែកញ្ញាឆ្នាំ២០២៥ បានតែងតាំងអតីតប្រធានតុលាការកំពូលលោកស្រី Sushila Karki ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ដោយធ្វើឲ្យលោកស្រីក្លាយជាស្ត្រីដំបូងគេដែលដឹកនាំរដ្ឋាភិបាលរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ បន្ទាប់ពីភាពចលាចលដ៏ហិង្សាបានបង្ខំឲ្យនាយករដ្ឋមន្ត្រី Khadga Prasad Oli លាលែងពីតំណែង។

លោកប្រធានាធិបតី Ram Chandra Poudel បានរំលាយសភា និងកំណត់ការបោះឆ្នោតថ្មីសម្រាប់ថ្ងៃទី៥ខែមីនាឆ្នាំ២០២៦ តាមអនុសាសន៍របស់លោកស្រី Karki។
លោកស្រី Karki អាយុ៧៣ឆ្នាំ ដែលជាស្ត្រីដំបូងគេបម្រើការជាប្រធានតុលាការកំពូលរបស់នេប៉ាល់ក្នុងឆ្នាំ២០១៦-២០១៧ ទទួលបានកេរ្តិ៍ឈ្មោះល្បី សម្រាប់ជំហរដ៏តឹងរឹងរបស់លោកស្រីប្រឆាំងនឹងអំពើពុករលួយ។ លោកស្រីបានស្បថចូលកាន់តំណែងក្នុងពិធីខ្លីមួយដែលផ្សាយតាមទូរទស្សន៍រដ្ឋ។
ការតែងតាំងលោកស្រី ធ្វើឡើងបន្ទាប់ពីមានការតវ៉ាដោយហិង្សាជាច្រើនថ្ងៃនៅក្នុងទីក្រុង Kathmandu ដែលផ្ទុះឡើងបន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញការហាមឃាត់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមាន Facebook, X និង YouTube។ ភាពចលាចលដែលត្រូវបានគេហៅថា «ការតវ៉ារបស់ Gen Z» បានកើនឡើងទៅជាកំហឹងយ៉ាងខ្លាំងក្លាជុំវិញវិសមភាព និងសិទ្ធិនយោបាយ ដោយក្រុមបាតុករបានដុតអគារសភា លំនៅដ្ឋានប្រធានាធិបតី និងអាជីវកម្ម។
យោងតាមប៉ូលិស យ៉ាងហោចណាស់មនុស្ស ៥១នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នា ក្នុងនោះមានក្រុមអ្នកតវ៉ាដែលត្រូវបានបាញ់ដោយកងកម្លាំងសន្តិសុខ មន្ត្រីប៉ូលិស និងអ្នកទោសដែលបានស្លាប់ក្នុងអំឡុងពេលការហែកគុកដែលមិនបានសម្រេច។
លោក Oli បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ហើយបានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់គាត់ ខណៈដែលកងទ័ពបានកាន់កាប់រដ្ឋធានីក្រោមបម្រាមគោចរយ៉ាងតឹងរ៉ឹង។ អ្នកស្រុកត្រូវបានអនុញ្ញាតឲ្យចេញក្រៅតែតាមម៉ោងកំណត់ប៉ុណ្ណោះ ដើម្បីទិញអាហារ និងសម្ភារៈចាំបាច់ ខណៈដែលទាហានដើរល្បាតតាមដងផ្លូវ។
រដ្ឋាភិបាលបណ្តោះអាសន្នថ្មីរបស់ប្រទេសនេប៉ាល់ឥឡូវនេះប្រឈមមុខនឹងបញ្ហាចម្បងចំនួនពីរ គឺការស្តារសណ្តាប់ធ្នាប់ឡើងវិញ និងការរៀបចំប្រទេសសម្រាប់ការបោះឆ្នោតថ្មីក្នុងខែមីនា៕


ដោយ៖ ឈាង
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


