ព័ត៌មានអន្ដរជាតិ
បុស្តិ៍ទូរទស្សន៍កូរ៉េខាងត្បូង KBS ចុះមកយកព័ត៌មានផ្ទាល់ពីការរងទុក្ខរបស់ប្រជាជនកម្ពុជាដោយសារថៃឈ្លានពាន
បុស្តិ៍ទូរទស្សន៍ដ៏ធំ KBS របស់កូរ៉េខាងត្បូងបានចុះមកថតផ្សាយផ្ទាល់ពីការខូចខាតនិងភាពរងទុក្ខវេទនារបស់ប្រជាជនខ្មែរនៅតាមបណ្ដោយព្រំដែនដោយសារថៃឈ្លានពានមកលើកម្ពុជា។

បើយោងតាមការចេញផ្សាយរបស់ KBS បានផ្សាយផ្ទាល់ដោយមានពិធីករជាច្រើននាក់និងបង្ហាញវីដេអូសកម្មភាពចុះមកយកព័ត៌មាននៅកម្ពុជានិងសម្កាសន៍ផ្ទាល់ពីខាងអ្នកយកព័ត៌មានរបស់ KBS ជាមួយប្រជាជនកម្ពុជា កងទ័ព ជាពិសេសប្រជាជននៅក្នុងជំរំជនភៀសសឹក ដែលមួយចំនួននៅតែភ័យខ្លាចការបាញ់ផ្លោងរបស់ថៃមិនទាន់វិលត្រឡប់ទៅផ្ទះវិញ។
នៅក្នុងវីដេអូដែលបានចេញផ្សាយនោះបានបង្ហាញសកម្មភាពជាច្រើន របស់អ្នកយកព័ត៌មានចុះទៅថតផ្ទាល់នៅទីតាំងជាច្រើននៅតាមព្រំដែនកម្ពុជា-ថៃ ដែលរងការខូចខាតពីយន្តហោះចម្បាំងទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងរបស់ថៃ។ ទីតាំងទាំងនោះមានដូចជា ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ វត្តអារាម សាលារៀន មណ្ឌលសុខភាព ដែលបណ្ដាលឲ្យប្រជាជនកម្ពុជាស្លាប់ រងរបួសនិងបាត់បង់ជម្រក ហើយថែមទាំងចុះទៅដល់កន្លែងមានគ្រាប់បែកមិនទាន់ផ្ទុះក្រោយថៃទម្លាក់ទៀតផង។

អ្នកយកព័ត៌មាន KBS ក៏បានទៅដល់ផ្ទាល់នៅទីតាំងដែលទាហានថៃរាយបន្លាលួសព័ទ្ធយកដីសហគមន៍ខ្មែរ និងបណ្ដេញប្រជាជនខ្មែរចេញ។ ក្នុងនោះមានទាំងការសម្ភាសន៍អ៊ំស្រីម្នាក់ដែលត្រូវបានទាហានថៃព័ន្ទបន្លាលួសយកផ្ទះរបស់គាត់ថា «ទាហានថៃបានដេញគាត់ចេញពីផ្ទះដោយទុក្ខពេលតែ២០នាទីប៉ុណ្ណោះដើម្បីយករបស់របរចេញពីផ្ទះ»។ ក្រៅពីនេះ ក៏មានការសម្ភាសប្រជាជនកម្ពុជាដែលបាត់បង់ផ្ទះសម្បែងដោសារការឈ្លានពាន ជាពិសេស បង្កាញពីភាពលំបាករបស់ប្រជាជនកម្ពុជានៅតាមជំរំជនភៀសសឹក ដែលចង់ឲ្យភាគីថៃឈប់ឈ្លានពានមកលើកម្ពុជា។
លើសពីនេះពិធីករ KBS បាននិយាយអំពីទាហានកម្ពុជាចំនួន១៨នាក់ដែលទាហានថៃចាប់ទៅនិងមិនទាន់ដោះលែងមកវិញនោះទេ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។ ពិធីករ KBS ក៏និយាយពីការបិទព្រំដែន និងការចាកចេញរបស់ពលករកម្ពុជាពីប្រទេសថៃដោយសារតែជម្លោះថៃនិងកម្ពុជា និងការភ័យខ្លាចព្រោះមានប្រជាជនថៃជាតិជានិយមមួយចំនួនបានប្រើហិង្សាធ្វើបាបពលករកម្ពុជា ដោយសូម្បីតែពលករមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃក៏មានការភ័យខ្លាចដែរព្រោះពេលខ្លះពួកគេត្រូវបានប្រជាជនថៃយល់ច្រឡំថាជាខែ្មរ។

ចំពោះការចុះមកយកព៍ត័មានដល់ប្រទេសកម្ពុជាផ្ទាល់នេះ គឺដោយសារតែកន្លងមកមានតែការផ្សាយអំពីការខូចខាតពីភាគីខាងថៃ បំភ្លៃការពិត ខណៈភាគីកម្ពុជាមិនមានចុះផ្សាយពីការខូចខាត និងមិនបានដឹងពិតប្រាកដពីភាពរងទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់កម្ពុជាដោយសារថៃឈ្លានពាននោះទេ។
គួរបញ្ជាក់ថានេះជាព័ត៌មានមួយទៀតបន្ទាប់ពីការចេញផ្សាយរបស់ពីសារព័ត៌មាន BBC ដែលចុះមកយកព័ត៌មានផ្ទាល់នៅកម្ពុជា ដោយការទៅថតផ្តិតយកលរូបភាពនិងសភាពនៃការខូចខាតផ្ទាល់ៗពីការឈ្លានពានរបស់ថៃតែម្ដង៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


