Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រគល់សាកសពទាហានអ៊ុយក្រែនជាង​១ពាន់​ក្នុង​ការ​ដោះដូរ​ចុងក្រោយ

បានផុស

នៅ

អ៊ុយក្រែនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សាកសពទាហានដែលបានស្លាប់ជាង១ពាន់នាក់ត្រូវបានប្រទេសរុស្ស៊ីប្រគល់មកវិញ ខណៈដែលអ៊ុយក្រែនបានប្រគល់សាកសពទាហានរុស្ស៊ីចំនួន ២៤នាក់នៅក្នុងការផ្លាស់ប្តូរចុងក្រោយរវាងប្រទេសទាំងពីរ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៩ខែ កញ្ញាប្រតិបត្តិការដែលត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម គូសបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍សាកសព និងការដោះដូរអ្នកទោសនៅតែស្ថិតក្នុងចំណោមផ្នែកមួយចំនួននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ទាំងទីក្រុង គៀវ និងទីក្រុងម៉ូស្គូ មិនបានបង្ហាញពីចំនួនអ្នកស្លាប់ជាទៀងទាត់នោះទេ ទោះបីជាទាហានរាប់ម៉ឺននាក់ត្រូវបានសម្លាប់ទាំងសងខាងក៏ដោយ។

(រូបភាព៖ Reuters)

ដោយឡែកប្រធានាធិបតីអ៊ុយក្រែន  វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរាយការណ៍ពីសមរភូមិប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន។ លោកបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមយកមកវិញនូវផ្ទៃដី ១៦០​គីឡូម៉ែត្រការ៉េនៅជិត Dobropillia ជាកន្លែងដែលកងទ័ពរុស្ស៊ីបានវាយលុកកាលពីខែសីហា ហើយបានបោសសម្អាតផ្ទៃដីចំនួន១៧០ គីឡូម៉ែត្រការ៉េផ្សេងទៀតនិងរង់ចាំការគ្រប់គ្រងពេញលេញ។ ហ្សេលេនស្គី ក៏បានអះអាងដែរថាក្នុងការឈានទៅមុខរបស់ខ្លួនរុស្ស៊ីទទួលរងការខាតបង់ទាហានរាប់ពាន់នាក់។

យោងតាមវិទ្យាស្ថានសិក្សាអំពីសង្គ្រាម រុស្ស៊ីបានដណ្ដើមយកផ្ទៃដី១៩១០ គីឡូម៉ែត្រការ៉េនៅចន្លោះខែឧសភាដល់ខែសីហា ដោយចំណាយកងទ័ពស្លាប់ និងរបួសចំនួន១៣ម៉ឺននាក់។ ទន្ទឹមនឹងនេះ ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយថា កងទ័ពរុស្ស៊ីជាង ៧០ ម៉ឺននាក់បច្ចុប្បន្នកំពុងដាក់ពង្រាយនៅជួរមុខប្រយុទ្ធជាមួយអ៊ុយក្រែន៕

ឡានដឹកសាកសពទាហានអ៊ុយក្រែន។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម