ព័ត៌មានអន្ដរជាតិ
Reuters បកស្បែកមុខថៃ ជាកន្លែងចាប់ជម្រិតនិងមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ពួកបោកប្រាស់
សារព័ត៌មានដ៏ល្បីល្បាញរបស់ពិភពលោកគឺ Reuters បានលាតត្រដាងបកស្បែកមុខប្រទេសថៃ ថាជាមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ពួកបោកប្រាស់ (Scam) និងចាប់ជម្រិតដ៏ធំ។

ក្នុងអត្ថបទក្រោមចំណងជើង «They traveled to Thailand. They wound up cyber scam slaves in Myanmar» ចេញកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកញ្ញាឆ្នាំ២០២៥», Reuters បានដកស្រង់សម្តីជនរងគ្រោះ ដោយផ្សាយថា ប្រជាជនមកពីទ្វីបអាហ្វ្រិក អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កំពុងត្រូវបានគេជួញដូរក្រោមលេសក្លែងក្លាយ ដូចជាការសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែបែរត្រូវធ្លាក់ចូលទៅក្នុងមជ្ឈមណ្ឌលឆបោកនៅប្រទេសមីយ៉ាន់ម៉ាទៅវិញ។
ជាពិសេស តំបន់ដូចជា KK Park ស្ថិតនៅព្រំដែនរវាងមីយ៉ាន់ម៉ានិងថៃ ដែលត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនចិន។ បរិវេណទាំងនេះបង្ខំឲ្យជនរងគ្រោះធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

ពួកគេជាច្រើននាក់ ត្រូវបានជ្រើសរើសតាមរយៈការផ្តល់ការងារ ហើយអ្នកដែលត្រូវសម្ភាស បាននិយាយថា ពួកគេត្រូវនាំឲ្យឆ្លងកាត់ព្រលានយន្តហោះថៃដោយមនុស្សដែលតែងខ្លួនជាមន្ត្រីអន្តោប្រវេសន៍។ នៅពេលទៅដល់ប្រទេសថៃ ពួកគេត្រូវបានបោកបញ្ឆោត (ឧទាហរណ៍៖ គេប្រាប់ថាពួកគេនឹងស្នាក់នៅទីក្រុងបាងកក) បន្ទាប់មកក៏ត្រូវចាប់ជំរិត ឬបង្ខំឲ្យនាំឆ្លងកាត់ព្រំដែនទៅប្រទេសមីយ៉ាន់ម៉ា។
មានជនជាតិថៃមួយចំនួន ដូចជាបុគ្គលិកព្រលានយន្តហោះ/អន្តោប្រវេសន៍បានជាប់ពាក់ព័ន្ធក្នុងអំពើឆបោកនេះ តាមរយៈការជួយសម្រួលដល់ក្រុមជួញដូរដោយផ្ទាល់ ឬដោយការសម្រួលដល់ការធ្វើដំណើរ។

ពេលនាំទៅនៅខាងក្នុងមជ្ឈមណ្ឌលឆបោក ពួកគេត្រូវបង្ខំឲ្យធ្វើការយូរ (ពី១៧ ទៅ ២០ ម៉ោងក្នុងមួយថ្ងៃ) ហើយប្រសិនបើមិនសម្រេចគោលដៅ ពួកគេត្រូវរងទណ្ឌកម្មយ៉ាងសាហាវ ដូចជាការរំលោភបំពានរាងកាយ ការឆក់អគ្គិសនី ការដាក់ឲ្យនៅតែឯងឬផ្តល់អាហារមិនគ្រប់គ្រាន់ ជាដើម។
ជនរងគ្រោះមួយចំនួនព្យាយាមរត់គេចខ្លួន ដូចជាឆ្លងទន្លេនិងពួនសម្ងំក្នុងព្រៃរង់ចាំការជួយសង្គ្រោះ។ បន្ទាប់ពីជួយសង្គ្រោះ ពួកគេជាច្រើននាក់បានស្នាក់នៅក្នុង «ជំរំ» ខណៈលក្ខខណ្ឌនៅទីនោះគឺលំបាកខ្លាំង៖ អនាម័យមិនល្អ អាហារមានកំណត់ និងមានភាពណែនណាន់តាន់តាប់ជាដើម។

តាមរយៈការសម្ភាសមួយ ជនរងគ្រោះម្នាក់ឈ្មោះ Oly បានប្រាប់ Reuters ថា៖ ពេលរូបគេទៅដល់ព្រលានយន្តហោះ សុវណ្ណភូមិ ក្នុងទីក្រុងបាងកក មានស្រ្តីម្នាក់ដែលមើលទៅដូចជាមន្ត្រីអន្តោប្រវេសន៍ បានដើរមកជិតគាត់ ហើយប្រាប់ឲ្យគាត់ទៅជួបមន្ត្រីម្នាក់ទៀត។
ក្រោយវាយត្រាលើលិខិតឆ្លងដែនរួច Oly ក៏ជិះរថយន្តទៅកាន់សណ្ឋាគារ ប៉ុន្តែដោយសារអស់កម្លាំង គាត់ក៏ដេកតាមរថយន្ត។ ពេលភ្ញាក់ឡើង គាត់ឃើញសញ្ញាបង្ហាញថា ខ្លួនកំពុងស្ថិតនៅខេត្តឆ្ងាយពីទីក្រុងបាងកកទៅហើយ។ បន្ទាប់មកមានរថយន្តភីកអាប់ ២គ្រឿងមានមនុស្សប្រុសជិះក្នុងនោះក៏មកដល់ ទាំងដៃមានកាន់កាំភ្លើងនិងកាំបិត ហើយដឹកគាត់ទៅកាន់តំបន់ព្រំដែនតែម្តង ទើបគាត់ដឹងថា ខ្លួនត្រូវបានគេចាប់ជម្រិត។
អត្ថបទរបស់ Reuters នេះបានស្តែងដល់ពិភពលោកឲ្យឃើញយ៉ាងច្បាស់អំពីភាពស្មោកគ្រោករបស់ថៃ ដែលមនុស្សមួយចំនួនធ្លាប់គិតថាជាឋានសួគ៌និងជាជម្រកដ៏សុខសាន្ត ប៉ុន្តែផ្ទុយទៅវិញ ថៃជាកន្លែងដ៏ខ្មៅងងឹត ពោលពេញដោយភាពបោកប្រាស់និងគ្រោះថ្នាក់បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Anwar Ibrahim ជំរុញឲ្យថៃ ចូលតុចរចា ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


