ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន និងស៊ីរី ស្តារទំនាក់ទំនងការទូតឡើងវិញ
អ៊ុយក្រែន និងស៊ីរី បានស្តារទំនាក់ទំនងការទូតឡើងវិញជាផ្លូវការនៅថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ ខណៈដែលប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជួបជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសស៊ីរីនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។

ទីក្រុងកៀវ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងដាម៉ាស ក្នុងខែមិថុនាឆ្នាំ២០២២ ក្រោយអតីតមេដឹកនាំស៊ីរី លោក Bashar al-Assad បានទទួលស្គាល់តំបន់ដែលរុស្ស៊ីដណ្ដើមកាន់កាប់ពីអ៊ុយក្រែន។ លោក Assad ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ទីក្រុងមូស្គូ ត្រូវបានបណ្ដេញចេញដោយចលនាបះបោរនៅខែធ្នូឆ្នាំ២០២៤។
លោក ហ្សេលេនស្គី បានសរសេរនៅលើ Telegram ថា «យើងរីករាយនឹងជំហានដ៏សំខាន់នេះ ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រប្រជាជនស៊ីរីនៅលើផ្លូវរបស់ពួកគេទៅកាន់ស្ថិរភាព»។ លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅកាន់ទីក្រុងដាម៉ាស កាលពីខែធ្នូឆ្នាំមុន ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំស៊ីរីថ្មី ដោយជំរុញឲ្យពួកគេកាត់បន្ថយវត្តមានរបស់រុស្ស៊ីចេញពីទឹកដីរបស់ខ្លួន។
លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរថា ប្រទេសទាំងពីរនឹងកសាងទំនាក់ទំនង «ដោយផ្អែកលើការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក» ហើយថា ពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកការគំរាមកំហែងផ្នែកសន្តិសុខ។ អ៊ុយក្រែនក៏បានផ្តល់ការគាំទ្រដល់ស្ថិរភាពក្នុងប្រទេសស៊ីរីផងដែរ ហើយបានសន្យាថានឹងបញ្ជូនជំនួយស្បៀងអាហារ។
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ្សេលេនស្គី បាននិយាយថា ប្រទេសស៊ីរីនៅតែប្រឈមមុខនឹងទណ្ឌកម្មដ៏អាក្រក់ ហើយសមនឹងទទួលបានការគាំទ្រពីអន្តរជាតិដ៏ច្រើនសន្ធឹក ខណៈដែលប្រទេសនេះកំពុងកសាងឡើងវិញបន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


