ព័ត៌មានអន្ដរជាតិ
ពលករមីយ៉ាន់ម៉ាក្នុងប្រទេសថៃជាង ១៤០០នាក់ ត្រូវបានបណ្តេញចេញពីការងារទាំងបង្ខំ
សកម្មជនការងារមីយ៉ាន់ម៉ាបាននិយាយថា ពលករចំណាកស្រុកមីយ៉ាន់ម៉ាជាង ១,៤៥០ នៅក្រុមហ៊ុន Cal-Comp Electronics ក្នុងខេត្ត Phetchaburi ប្រទេសថៃ ត្រូវបានបណ្តេញចេញពីការងារភ្លាមៗទាំងបង្ខំដោយគ្មានការជូនដំណឹងជាមុននៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី០១ ខែ តុលា។

កម្មករបានរាយការណ៍ថាពួកគេត្រូវបានបង្ខាំងនៅក្នុងរោងចក្រ និងបង្ខំឱ្យចុះហត្ថលេខាលើឯកសារបញ្ចប់ការងារក្រោមការគំរាមគំហែងចាប់ខ្លួនបើសិនពួកគេមិនព្រម ដោយទទួលបានប្រាក់សំណងចំនួន ១០.០០០ បាត (៣០៨ ដុល្លារ) ជាសំណង។
គួរបញ្ជាក់ថាកម្មករមីយ៉ាន់ម៉ាជាច្រើននាក់បានបង់ប្រាក់យ៉ាងច្រើនដល់មេខ្យល់ (ចន្លោះពី ១០,០០០ ទៅ ១៥,០០០ បាត) ដើម្បីទទួលបានការងារទាំងនេះនៅរោងចក្រ ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិច រួមទាំងមួយចំនួនដែលប្រើក្នុងនាឡិកា Apple ផងដែរ។
ទោះយ៉ាងណាក្រុមហ៊ុនដែលមានបុគ្គលិកជាង ២៩,០០០ នាក់នេះបាននិយាយថា ខ្លួនបានបញ្ឈប់កម្មករដោយសារតែបញ្ហាសេដ្ឋកិច្ចពិភពលោក និងតម្រូវការទាប។ ក្រុមហ៊ុននេះក៏បានអះអាងថា ខ្លួនបានអនុវត្តតាមច្បាប់ការងាររបស់ថៃ ដោយផ្តល់សំណងដល់កម្មករ និងជំនួយបណ្ដោះអាសន្ន។ ប៉ុន្តែក្រុមសិទ្ធិការងារមីយ៉ាន់ម៉ាមិនយល់ស្របទេ។ ពួកគេនិយាយថា ការបញ្ឈប់ភ្លាមៗនេះអយុត្តិធម៌ ហើយទំនងជាបំពានច្បាប់ ដូច្នេះពួកគេកំពុងរៀបចំដាក់ពាក្យបណ្ដឹងទៅក្រសួងការងាររបស់ប្រទេសថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


