ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា បើកការវាយប្រហារតាមអាកាសផ្ទួនៗដ៏រន្ធត់សម្លាប់ជនស៊ីវិល១១នាក់ក្នុងរដ្ឋKachin
យ៉ាងហោចណាស់ជនស៊ីវិល ១១ នាក់ រួមទាំងកុមារអាយុ ៥ ឆ្នាំពីរនាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាផ្ទួនៗចំនួនពីរលើក្រុង Sadone ក្នុងរដ្ឋ Kachin កាលពីថ្ងៃទី ២៩ ខែកញ្ញា នេះបើយោងតាមកងទ័ពឯករាជ្យ Kachin (KIA) ។

គ្រាប់បែកបានវាយប្រហារផ្សារជិតសាលារៀន ដោយការវាយប្រហារលើកដំបូងបានកើតឡើងនៅពេលរសៀល ហើយបានសម្លាប់មនុស្ស ៨ នាក់ភ្លាមៗ។ ក្រោយមក នៅពេលដែលមនុស្សកំពុងព្យាយាមជួយសង្គ្រោះអ្នករបួស យោធាមានទម្លាក់គ្រាប់បែកមួយទៀត។ មនុស្សបីនាក់ទៀតដែលរងរបួសធ្ងន់ក្រោយមកបានស្លាប់ដោយសារការវាយប្រហារលើកទី២។ ជនរងគ្រោះ៦នាក់ទៀត រួមទាំងកុមារ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
អ្នកនាំពាក្យរបស់ KIA បានថ្កោលទោសការវាយប្រហារនេះថាជាការវាយប្រហារដោយចេតនាលើតំបន់ជនស៊ីវិល និងក្រុមជួយសង្គ្រោះ ដោយហៅការវាយប្រហារនេះថាជា «អមនុស្សធម៌» និងជាឧក្រិដ្ឋកម្មសង្គ្រាម ដោយសារក្រុង Sadone មិនមែនជាសមរភូមិសកម្មទេ។ ក្រុង Sadone ត្រូវបានគ្រប់គ្រងដោយកងទ័ពឯករាជ្យ Kachin (KIA) ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៤។ វាស្ថិតនៅជិតព្រំដែនជាមួយប្រទេសចិន។
ទោះបីជាមិនមានការប្រយុទ្ធគ្នានៅក្នុងក្រុង Sadone នៅពេលដែលគ្រាប់បែកបានធ្លាក់ចុះក៏ដោយ ការប្រយុទ្ធគ្នារវាង KIA និងយោធានៅតែកើតឡើងនៅក្នុងតំបន់ Waingmaw ក្បែរនោះ។ រហូតមកទល់ពេលនេះ យោធាមីយ៉ាន់ម៉ាមិនបានផ្តល់សេចក្តីថ្លែងការណ៍ណាមួយអំពីការវាយប្រហារនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


