ព័ត៌មានអន្ដរជាតិ
ត្រាំ និយាយថា សំណើអាវុធនុយក្លេអ៊ែររបស់ពូទីន «ស្តាប់ទៅដូចជាគំនិតល្អ»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យទី៥ខែតុលាថា សំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងការបន្តកិច្ចព្រមព្រៀងចំពោះការកម្រិតលើអាវុធនុយក្លេអ៊ែរចំនួនមួយឆ្នាំបន្ថែមទៀត «ស្តាប់ទៅដូចជាគំនិតល្អ»។

ការដាក់កម្រិតលើអាវុធនុយក្លេអ៊ែររវាងមហាអំណាចទាំងពីរ ត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងសន្ធិសញ្ញា «New START 2010» ដែលនឹងផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។ លោក ពូទីន បានលើកឡើងថា រុស្ស៊ីនឹងរក្សាដែនកំណត់នុយក្លេអ៊ែរនេះ ប្រសិនបើអាមេរិកធ្វើដូចគ្នា។ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Vassily Nebenzia បានប្រាប់ថា ទីក្រុងមូស្គូនៅតែរង់ចាំការឆ្លើយតបជាផ្លូវការពីសហរដ្ឋអាមេរិកប៉ុណ្ណោះ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើងនៅពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរនៅតែមានកម្រិតខ្ពស់ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក ពូទីន បានព្រមានថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីអាចនឹងដួលរលំ បើក្រុងវ៉ាស៊ីនតោនបញ្ជូនមីស៊ីល Tomahawk ទៅកាន់អ៊ុយក្រែន។
លោក ពូទីន បាននិយាយតាមទូរទស្សន៍រដ្ឋរុស្ស៊ីថា «វានឹងនាំទៅរកការបំផ្លាញទំនាក់ទំនងរបស់យើង»។
យ៉ាងណាមិញ សហរដ្ឋអាមេរិកមិនទាន់សម្រេចចិត្តថាតើត្រូវផ្គត់ផ្គង់ Tomahawk រយៈចម្ងាយឆ្ងាយ ដែលអាចចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូ ឬក៏យ៉ាងណានោះទេ។
សូមជម្រាបថា សន្ធិសញ្ញា New START 2010 គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលចុះហត្ថលេខាក្នុងខែមេសាឆ្នាំ២០១០ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama និងអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev។ សន្ធិសញ្ញានេះ ចូលជាធរមានក្នុងខែកុម្ភៈឆ្នាំ២០១១ ដោយកំណត់មិនឲ្យភាគីទាំងពីរដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរលើសពី ១ ៥៥០គ្រាប់។
សន្ធិសញ្ញានេះមានរយៈពេល១០ឆ្នាំ ប៉ុន្តែត្រូវបានបន្តនៅឆ្នាំ២០២១តែសម្រាប់រយៈពេល៥ឆ្នាំប៉ុណ្ណោះ ដោយនឹងផុតសុពលភាពនាខែកុម្ភៈឆ្នាំ២០២៦ខាងមុខ។ បើវាដួលរលំនៅឆ្នាំក្រោយ ដោយគ្មានការបន្តសន្ធិសញ្ញាថ្មី វានឹងមិនមានការកំណត់ផ្លូវច្បាប់លើទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក និងរុស្ស៊ីជាលើកដំបូងគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


