សុខភាព
ទើបសម្រាលកូនរួចក្នុងពេលផ្ទុះកូវីដ-១៩ មានសាច់ញាតិមកលេង គួរប្រើតិចនិកនេះ
ជាធម្មតា បន្ទាប់ពីសម្រាលកូនរួច បងប្អូនសាច់ញាតិតែងតែមកលេង សួរសុខទុក្ខ មើលមុខកូនយើង ប៉ុន្តែនៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ នេះ ការដែលមានការជួបជុំច្រើនគ្នាប្រឈមនឹងការឆ្លងវីរុសនេះខ្លាំងណាស់។ ចុះបើបងប្អូនត្រូវមកលេងគួរធ្វើម៉េចទើបល្អ?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា បើយើងសម្រាលកូនអំឡុងពេលនេះ តែសុខភាពធម្មតា មិនមានឈឺ ឬសង្ស័យកើតជំងឺកូវីដ-១៩ទេ ក្រុមគ្រូពេទ្យនឹងអនុញ្ញាតឲ្យយើងឆាប់ចេញទៅផ្ទះវិញធម្មតា បន្ទាប់ពីណែនាំរបៀបថែទាំខ្លួន និងការណែនាំផ្សេងៗពីគ្រូពេទ្យជំនាញ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បន្តថា ក្នុងករណីដែលមានសាច់ញាតិមកលេង គួរបង្កើនការប្រុងប្រយ័ត្ន និងការពារជាមួយការណែនាំដូចជា៖
១. រាល់អ្នកមកលេងទាំងអស់គួរពាក់ម៉ាស់ឲ្យជាប់
២. លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត អាកុល ឬជែល។ល។
៣. ខ្ទប់មាត់ ច្រមុះជាមួយក្រដាស កំណាត់ ឬកែងដៃ ពេលក្អក ឬកណ្ដាល់ម្ដង
៤. រក្សាគម្លាតពីទារក (មិនគួរបី ឬថើបអាអូនទេ)។ល។

រាល់ក្រដាស ឬកំណណាត់ដែលប្រើខ្ទប់មាត់ ឬច្រមុះពេលក្អក ឬកណ្ដាស់គួរបោះចោលក្នុងធុងសម្រាម និងវេចខ្ជប់ឲ្យបានត្រឹមត្រូវ និងគួរលាងដៃក្រោយពេលកណ្ដាស់ ឬក្អករួច។
វេជ្ជបណ្ឌិតរូបនេះបន្តថា ប្រសិនបើបងប្អូនមកលេងមានសញ្ញាគួរឲ្យសង្ស័យ ឬកំពុងធ្វើចត្តាឡីស័ក យើងមិនគួរឲ្យគាត់មកលេងដាច់ខាត ចាំពេលសុខភាពគាត់ល្អធម្មតាសឹមឲ្យមកមើលមុខកូនយើង ព្រោះវីរុសកូវីដ-១៩ យើងមិនអាចមើលឃើញ ឬដឹងថាអ្នកមកលេងមានជំងឺនេះ ឬក៏អត់។
បន្ថែមពីលើនេះ ម៉ាក់ប៉ាក៏គួរតែកត់ចំណាំស្ថានភាពសុខភាពយើងផ្ទាល់ខ្លួនដែរ បើមានបញ្ហាគួរទាក់ទងទៅខាងមន្ទីរពេទ្យឲ្យដឹងភ្លាម ចៀសវាងអាចឆ្លងដល់កូន។ ការពារ ប្រសើរជាងព្យាបាល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ-១៩ វាយលុក
ចុចអាន៖ បើខោអាវជាប់សំណាកអ្នកផ្ទុកកូវីដ-១៩ ហើយយកទៅហាលថ្ងៃ មេរោគងាប់អត់?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


