ព័ត៌មានអន្ដរជាតិ
ម្ដាយវិជ្ជមានកូវីដ មិនបង្កហានិភ័យឆ្លងទៅកូនខ្ពស់ឡើយ តែទារកនឹងប្រឈមបញ្ហាមួយនេះ
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ទារកទើបនឹងកើតមិនមានហានិភ័យខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ-១៩ ពីម្តាយដែលតេស្តវិជ្ជមានវីរុសនេះនោះទេ តែក្មេងមិនទាន់កើត អាចប្រឈមនឹងការសម្រាលមិនគ្រប់ខែ។

អ្នកស្រាវជ្រាវមួយក្រុមមកពីសាលាសុខភាពសាធារណៈ Yale និងវិទ្យាស្ថានវិទ្យាសាស្ត្រវាយតម្លៃគ្លីនិកនៅប្រទេសកាណាដាបានតាមដានឥទ្ធិពលចម្លងពីម្តាយទៅទារកតាមមន្ទីរពេទ្យ
ទារកសរុបចំនួន ៨១ នាក់ត្រូវបានគេធ្វើតេស្ត ក្នុងចំណោមស្ត្រីជាម្ដាយ ១៥៦ នាក់ដែលរកឃើញផ្ទុកវីរុសកូវីដ-១៩ កំលុងពេលសម្រាល។

ក្នុងចំណោមទារកទាំង ៨១ នាក់នោះវេជ្ជបណ្ឌិតបានរកឃើញថា ទារកចំនួន ១៥ នាក់ឬស្មើ ១៨.៥ ភាគរយបានឆ្លងវីរុសកូវីដ-១៩។ ប៉ុន្តែអ្នកជំនាញមិនប្រាកដថា ទារកឆ្លងវីរុសកូវីដពីម្តាយ នៅមុនពេល អំឡុងពេល ឬក្រោយពេលសម្រាលនោះទេ។
បន្ថែមពីលើនេះ អ្នកស្រាវជ្រាវបានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះនិងទារកទើបនឹងកើតមួយចំនួនប្រឈមហានិភ័យឆ្លងជំងឺកូវីដ-១៩កម្រិតធ្ងន់ ដែលបញ្ហានេះទាល់តែពួកគេទទួលការចាក់វ៉ាក់សាំងពេញលេញ ទើបអាចកាត់បន្ថយការចម្លងបាន។

យ៉ាងណាមិញ សរុបមកមានទារកមិនដល់ ៤ ភាគរយឡើយបានឆ្លងកូវីដ ដោយសារម្តាយដែលធ្វើតេស្តវិជ្ជមានវីរុសនេះ ត្រូវបានញែកចេញពីកូនៗ ក្រោយពេលសម្រាល។ ក្នុងនោះស្ត្រីជាម្ដាយបានធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយពាក់ម៉ាស និងរក្សាអនាម័យជានិច្ចរាល់ពេលប៉ះពាល់ទារក។
ផ្ទុយទៅវិញ ស្ត្រីមានផ្ទៃពោះកំពុងមានហានិភ័យខ្ពស់ទោះនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩។

ការសិក្សាមួយពីចក្រភពអង់គ្លេសបានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលឆ្លងកូវីដក៏មានហានិភ័យខ្ពស់ប្រឈមនឹងស្លាប់កំលុងពេលសម្រាលដែរ។ ថ្វីត្បិតទារកទើបនឹងកើតមានអត្រាឆ្លងតិច ប៉ុន្តែទារកដែលកើតមិនគ្រប់ខែមានច្រើន ហើយអាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ WHO៖ ម្ដាយឆ្លងកូវីដ-១៩ អាចបំបៅកូនដោយទឹកដោះបាន
ចុចអាន៖ WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


