Connect with us

សុខភាព

អ្វី​ទៅ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​?

បានផុស

នៅ

ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ (GERD) ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​ មានការ​កើតមាន​ច្រើនណាស់​ចំពោះ​ប្រជាជន​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​។ វា​អាច​កើតមាន​ជា​ករណី​ធម្មតា ដោយ​ទឹក​នៅ​នឹង​ក្រពះ​ឡើងមក​បំពង់​អាហារ​ក្នុង​រយៈពេល​ខ្លី ហើយ​មិន​ញឹកញាប់​ទេ គឺ​មិន​ច្រើនជាង ៦ ទៅ ៧​ដង ក្នុង​មួយថ្ងៃ តែបើ​ករណី​ជំងឺ​វិញ គឺ​ទឹក​អាស៊ីត​ដែល​នៅក្នុង​ក្រពះ​នោះ ឡើងមក​បំពង់​អាហារ​រយៈពេល​យូរ ហើយ​លើសពី ៦ ទៅ ៧​ដង ក្នុង​មួយថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា​៖

– ជំងឺ​នេះ​ស្តែងចេញ​ជា​រោគសញ្ញា​ពិសេស​ដូចជាៈ ភើ​ជូ​ដូច​ទឹកខ្មេះ និង​ក្តៅ​ពី​ផ្នែក​ខាងក្រោម​នៃ​បំពង់​អាហារ​ដល់​បំពង់ក​

– រីឯ​រោគសញ្ញា​មិន​ពិសេស​វិញ​មានដូចជាៈ​

● ឆ្អល់ចុងដង្ហើម​

● ពិបាក​រំលាយ​អាហារ​

● មាន​អារម្មណ៍​ថា​មាន​អ្វី​ស្លា​ក់នៅ​នឹង​ក​

● មាន​ស្លេស​ច្រើន​នៅ​បំពង់ក​

● ឈឺបំពង់ក ក្អក និង​ដំបៅ​មាត់​។​

​ខ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

​ការធ្វើ​រោគវិនិច្ឆ័យ​លើ​ជំងឺ​មួយ​នេះ អាចធ្វើ​បាន​ភ្លាមៗ ប្រសិនបើ​អ្នកជំងឺ​មាន​លេចឡើង​នូវ​រោគសញ្ញា​ពិសេស តែ​ក៏មាន​ការធ្វើ​តេស្ត​ឆ្លុះ​ក្រពះ​ផងដែរ ប្រសិនបើ​មានការ​សង្ស័យថា​អ្នកជំងឺ​អាច​នឹងមាន​ជំងឺ​ផ្សេងទៀត​ដូចជាៈ ជំងឺ​ដំបៅ​ក្រពះ មហារីកក្រពះ និង​រក​វត្ត​មាននៃ​មេរោគ​ដែល​បង្កបញ្ហា​ដល់​ក្រពះ​។ ចំពោះ​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​មិន​ពិសេស​វិញ ការឆ្លុះ​ក្រពះ​ត្រូវធ្វើ​ដោយ​ផ្អែកលើ​កត្តា​អាយុ (​លើសពី​៤០​ឆ្នាំ​) ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហា​ក្រពះ ពិសា​ស្រា ឬ​អ្នកជំងឺ​ស្រក​ទម្ងន់​ខុសធម្មតា​។​

​គ​) ការព្យាបាល​៖

​ទាក់ទង​ទៅនឹង​ការព្យាបាល​មាន ២​យ៉ាង​គឺ​

១. អ្នកជំងឺ​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ​

● និយាយ​ពី​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ គ្រូពេទ្យ​នឹង​ឲ្យ​អ្នកជំងឺ​ដែល​ធាត់​បញ្ចុះទម្ងន់​របស់គាត់ ព្រោះ​កត្តា​ធាត់​ជាការ​ជំរុញ​ឲ្យ​កើត​បញ្ហា​ច្រាល​អាស៊ីត​នេះដែរ​។​

● អ្នកជំងឺ​ត្រូវ​បរិភោគ​ទាំង​អាហារ និង​ទឹក​តិច​នៅពេល​

​យប់ ហើយ​ត្រូវ​ពិសា​អាហារ​ពេល​ល្ងាច​ឲ្យ​បាន​៤​ម៉ោង​មុនពេល​ចូល​គេង ព្រមទាំង​បរិភោគ​សាច់​តិច​តែ​បន្លែ និង​ផ្លែឈើ​ច្រើន​។​

● បញ្ឈប់​ការ​ពិសា​ស្រា និង​បារី កាត់បន្ថយ​កាហ្វេ​

● ជៀសវាង​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​ដែល​ឲ្យ​សាច់ដុំ​បិទ​បើក​បំពង់​អាហារ​-​ក្រពះ​ធូរ ដូចជា ថ្នាំ​លើសឈាម (​ស្នើ​ឲ្យ​គ្រូពេទ្យ​គាត់​ប្តូរ​ថ្នាំ​) និង​ថ្នាំ​វី​យ៉ា​ក្រា​ជាដើម​។​

● អ្នកជំងឺ​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ដើម្បី​ជៀសវាង​ការឡើង​ទម្ងន់ ជាពិសេស​ដុះពោះ​។​

● ឯ​ទម្លាប់​នៃ​ការ​គេង​វិញ គួរ​ឲ្យ​អ្នកជំងឺ​កល់​ជើង​គ្រែ ដើម្បី​លើក​ក្បាល​ដំណេក​គាត់​ឲ្យ​ខ្ពស់​ដល់ ៣០ អង្សារ​។​

២. ការប្រើប្រាស់​ថ្នាំៈ​

​សម្រាប់​ការព្យាបាល​ដោយ​ថ្នាំ​វិញ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំបន្សាប​ជាតិ​អាស៊ីត​រយៈពេល​២​ខែ ឫ​យូរ​ជាង​នេះ​ទៅតាម​ស្ថានភាព​របស់​អ្នកជំងឺ​។ ការព្យាបាល​ជំងឺ​នេះ មិនអាច​ព្យាបាល​ឲ្យ​ជា​នោះទេ តែ​គ្រូពេទ្យ​អាច​ព្យាបាល​ឲ្យ​បាត់​នូវ​រោគសញ្ញា​ដែល​លេចឡើង ដើម្បី​មិន​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​របស់​អ្នកជំងឺ ដូចនេះ​ការព្យាបាល​អាច​នឹងមាន​ពេល​យូរ​។ ប៉ុន្តែ​ការប្រើប្រាស់​ថ្នាំ​រយៈពេល​យូរ​បែបនេះ អាច​នឹង​ប៉ះពាល់​អ្នកជំងឺ​មួយ​ចំនួន​ដូចជា បើ​អ្នកជំងឺ​មាន​មេរោគ​នៅ​ក្នុង​ក្រពះ​នោះ​ពួកគាត់​ត្រូវ​ធ្វើ​ការ​ព្យាបាល​មេរោគ​នេះ​សិន​ទើប​ប្រសើរ​។​

​ជំងឺ​ទឹក​ក្រពះ​ច្រាល​នេះ​ទៀតសោត ប្រសិនបើ​អ្នកជំងឺ​មិន​ទទួលបាន​ការព្យាបាល​ឲ្យ​ត្រឹមត្រូវ​ទេនោះ វា​អាច​នឹង​បង្ក​ផលវិបាក​ដូចជា ប៉ះពាល់​ដល់​គុណភាព​នៃ​ការរស់នៅ រលាក​បំពង់​អាហារ និង​អាច​ឈានដល់​ជំងឺមហារីក​។ ជំងឺ​នេះ​អាច​កើតឡើង​ទៅតាម​វ័យ​របស់​យើង​គ្រប់គ្នា ប៉ុន្តែ​យើង​នៅតែមាន​វិធី​កាត់បន្ថយ​ការកើតឡើង​នៃ​ជំងឺ​នេះ​ផងដែរ​។ ដើម្បី​បង្ការ ឬ​កាត់បន្ថយ​ការ​ប្រឈម​ទៅនឹង​ជំងឺ​នេះ លោកអ្នក​គួរ​បញ្ឈប់​ការជក់បារី ផឹកស្រា គួរ​បញ្ចុះទម្ងន់ និង​ជៀសវាង​ការបរិភោគ​អាហារ​ពេលយប់​ពេក​ដោយ​ញ៉ាំ​អាហារ​ពី​ព្រលប់ ព្រមទាំង​ជៀសវាង​ការប្រើប្រាស់​ថ្នាំ​ដែល​នាំ​ឲ្យ​ទឹក​អាស៊ីត​កើនឡើង​។​

​ប្រសិនបើ​លោកអ្នក​កើតមាន​នូវ​រាល់​បញ្ហា​ទាំងអស់​ដូច​បាន​រៀបរាប់​ខាងលើ​ចំពោះ​សុខភាព លោកអ្នក​គួរតែ​មក​ស្វែងរក​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ព្រោះ​ការ​ឆាប់​មក​ទទួល​ការព្យាបាល​នោះ ធ្វើ​ឲ្យ​ការចំណាយ​ធនធាន​ក៏​តិច​ផងដែរ ហើយ​ងាយ​នឹង​ការពារ​ពី​ការកើត​ឡើងវិញ និង​ពី​ផលវិបាក​ផ្សេងៗ ហើយ​ប្រសិនបើ​លោកអ្នក​អាចធ្វើ​បាន​តាម​វិធី​បង្ការ​ដែល​បាន​រៀបរាប់​ខាងលើ នោះ​ការ​ប្រឈម​ទៅនឹង​ជំងឺ​នេះ​នឹង​ត្រូវបាន​កាត់បន្ថយ​ដល់​ទៅ ៩០%៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ចំណេះដឹង​អំពី «​ស្ត្រី​អស់​រដូវ​»!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សន្តិសុខសង្គម១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

Sokha Hotels

ព័ត៌មានពេញនិយម