ហេតុអ្វីបាន​ជាទារក​ទើប​កើត ត្រូវរុំខ្លួន?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ហេតុអ្វីបាន​ជាទារក​ទើប​កើត ត្រូវរុំខ្លួន?

បានផុស

នៅ

​ជាទូទៅ​ទារក​ ត្រូវ​បន្ត​សម្រប​ខ្លួន​ជា​មួយនិង​ជីវិត​ដែល​រស់នៅ​ខាងក្រៅ​ស្បូន​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដំបូង​បន្ទាប់ពី​កើត រយៈពេល​នេះ​ គឺជា​រយៈពេល​ដែល​ងាយ​ចុះ​ត្រជាក់​បំផុត (Hypothermia) សម្រាប់​ទារក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​ការផលិត​កម្ដៅ​របស់​ទា​រក​ គឺ​ត្រូវការ​ប្រើប្រាស់​អុកស៊ីហ្សែន​និង​ក្លុយកូស ដូចនេះ​ការបាត់បង់​កម្តៅ​រយៈពេល​យូរ (persistent hypothermia) ធ្វើឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ជាច្រើន​ដូចជាៈ បាត់បង់​ជាតិ​ស្ករ​ក្នុង​ឈាម (Hypoglycemia), ធ្វើ​ឲ្យ​មាន​ជាតិ​អាស៊ីត​នៅក្នុង​ឈាម (Metabolic acidosis), ធ្វើឲ្យ​ថយចុះ​ផលិតផល​ស៊ូ​ហ្វាក់​តង់ (decreased surfactant production), ធ្វើឲ្យ​មាន​តម្រូវការ​កាល់​ឡូ​រិ​ក​(Caloric) កើនឡើង​, និង​ប្រសិនបើ​រ៉ាំរ៉ៃ វា​នឹង​ធ្វើឲ្យ​ការឡើង​ទម្ងន់​របស់​ទារក​យ៉ាង​យឺតយ៉ាវ​។ ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ និង​ទារក​ ដែល​មាន​ទម្ងន់​ពី​កំណើត​ទាប ការបាត់បង់​កម្ដៅ​ធ្ងន់ធ្ងរ អាចធ្វើ​ឲ្យ​មានការ​ហូរឈាម​ក្នុង​ខួរក្បាល ដែល​បណ្តាល​ឲ្យ​ពិការភាព ឬ​បាត់​បង់ជីវិត បើ​យើង​ធ្វើការ​សង្គ្រោះ​មិនទាន់​ពេលវេលា​។​

​ក​) ចំណាត់ថ្នាក់​ការបាត់បង់​កម្តៅ​៖

​យើង​អាច​ដឹង​ចំណាត់ថ្នាក់​នៃ​ការបាត់បង់​កម្តៅ​ដូចខាងក្រោមៈ​

– ៣៦.០ – ៣៦.៤ អង្សា​សេ ការបាត់បង់​កម្តៅ​ល្មម (Mild Hypothermia)

– ៣២.០ – ៣៥.៩ អង្សា​សេ ការបាត់បង់​កម្តៅ​មធ្យម (Moderate Hypothermia)

– ក្រោម ៣២ អង្សា​សេ ការបាត់បង់​កម្តៅ​ធ្ងន់ធ្ងរ (Severe Hypothermia)

​ខ​) ការវាស់វែង​៖

​នៅពេល​ទារក​ឡើងក​ម្តៅ យើង​អាច​វាស់​សីតុណ្ហភាព​រាង​កាយ​ទារ​កដោយ​ប្រើប្រាស់​សីតុណ្ហ​មាត្រ​បា​រ៉​ត ឬ អេ​ឡិច​ត្រូ​និ​ក។ នៅពេលដែល​លទ្ធផល​បង្ហាញថា ​កម្តៅ​ចុះ​ទាប យើង​នឹងធ្វើ​ការគ្រប់គ្រង​កម្តៅ​។​

​គ​) ការគ្រប់គ្រង​កម្តៅ​ចុះ​ទាប​៖

​យើង​អាច​គ្រប់គ្រង​ការថយចុះ​កម្តៅ ទៅតាម​កម្រិត​របស់​វាៈ​

– ក្នុងករណី​បាត់បង់​កម្តៅ​ល្មម (Mild Hypothermia) យើង​ត្រូវ​ផ្តល់​កម្តៅ​ឲ្យ​ទារក​ដោយ​ដាក់​ទារក​ឲ្យ​ស្បែក​ប៉ះ​ស្បែក នៅក្នុង​បន្ទប់​ដែល​មាន​កម្តៅ​យ៉ាងតិច​២៥​អង្សា​សេ និង បន្ត​ការ​បំបៅ​ដោះ​ដល់​ទារក​ដើម្បី​ផ្តល់​កាឡូរី (Calories) និង សារធាតុ​រាវ​។​

– ក្នុងករណី​បាត់បង់​កម្តៅ​មធ្យម និង ធ្ងន់ធ្ងរ (Mild/Severe Hypothermia) យើង​ត្រូវ​ផ្តល់​កម្តៅ​ឱ្យ​ទារក​ដោយ​រុំ​ទារក​នឹង​កន្សែង​, ពាក់មួក និង​ធ្វើ​សម្បុក​ឱ្យ​ទារក (Nest) ហើយ​បន្ទាប់មក​ដាក់​ទារក​ក្រោម​ម៉ាស៊ីនកម្តៅ (Warmer Machine) រហូតដល់​ទារក​មាន​កម្តៅ​ធម្មតា​។ ក្នុងករណី​ដែល​គ្រប់គ្រង​ការថយចុះ​កម្តៅ​មិនបាន ត្រូវបញ្ជូន​ទារក​ទៅ​មន្ទីរពេទ្យ​ ដែលមាន​ផ្នែក​សង្គ្រោះ​ទារក​ជាបន្ទាន់​។​

​ប្រសិនបើ​ទារក​មាន​សញ្ញា​មិន​ប្រក្រតី ឬ​ការថយចុះ​កម្តៅ​ធ្ងន់ធ្ងរ​ដែល​មិនអាច​គ្រប់គ្រង​បាន សូម​ប្រញាប់​នាំ​ទារ​កមក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការប្រឹក្សា​ដំបូន្មាន និង​ជួយសង្គ្រោះ​ទារក​ទាន់ពេលវេលា​៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការ​យល់​ដឹង​ពី​ស្ដ្រី​មាន​ផ្ទៃ​ពោះ និង​ទារក ជា​មួយ​ជំងឺ​ថ្លើម​ប្រភេទ បេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ផ្ទុះ​ការរិះគន់​ភាពយន្ត​ខ្មែរ​មួយ​ ដែល​ប្រើ​សម្លៀកបំពាក់​និង​ម៉ូដ​សក់​ដូច​រឿង​បរទេស

ព័ត៌មានជាតិ៣១ នាទី មុន

ព្រឹកស្អែក​នេះ សម្តេច ហេង សំរិន នឹង​ដឹកនាំ​ប្រជុំ ដើម្បី​ពិនិត្យមើល​បេក្ខភាព​ប្រធាន គ​.​ជ​.​ប

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួង​ការងារ​នឹង​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១​នៅ​ថ្ងៃស្អែក

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន Yamato Green ចង់ឱ្យកម្ពុជាដាំដុះរុក្ខជាតិកញ្ឆាដើម្បីនាំចេញទៅជប៉ុន និងអាមេរិក

កូវីដ-១៩១ ម៉ោង មុន

ខេត្តកំពង់ស្ពឺ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​មួយ​សប្តាហ៍​ទៀត​ ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services