សុខភាព
សូមប្រុងប្រយ័ត្នពីការពុលថ្នាំសម្លាប់សត្វល្អិតប្រភេទ អូហ្គាណូផូស្វ័រ!
ក) អូហ្គាណូផូស្វ័រ (Organophosphorés) ជាអ្វី?
ជាប្រភេទមួយនៃថ្នាំសម្លាប់សត្វល្អិត ដែលត្រូវយកមកប្រើយ៉ាងទូលំទូលាយក្នុងវិស័យកសិកម្ម។
ខ) ផ្លូវនៃការពុល (Voies d’intoxication)៖
ជាទូទៅផ្លូវនៃការពុល តាមរយៈ ៣ ប្រភេទ
១. តាមមាត់ (orale): ដែលយើងជួបច្រើនជាងគេ ក្នុងគោលបំណងសម្លាប់ខ្លួន ឬដោយសារការផឹកច្រឡំផ្សេងៗ។
២. តាមស្បែក (transdermique): វាអាចកើតឡើង ដោយថ្នាំប្រឡាក់នឹងសំលៀកបំពាក់ ឬការប៉ះពាល់ផ្ទាល់។
៣. តាមផ្លូវដង្ហើម: នៅពេលដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនេះ ដោយមិនបានពាក់ម៉ាសត្រឹមត្រូវ។
គ) រោគសញ្ញានៃការពុល៖
រោគសញ្ញានៃការពុលថ្នាំ (OP) វាស្តែងចេញជាបណ្តុំរោគសញ្ញា ៣ ដំណាក់កាល:
១. សញ្ញាដំបូង (Symptômes précoces):
– Syndrome muscarinique: រួមប្រស្រីភ្នែក (myosis), ហៀរសំបោរ (Rhinorrhée), ចេញទឹកមាត់ច្រើន (Hypersialorrhée), មានស្លេសច្រើនតាមទងសួត (Hypersécrétion bronchique), ចង្វាក់បេះដូងដើរយឺត, ចុះសម្ពាធឈាម, ឈឺពោះ, រាគ…
– Syndrome nicotinique: អស់កម្លាំង, ខ្សោយសាច់ដុំ, ពិបាកដកដង្ហើម។
– Syndrome central: វង្វេងស្មារតី, សន្លប់, ប្រកាច់, វិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ អាចបណ្តាលឲ្យបាត់បង់ជីវិត។
២. សញ្ញាបន្ទាប់: រោគសញ្ញានេះកើតមាន ៤៨ ទៅ ៩៦ ម៉ោង បន្ទាប់ពីកាពុល
– ការខ្សោយនៃសាច់ដុំ, វិបត្តិផ្លូវដង្ហើម
៣. សញ្ញានៅពេលក្រោយ: រោគសញ្ញានេះកើតមាន ២ ទៅ ៣ អាទិត្យ បន្ទាប់ពីកាពុល
– ជំងឺនៃប្រព័ន្ធសរសៃប្រាសាទ (Polyneuropathie) , ស្ពឹក
ឃ) ការព្យាបាល៖
១. ការព្យាបាលទូទៅៈ
– ផ្តល់អុកស៊ីស្សែន
– បឺតស្លេស
– ដាក់ទុយយោដង្ហើមសិប្បនិម្មិត ក្នុងករណីមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ឬបាត់បង់ស្មារតី
២. ដោះសំលៀកបំពាក់ដែរប្រឡាក់ថ្នាំពុល។ ហើយការលាងក្រពះអាចធ្វើទៅបាន លុះត្រាតែអ្នកជំងឺមានសភាពនឹងន ឬដាក់ទុយយោដង្ហើមសិប្បនិម្មិតរួច
៣. ការព្យាបាលជាក់លាក់(Traitement spécifique): ប្រើថ្នាំបន្សាបថ្នាំពុល (OP)។
ង) ដំបូន្មាន៖
ដើម្បីចៀសវាងការពុលថ្នាំសម្លាប់ល្អិត យើងត្រូវៈ
– ចំពោះអ្នកប្រើប្រាស់ ត្រូវប្រើប្រាស់សំលៀកបំពាក់ ម៉ាស មួក និងវ៉ែនតាឲ្យបានត្រឹមត្រូវ។
– ទុកថ្នាំសម្លាប់ល្អិតឲ្យឆ្ងាយពីដៃក្មេង នឹងទុកនៅកន្លែងមានសុវត្ថិភាព។
– បើបងប្អូនបានជួបករណី ពុលថ្នាំសម្លាប់ល្អិត សូមប្រញាប់បញ្ជូនអ្នករងគ្រោះ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដែលមានសម្ភារៈគ្រប់គ្រាន់ និងវេជ្ជបណ្ឌិតឯកទេសជំនាញ ដើម្បីជួយសង្គ្រោះអ្នកជំងឺទាន់ពេលវេលា ឲ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ប្រភេទអាហារ ញ៉ាំហើយ ធ្វើឲ្យបេះដូងលោតខុសធម្មតា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


