សុខភាព
សារៈសំខាន់នៃការសង្គ្រោះទារកបន្ទាប់ពីសម្រាលភ្លាមៗ!
ការសម្រាលបុត្រប្រកបដោយសុវត្ថិភាព គឺជាការសម្រាលដោយមានសុវត្ថិភាពទាំងម្តាយទាំងកូន។ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ប្រជាពលរដ្ឋយើងមួយចំនួនតែងតែផ្តោតទៅលើសុវត្ថិភាពមាតាច្រើនជាងសុវត្ថិភាពរបស់កូន។ ជាការចាំបាច់ណាស់ដែលត្រូវមានគ្រូពេទ្យមួយក្រុមដែលចាំជួយសង្គ្រោះទារកទើបនឹងកើតភ្លាមៗ ឲ្យផុតពីគ្រោះថ្នាក់ទាំងឡាយដែលកើតនៅពេលសម្រាល និងក្រោយសម្រាល។
មានម្តាយប្រមាណជា ១០% មានបញ្ហាសុខភាព ដែលធ្វើឲ្យទារកកើតមកខ្សោយ(មិនយំជាដើម)។ ស្ថានភាពនេះចាំបាច់ត្រូវមានគ្រូពេទ្យជំនាញផ្នែកទារកជួយសង្គ្រោះត្រឹមត្រូវតែ៤‐៥នាទីដំបូង ហើយជាពិសេស ១នាទីដំបូងនៅពេលកើត (ជានាទីមាស) ដែលមានសារៈសំខាន់អាចជួយឲ្យទារកជៀសផុតពីពិការភាព ឬគ្រោះថ្នាក់ដល់ជីវិត។

មានកត្តាធំ ៣ ដែលបណ្តាលឲ្យទារកប្រឈមមុខនឹងគ្រោះថ្នាក់ដូចជា៖
១) កត្តាសុខភាពរបស់ម្តាយ៖
– សម្រាលដោយការវះកាត់
– ជំងឺលើសឈាម ជំងឺបេះដូង ជំងឺខ្សោយតម្រងនោម ជំងឺទឹកនោមផ្អែម
២) កត្តាសុខភាពរបស់ទារកដែលបណ្តាលឲ្យទារកប្រឈមមុខនឹងគ្រោះថ្នាក់ដូចជា៖
– ទារកតូចពេក ទារកធំពេក
– ទារកខ្សោយក្នុងពោះ
– ទារកកើតមិនគ្រប់ខែ ទារកកើតលើសថ្ងៃ
– សុកពាំងមាត់ស្បូន
– ក្រុមឈាមទារកនិងម្តាយប្រឆាំងគ្នា

៣ ) កត្តានៃការសម្រាលផ្ទាល់៖
– ការសម្រាលយូរពេក
– បែកទឹកភ្លោះឆាប់ពេក
– ទម្រង់កូនមិនធម្មតា (បញ្ច្រាសជើង ទទឹងពោះជាដើម)
– ការពពោះច្រើនដង
– ប្តូរការសម្រាលធម្មតា ទៅការវះកាត់
– ប្រើថ្នាំសណ្តំលើសកម្រិត
ទារកប្រឈមមុខនឹងគ្រោះថ្នាក់ទាំងនេះ ចាំបាច់ត្រូវមានគ្រូពេទ្យជំនាញផ្នែកទារកស្តែងអំពីតួនាទីដ៏សំខាន់របស់គ្រូពេទ្យជំនាញផ្នែកទារកដែលរង់ចាំជួយសង្គ្រោះទារកទើបនឹងកើតភ្លាមគឺ ក្នុងបំណងបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយ ដែលបណ្តាលឲ្យមានពិការភាពខួរក្បាល ទោះជាបណ្តាលមកពីមូលហេតុអ្វីក៏ដោយ។ ភាពពិការខួរក្បាលនេះដូចជា អាការ:ប្រកាច់ ពិការដៃជើង គ្មានបញ្ញាជាដើម នឹងក្លាយជាបន្ទុកជាប្រចាំក្នុងជីវិត និងធ្ងន់ធ្ងរចំពោះក្រុមគ្រួសារ និងសង្គមជាតិ។ ដូច្នេះការសង្គ្រោះទារកទើបនឹងសម្រាលភ្លាមមានអត្ថន័យស្មើនឹងការរំដោះបន្ទុកដ៏ធ្ងន់ធ្ងរនេះ ដែលប្រជាពលរដ្ឋយើងមិនទាន់បានដឹងទូលំទូលាយនៅឡើយ។

ឆ្លៀតក្នុងឱកាសនេះ សូមអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់មកទទួលយកនូវសេវាតាមដានផ្ទៃពោះ ឲ្យបានទៀងទាត់តាមការណាត់ជួប និងមកទទួលព័ត៌មានលំអិតអំពីការសម្រាលបុត្រ វិធីថែទាំ និងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវសុវត្ថិភាពទាំងម្តាយទាំងកូន៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើត្រូវធ្វើដូចម្ដេចនៅពេលទារកក្នុងផ្ទៃមានភាពមិនធម្មតា តាមរយៈការច្រឹបយកកោសិកាទារក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi



