Connect with us

សុខភាព

សូម​ប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់! បើ​មាន​សញ្ញា​ទាំងនេះ​ បញ្ជាក់​ថា​ជំងឺ​បាក់ទឹកចិត្ត​កំពុង​លុក​លុយ​

បានផុស

នៅ

ជំងឺ​បាក់ទឹកចិត្ត (Depression) អាច​ព្យាបាល​បាន កុំ​ថា​មាន​តែ​លើ​ក្មេងៗ ឬ​អ្នក​ស្មុគស្មាញច្រើន។ បញ្ហា​នេះ​មិន​គ្រាន់តែ​ទាក់ទង​អារម្មណ៍​ ក្រៀមក្រំ ឬ​អស់កម្លាំង​​ទេ តែ​វា​មាន​ផល​អាក្រក់​លើស​នេះទៅទៀត! អ៊ីចឹង កុំ​ធ្វើមិន​ដឹងមិនឮ​ចំពោះ​សញ្ញា​ជំងឺបាក់​ទឹកចិត្ត។អ្នកមាន​ជំងឺបាក់ទឹកចិត្ត ​មាន​អារម្មណ៍​ក្រៀមក្រំ ឬ​ថប់បារម្ភច្រើនថ្ងៃក្នុងមួយ​លើកៗ។ ​បើមិន​ព្យាបាល​ ​រោគសញ្ញា​នេះ​នឹង​កាន់​តែ​អាក្រក់ឡើងៗ ហើយថែម​ទាំង​នៅជាប់មិនត្រឹម​តែ​ច្រើន​ខែ​ទេ អាច​​ច្រើនឆ្នាំទៀត ហើយវាបណ្តាលឲ្យធ្វើអត្តឃាតទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​សញ្ញា​អ្វី​ដែលគួរឲ្យ​បារម្ភ និង​យក​ចិត្ត​ទុកដាក់ បើ​ជំងឺកើត​លើចាស់ៗ។

១- #ជំងឺបាក់ទឹកចិត្តលើមនុស្សចាស់ខុសពីក្មេងយ៉ាងម៉េច?វាកើត​មាន​ព្រម​គ្នាជា​មួយជំងឺ​ផ្សេងៗទៀត ហើយ​នៅ​ជាប់យូរ​ជាង។ ជំងឺបាក់ទឹក​ចិត្តលើមនុស្ស​ចាស់ អាចបង្ក​ជា​រោគបេះដូង ឬ​ឈាន​ដល់​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង។ គួរចាំទុក​នូវសញ្ញាជំងឺបាក់​ទឹកចិត្តលើមនុស្សចាស់ ដើម្បីព្យាបាលឲ្យ​ត្រឹមត្រូវ និងទាន់ពេល​។

២- #សញ្ញាជំងឺបាក់ទឹកចិត្តលើមនុស្សចាស់– មានអារម្មណ៍​អស់សង្ឃឹម​ និងទុទិដ្ឋនិយម– មានភាព​មួម៉ៅ ​នៅ​មិនសុខ– ហូបច្រើន​ហួសហេតុ ឬមិនឃ្លាន​– ពិបាកផ្ចង់​អារម្មណ៍ ​ចងចាំ ​និង​ធ្វើការ​សម្រេចចិត្ត– មាន​គំនិតចង់ធ្វើ​អត្តឃាត ឬ​ប៉ុនប៉ង​ធ្វើអត្តឃាត– មានអារម្មណ៍​មានទោស​កំហុស គ្មានតម្លៃ​ គ្មានអ្វី​ជួយបាន– ពិបាកគេង​ ភ្ញាក់ព្រឹក​ព្រលឹម ឬ​គេង​ច្រើនជ្រុល– បាត់បង់​ចំណាប់​អារម្មណ៍ ឬភាព​រីករាយ– ចុកចាប់ ​និង​ឈឺក្បាល​ ចុករមួល ​ឬ​បញ្ហារំលាយអាហារ​មិនព្រម​បាត់ដោយ​គ្មានមូលហេតុច្បាស់​លាស់​ និងព្យាបាលមិនគ្រាន់បើសោះ។

៣- #កត្តាហានិភ័យជំងឺបាក់ទឹកចិត្តលើមនុស្សចាស់មនុស្សចាស់​ប្រឈម​កាន់តែខ្ពស់​លើ​ជំងឺបាក់​ទឹកចិត្ត​ ​បើពួកគេ៖– ជាមនុស្សស្រី– ដេកមិនលក់– ពិការ– ប្រើថ្នាំផ្សេងៗ– ទទួលរងជំងឺខួរក្បាល– ផឹកស្រា​​– នៅឯកោ ​ឬដាច់​តែ​ឯងពីសង្គម– មានប្រវត្តិផ្ទាល់​ខ្លួន ​ឬប្រវត្តិ​គ្រួសារ​ធ្លាប់មាន​ជំងឺបាក់​ទឹកចិត្ត– មានជំងឺររ៉ាំរ៉ៃ ដូចជា ​មហារីក​ ទឹកនោម​ផ្អែម ជំងឺបេះដូង– ជួបប្រទះនូវហេតុការណ៍​ជីវិត​គួរឲ្យ​តានតឹង ​ដូចជា ​បាត់​បង់ប្តី ​ឬប្រពន្ធ​លែងលះ​ ឬមើល​ថែទាំ​នរណាម្នាក់ដែល​មាន​ជំងឺរ៉ាំរ៉ៃ។ត្រូវ​ជួប​ពេទ្យភ្លាម បើមានសញ្ញា​ណាមួយ​​ដូចដែលបានរៀបរាប់ខាងលើ។ កុំបារម្ភ ជំងឺ​បាក់ទឹកចិត្ត​អាចព្យាបាល​បាន។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖មនុស្សកាន់តែចាស់ ជំងឺកាន់តែច្រើន? គួរការពារបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម