សុខភាព
ឧស្សាហ៍ហូបតែស្លឹកល្ហុងស្មើហូបឱសថការពារជំងឺបៀតបៀន និងជំនួយរាងកាយកាន់តែរឹងមាំ
តែស្លឹកល្ហុង ជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាព ជំនួយរាងកាយ និងព្យាបាលជំងឺបានច្រើនសន្ធឹក។ ស្លឹកបៃតងនៃល្ហុងផ្ទុកនូវសារធាតុចិញ្ចឹមល្អៗហុចផលវិជ្ជមានដល់សារពាង្គកាយ ព្រមជាមួយវីតាមីនសំខាន់ៗជួយពង្រឹងភាពស៊ាំផងដែរ។
ឧស្សាហ៍ហូបតែស្លឹកល្ហុងមួយកែវជាញឹកញាប់ អ្នកនឹងទទួលបានថ្ងៃអត្ថប្រយោជន៍ជាច្រើនដូចជា៖
-ជួយដល់មុខងារផលិតគ្រាប់ឈាម បេះដូង និងថ្លើម
-បង្កើនកម្រិតថាមពល ជួយឱ្យឆាប់មានកម្លាំងក្រោយពីការហត់នឿយ
-ជួយដល់ប្រព័ន្ធរំលាយអាហារ សម្រួលបញ្ហាក្រពះ ពោះវៀនឱ្យដើបានស្រួល
-ព្យាបាលបញ្ហាហើមពោះឬរលាក
-ជំនួយសុខភាពស្ត្រីដោយធ្វើឲ្យឈាមរដូវដើរទៀងទាត់
-បញ្ចុះជាតិស្ករក្នុងឈាម និងគ្រប់គ្រងជាតិស្ករឱ្យមានតុល្យភាព
-ព្យាបាលរោគសញ្ញាជំងឺគ្រុនឈាមឱ្យឆាប់ធូរស្រាល
-ពង្រឹងប្រព័ន្ធភាពស៊ាំ ព្រមទាំងជួយប្រឆាំងនឹងការបង្ករោគ
-ការពារជំងឺមហាររីក
-ជំនួយសុខភាពស្បែកឱ្យកាន់តែស្រស់ថ្លា និងជំនួយសរសៃសក់ឱ្យលូតលាស់ល្អ
គួរធ្វើយ៉ាងម៉េច ទើបបានតែស្លឹកល្ហុងសម្រាប់ហូប?
បេះយកស្លឹកល្ហុងស្រស់ល្មមសម្រាប់ទឹក១លីត្រ (ទឹកតិចឬច្រើន អាស្រ័យលើអ្នកដាំចង់បាន)។ ដាំទឹកនិងស្លឹកល្ហុងឱ្យពុះ រួចកូរវាឲ្យសព្វល្អ។ បន្ទាប់មក ចម្រោះយកតែទឹកទុកក្នុងកែវឬដប។ រក្សាទឹកល្ហុងនោះក្នុងទូរទឹកកក ឬបើពុំមានទូរទឹកកកទេ អាចធ្វើតែបន្តិចសម្រាប់ហូបម្ដងបានហើយ។ ក្នុងមួយថ្ងៃហូបពីរស្លាបព្រាបាយ ហើយបន្តហូបឱ្យបានរាល់ថ្ងៃប្រហែលពី ១សប្ដាហ៍ឡើងទៅ អ្នកនឹងឃើញលទ្ធផលគួរឱ្យភ្ញាក់ផ្អើល។ មិនអ៊ីចឹងទេ អ្នកអាចយកស្លឹកល្ហុងហាន់តូចៗ ហាលវាឱ្យស្ងួត ហើយទុកបង់ជាមួយទឹកក្ដីពិសារក៏បាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃតែ «ស្លឹកម្រុំ» សម្រាប់សុខភាព
ចុចអាន៖ គុណប្រយោជន៍នៃខ្ទឹមបារាំង ល្អចំពោះសុខភាពមនុស្សគ្រប់វ័យ ជាពិសេសសម្រាប់ជំងឺទូទៅ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?