សុខភាព
ការប្រើក្រណាត់បិទមុខក៏អាចជួយកាត់បន្ថយការចម្លងវីរុសកូវីដ-១៩
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិកហៅកាត់ថា CDC បានលើកឡើងថាមានការសិក្សាជាច្រើនបញ្ជាក់ថាវីរុស COVID-19 អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មុនមានរោគសញ្ញា និងចម្លងពីអ្នកមានផ្ទុកវីរុសនេះប៉ុន្តែមិនមានរោគសញ្ញា។ ស្ថាប័ននេះបានណែនាំឲ្យប្រជាពលរដ្ឋប្រើក្រណាត់ជំនួសម៉ាសដែលថាក៏អាចជួយបង្ការការឆ្លងវីរុសនេះបានដែរ។

១.ហេតុអ្វីបានជាយើងត្រូវប្រើក្រណាត់បិទច្រមុះ និងមាត់?
នៅក្នុងទិន្នន័យការសិក្សាថ្មីអំពីការឆ្លងវីរុស COVID-19 ក្នុងសហគមន៍ មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងបានណែនាំឲ្យប្រើក្រណាត់បិទច្រមុះ និងមាត់នៅក្នុងសហគមន៍ដើម្បីការពារមនុស្សជុំវិញខ្លួនយើងប្រសិនជាយើងមានឆ្លងវីរុសនេះហើយមិនមានរោគសញ្ញា។
២. នៅពេលណាយើងគួរប្រើក្រណាត់បិទមាត់ និងច្រមុះនេះ?

ពេលនៅក្នុងសហគមន៍ឬកន្លែងមានមនុស្សច្រើនយើងគួរប្រើក្រណាត់បិទច្រមុះ មាត់ បើមិនមានម៉ាស ជាពិសេសនៅកន្លែងដែលមានមនុស្សច្រើនដូចជានៅផ្សារទំនើប និងឱសថស្ថានជាដើម។ ការប្រើក្រណាត់នេះគឺសំខាន់នៅតាមទីសាធារណៈដែលមានការឆ្លងវីរុស COVID-19។ ការប្រើក្រណាត់បិទមុខគឺមិនអាចការពារអ្នកពាក់ពីការឆ្លងទេ ប៉ុន្តែការពារការការចម្លងពីអ្នកពាក់ក្រណាត់ទៅកាន់អ្នកដទៃដែលនេះគឺសំខាន់សម្រាប់អ្នកមានវីរុសCOVID-19 តែមិនមានរោគសញ្ញា។
៣. បើប្រើក្រណាត់បិទមុខជំនួសម៉ាសហើយ តើត្រូវរក្សាគម្លាតសុវត្ថិភាពទេ?

គួរបញ្ជាក់ផងដែរថា ការប្រើក្រណាត់មិនអាចជំនួសការរក្សាគម្លាតសុវត្ថិភាពបានទេ។ ការប្រើក្រណាត់នេះគឺគ្រាន់តែជួយកាត់បន្ថយការចម្លងទេ។ ដូចនេះយើងគួររក្សាគម្លាតយ៉ាងតិច២ម៉ែត្រពីអ្នកដទៃ លាងសម្អាតដៃឲ្យបានញឹកញាប់ និងការការពារផ្សេងទៀត។
៤. តើមនុស្សប្រភេទណាមិនគួរប្រើក្រណាត់បិទច្រមុះ មាត់ នេះ?
ម៉ាសពេទ្យ ឬម៉ាស N95 គឺទុកសម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺឆ្លងវីរុស COVID-19 នេះ។ រីឯក្រណាត់បិទមុខនេះអាចធ្វើពីរបស់របរក្នុងផ្ទះ ឬធ្វើពីវត្ថុធាតុទូទៅនិងមានតម្លៃធូរថ្លៃផង។ គួរចាំដែរថា ការប្រើក្រណាត់បិទច្រមុះ មាត់នេះមិនគួរពាក់ឲ្យក្មេងក្រោមអាយុពីរឆ្នាំ អ្នកពិបាកក្នុងការដកដង្ហើម ឬជនពិការដែលមិនអាចយកក្រណាត់នេះចេញដោយខ្លួនឯងបាននោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជាសះស្បើយពីកូវីដ មួយចំនួនតូច នៅតែហិតមិនដឹងក្លិន ដល់ទៅមួយឆ្នាំ
ចុចអាន៖ រាងកាយមានអាការឈឺស្រៀវស្រាញ តែអត់ក្ដៅខ្លួន មិនមែនគ្រុនផ្ដាសាយទេ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


