Connect with us

សុខភាព

កត្តា​គួរ​យល់ដឹង​អំពី​ការថែទាំ​ទារក​ក្រោយ​សម្រាល

បានផុស

នៅ

​សុខភាព​បុត្រ​ធីតា​គឺជា​សេចក្តីសុខ សុភមង្គល​របស់​ក្រុមគ្រួសារ​នីមួយៗ​។ ម្តាយ​គ្រប់រូប នៅពេល​មាន​ផ្ទៃពោះ តែងតែ​ប្រាថ្នា​ចង់បាន​ទារក ដែល​កើតមក​ប្រកបដោយ​សុខភាព​ល្អ រឹងមាំ និង​កាយសម្បទា​គ្រប់គ្រាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​អ្នក​ម្តាយ​បាន​សម្រាល​បុត្រ​ធីតា​រួច ការថែទាំ​ទារក​ក្រោយ​សម្រាល​ពិតជា​មានការ​ចាំបាច់ និង​មាន​សារៈសំខាន់​បំផុត ពីព្រោះ​វា​គឺជា​ការពិនិត្យ​តាមដាន​មើល​លើ​សុខភាព​ទារក​ដែល​ទើបនឹង​កើត ដើម្បី​ធានា​ឲ្យ​បាន​និង​អោយ​ប្រាកដ​ថា ​ទារក​មាន​សុខ​ភាពល្អ អាច​ចាក​ចេញពី​មន្ទីរពេទ្យ​បាន​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​

​កត្តា​សំខាន់ៗ​ដែល​ឪពុកម្តាយ​ត្រូវ​យកចិត្តទុកដាក់​ស្វែងយល់​លើ​ទារក​ក្រោយពេល​សម្រាល​រួមមាន​៖

១. ការពិនិត្យ​សុខភាព​ទារក​ក្រោយ​កើត និង​ការផ្តល់​ថ្នាំ​បង្ការ ដែល​ត្រូវធ្វើ​ការកត់ត្រា​ក្នុង​សៀវភៅ​សុខភាព​ទារក ឲ្យ​បាន​ត្រឹមត្រូវ​និង​ទៀងទាត់​។​

២. ការធ្វើ​តេស្ត​ឈាម​ដោយ​ជួស​កែងជើង​ទារក (Newborn Screening Test) ដើម្បី​ស្វែងរក​ជំងឺ​ពី​កំណើត (១-២​ដំណក់ឈាម​ប៉ុណ្ណោះ​)​។​

៣. ពិនិត្យ​ក្រុម​ឈាម​ទារក (Blood Group)​។​

៤. ការធ្វើ​ការថត​ឆ្លុះ​អេកូ​បេះដូង​ទារក (Neonatal Echocardiography)​។​

​ក្នុងករណី​មាន​លក្ខណៈ​មិនធម្មតា ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​ដើរតួ​សំខាន់ ក្នុងការ​សង្គ្រោះបន្ទាន់​ទារក​ដែលមាន​សុខ​ភាពមិនប្រក្រតី ឫ​មាន​ជំងឺ​ផ្សេងៗ​ដូចជា​៖

ក​- ទារក​កើត​មិន​គ្រប់​ខែ និង​ទារក​កើតមក​ខ្សោយ​។​

ខ​- ការជួយ​សង្គ្រោះ និង​ព្យាបាល​ទារក​ដែលមាន​បញ្ហា​សួត​។​

គ​- ទារក​ដែល​ប្រឈម​និង​ការឆ្លង​មេរោគ​ពី​ម្តាយ​។​

ឃ​- ការព្យាបាល​ដោយ​កាំរស្មី​ពណ៌​ស្វាយ (Phototherapy) ចំពោះ​ទារក​ដែលមាន​ជំងឺ​

​ខាន់លឿង​។​

ង​- ទារក​ចាស់ខែ ឬ​លើស​ខែ (៤២​សប្តាហ៍​)​។​

ត​- ការតាមដាន​ទារក​ក្រោយ​សម្រាល (Nursery) ចំពោះ​ទារក​ដែល​ម្តាយ​មាន​ជំងឺ​ព្រាយ​ក្រឡាភ្លើង​, ទឹកនោមផ្អែម ឬ សម្រាល​ដោយ​វះកាត់ ។​ល​។​

​បញ្ជាក់​៖

– ចំពោះ​ទារក​ដែល​មក​សម្រាក​ថែទាំ​ព្យាបាល​នៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​ចេញពី​មន្ទីរពេទ្យ នឹង​តម្រូវ​ឲ្យ​មានការ​ណាត់ជួប​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើការ​តាមដាន​ការលូតលាស់​លើ​បញ្ញា និង​កាយសម្បទា​រហូតដល់​ទារក​អាយុ​៣​ឆ្នាំ​។​

​ការថែរក្សា​ទារក​គឺជា​ជំនាញ​ឯកទេស​មួយ​ដែល​ទាមទារ​ឲ្យ​មានការ​ថែទាំ និង​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​ទារក​ដែល​ទើបនឹង​កើត​។ ដូច្នេះ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត (Neonatal Intensive Care) ត្រូវបាន​បង្កើតឡើង​ដោយមាន​បំពាក់​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​ជំនាញ​ពាក់ព័ន្ធ​ឯកទេស​ទារក​កម្រិតស្តង់ដា​រស​កល ចូលរួម​ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស និង​គិលានុបដ្ឋាកនាយិកា​ជំនាញ ប្រកបដោយ​បទពិសោធន៍​ជាច្រើន​ឆ្នាំ ដើម្បី​បម្រើ​សុខភាព​បុត្រ​ធីតា​លោកអ្នក​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

«​សូម​ស្រលាញ់​បុត្រ​ធីតា​របស់​លោកអ្នក ដោយ​ចូលរួម​យកចិត្តទុកដាក់ និង​ថែទាំ​ទៅលើ​ពួកគាត់​គ្រប់​ជ្រុងជ្រោយ​ពិសេស​បន្ទាប់​ពីក្រោយ​សម្រាល​!»៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម