ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកំពុងសិក្សាពីលទ្ធភាពចាក់វ៉ាក់សាំងដូសទី៣ និងកូនក្មេង
មកដល់ពេលនេះ រាជរដ្ឋាភិបាលកំពុងពិនិត្យមើលលើផែនការចាក់សាំង និងយុទ្ធសាស្ត្រចាក់សាំងឡើងវិញពីព្រោះត្រូវគិតដល់ក្មេង ដែលមានអាយុក្រោម១៨ឆ្នាំ ហើយក្នុងនោះ ក៏កំពុងសិក្សាពីលទ្ធភាពមួយទៀត គឺការចាក់វ៉ាក់សាំងដូសទី៣ផងដែរ ប៉ុន្តែនៅចំពោះ ត្រូវតែចាក់ជូនប្រជាពលរដ្ឋចំនួន១០លាននាក់ឲ្យអស់សិន នេះជាការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច។

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈអញ្ជើញទទួលវ៉ាក់សាំង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មាន៤ការដ្ឋានធំៗគឺ ទី១, ការទិញវ៉ាក់សាំង នឹងការចាក់វ៉ាក់សាំង ដែលត្រូវធ្វើអោយបានលឿន និងបានឆាប់បំផុត។ ទី២, ការបង្ការ ដែលមានវិធានការ៣កុំ និង៣ការពារ និងជៀសវាងការជួបជុំគ្នា ទោះជាជួបជុំក្នុងកម្មវិធីបុណ្យ កម្មវិធីផឹកស៊ី ឬកម្មវិធីអ្វីក៏ដោយ ការជួបជុំនេះ គឺប្រភពចំលងមួយដ៏សំខាន់។ទី៣ ការទប់ស្កាត់ ទោះបីមានឈឺហើយក៏ដោយ គឺយើងត្រូវតែទប់ស្កាត់។
ទី៤, ការព្យាបាល ដែលជាចំណុចមួយដ៏សំខាន់ ពីព្រោះយើងមិនដឹងថា នៅពេលខាងមុខសភាពការណ៍ទៅជាយ៉ាង ណានោះទេ បើល្អមិនជាអ្វីទេ ប៉ុន្តែប្រសិនបើសភាពការណ៍អាក្រក់វិញនោះ គឺយើងត្រូវមានសមត្ថភាពឆ្លើយតបឲ្យបានទាន់ពេលវេលា។

លោកថា ការដ្ឋាន៤នេះ សម្ដេចតេជោបានយកចិត្តទុកដាក់ណាស់ ហើយយើងត្រូវធ្វើទន្ទឹមគ្នាទើបយើងទទួលបានជោគជ័យ។ លោក វង្សី វិស្សុត បានបញ្ជាក់ដែរថា ប្រសិនបើវាក់សាំងបានមកដល់តាមផែនការដែលបានគ្រោងទុក ការចាក់វ៉ាក់សាំង នឹងចប់នៅអំឡុងខែ១០ ខែ១១ ប៉ុន្តែយើងនៅមានតម្រូវការផ្សេងទៀត ដែលនឹងមានកិច្ចប្រជុំមួយនាពេលខាងមុខនេះ ដើម្បីពិនិត្យមើលលើផែនការចាក់សាំង និងយុទ្ធសាស្ត្រចាក់សាំងឡើងវិញ ពីព្រោះយើងត្រូវគិតដល់ក្មេងថា តើគួរចាក់ដែរ ឬអត់ កុមារអាយុក្រោម១៨ឆ្នាំ ហើយលទ្ធភាពមួយទៀត ដែលកំពុងសិក្សាដែរ គឺការចាក់វ៉ាក់សាំងដូសទី៣ ដែលបញ្ហានេះ រាជរដ្ឋាភិបាលបានគិតមួយជំហានឲ្យហើយ គឺបញ្ហាកូនក្មេង និងវ៉ាក់សាំងដូសទី៣ ប៉ុន្តែនៅចំពោះមុខនេះ គឺត្រូវតែចាក់ចំនួន១០លាននាក់នេះឱ្យអស់សិន។

បើតាមលោក វង្សី វិស្សុត ពេលនេះយើងមានសមត្ថភាពចាក់ខ្ពស់ហើយ មានវ៉ាក់សាំងមកដល់ច្រើនហើយ គឺត្រូវតែខំចាក់ឲ្យបានលឿន ឲ្យបានឆាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ពីព្រោះវ៉ាក់សាំងនេះ គឺជាកត្តាមួយសំខាន់ណាស់សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ហើយប្រទេសណាក៏ខិតខំដែរ ប្រទេសណាដែលចាក់បានច្រើន ការឆ្លងការស្លាប់បានថយចុះយ៉ាងលឿន៕
អត្ដបទ៖កោះកែវ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


