សុខភាព
ការព្យាបាលបន្ទាន់ចំពោះ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ការព្យាបាលបន្ទាន់ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដែលមាន ផ្នែកជំនាញឯកទេស គឺជាកត្តាកំណត់ជោគជ័យនៃការជាសះស្បើយរបស់អ្នកជំងឺ។
ដំណើរការនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺទាមទារជាដំបូងនូវការស្គាល់ឲ្យបានឆាប់រហ័ស ពីរោគសញ្ញានៃជំងឺនេះពីអ្នកជំងឺផ្ទាល់ ឬអ្នកនៅក្បែរគាត់។
រោគសញ្ញាសំខាន់ៗមាន៖
– ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន
– ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)
– វៀចមុខភ្លាមៗ

សូមបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត ព្រោះបើគាត់មកទាន់ក្នុងថេរវេលា ៤ម៉ោងដំបូងក្នុងករណី ស្ទះសរសៃឈាមខួរក្បាល គាត់អាចទទួលបានការព្យាបាលដោយវិធីសាស្ត្រប្រសិទ្ធិភាពខ្ពស់ដូចប្រទេសជឿនលឿនលើសកលលោក (Thrombolysis) ដែល អាចរំលាយ ដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការ ប្រើប្រាស់ថ្នាំនេះទេ)។


មន្ទីរពេទ្យកាល់ម៉ែតបានដាក់ឲ្យដំណើរការ និងអភិវឌ្ឍន៏បន្តបន្ថែម ក្រោមកិច្ចសហការថ្នាក់តំបន់ និងអន្តរជាតិផ្នែកជំនាញនេះឡើង (Stroke Unit) ដោយមានការចូលរួមពីក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ -រូបភាពវេជ្ជសាស្ត្រ -ប្រសាទសាស្ត្រ សរសៃឈាម ខួរក្បាល និង ខាងវះកាត់ប្រព័ន្ធប្រសាទ សំដៅខិតខំឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅលើសកលលោក។

“ការអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយលោកអ្នកមាន រោគសញ្ញាដូចរៀបរាប់ខាងលើ ជាមួយបច្ចេកវិទ្យាថ្មីទំនើប របស់មន្ទីរពេទ្យកាល់ម៉ែត និងការថែទាំតាមជំនាញវិជ្ជាជីវៈ ប្រកបដោយទំនុកចិត្តខ្ពស់ គឺជាកត្តាសត្យានុម័តនៃការកាត់បន្ថយពិការភាព ដោយសារជំងឺនេះក៏ដូចជាការកាត់បន្ថយសេចក្តីស្លាប់ដែរ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាទឹកចូលសួត? តើមានអាការៈអ្វីខ្លះ?
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



