Connect with us

សុខភាព

ឈឺក្បាលប្រកាំង អាចប្រើថ្នាំបំបាត់ការឈឺចាប់ធម្មតាបានទេ?

បានផុស

នៅ

ឈឺក្បាលប្រកាំង គឺជាប្រភេទនៃការឈឺក្បាល​ ហើយក៏​មិនមែនជាជំងឺផ្លូវចិត្តឡើយ។ មន្ទីរពេទ្យជូឡាឡុងកននៅប្រទេសថៃ បាន​បញ្ជាក់​ថា ភាពតានតឹងផ្លូវចិត្ត វា​ជា​កត្តា​មួយ​នៃ​ការ​ឈឺក្បាល​ប្រកាំង។ ប៉ុន្តែមានការរំញោចផ្សេងទៀតដែល​អាច​បណ្តាល​ឲ្យ​ឈឺក្បាល​ប្រកាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត្តា​ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង៖

គេងមិនលក់ គេងមិនគ្រប់គ្រាន់

ការប្រែប្រួលអាកាសធាតុ ដូចជាក្តៅខ្លាំង ត្រជាក់ សើម

ទទួលទានអាហារមួយចំនួនដូចជា សូកូឡា កាកាវ ប៉េងប៉ោះ

ក្លិនខ្លាំង

នៅក្នុងពន្លឺភ្លឺ ឬសម្លឹងមើលអេក្រង់ភ្លឺក្នុងរយៈពេលយូរ

ការ​ផ្លាស់ប្តូរ​ផ្លូវចិត្តដូចជាភាពតានតឹង ការ​ថប់បារម្ភ

ស្ថិតនៅក្នុង​តំបន់ដែលមានសំលេង​រំខាន​ខ្លាំង

បើអាចធ្វើបាន អ្នកជំងឺគួរតែ​សង្កេត​ខ្លួនឯង អ្វី​ទៅ​ជា​កត្តា​បង្ក​ឲ្យ​មាន​ជំងឺ​ប្រកាំង?

តើ​អាចលេបថ្នាំបំបាត់ការឈឺចាប់​ធម្មតា​បាន​ទេ?​ ប្រសិនបើការឈឺចាប់​មិនញឹកញាប់ខ្លាំង (ឧទាហរណ៍តិចជាង ១-២ ដងក្នុងមួយ​សប្តាហ៍) ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​ប្រើ​ដោយខ្លួនឯង​បាន។ ប៉ុន្តែគួរតែប្រើថ្នាំបំបាត់ការ​ឈឺចាប់​តាំង​ពី​ចាប់ផ្តើម​មាន​រោគសញ្ញារាល់ពេល ប្រសិនបើទុកចោលយូរ ជារឿយៗមានលទ្ធផល​មិនល្អ។ ទោះយ៉ាងណា ​ក្នុងនោះ​ក៏មាន​ថ្នាំឈឺក្បាលប្រកាំងដែល​អាចបរិភោគបានដោយ​ខ្លួនឯងដូចជា ប៉ារ៉ាសេតាមុល ថ្នាំប្រឆាំងនឹង​ការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs) ហើយគួរតែ​ប្រយ័ត្ន​នឹង​គារអាឡ័កស៊ី​ថ្នាំ។

ដោយឡែក ក្រុមខ្លាំងបំផុតនៃថ្នាំបំបាត់ការឈឺចាប់ ដូចជា ergotamine Triptans, tramadol មិនគួរទិញ​មកប្រើប្រាស់ផ្ទាល់ខ្លួនឯង​ទេ។ ដូច្នេះអ្នកគួរតែត្រូវបានប្រើក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ ទើបមិនមានបញ្ហា។ នៅពេលដែលការ​ឈឺចាប់​ញឹកញាប់​លើស​ពី ១-២ ដងក្នុងមួយ​សប្ដាហ៍ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ ដើម្បី​ទទួល​ការ​ព្យាបាល​ជា​បន្តបន្ទាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៥ មុខ បង្កើនការឈឺក្បាលប្រកាំងកាន់តែធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម