Connect with us

សុខភាព

ហានិភ័យ! ស្រីៗកុំធ្វើរឿង ៧ យ៉ាងនេះ ពេល​​មក​​រដូវម្ដងៗ

បានផុស

នៅ

ស្រីៗ​តែង​ឈឺ​ពោះ ហើម​ពោះ និង​អារម្មណ៍​មិន​ល្អ ពេល​មក​រដូវ​ម្ដងៗ។ ប៉ុន្តែ ក៏​មាន​ទម្លាប់​មួយ​ចំនួន អាច​បង្ក​គ្រោះថ្នាក់​អំឡុង​ពេល​នេះ​ដែរ។ អត្ថបទនេះនឹងប្រាប់​រឿង ៧ យ៉ាង​ដែល​ពេទ្យ​ឯកទេស​រោគ​ស្ត្រី​ណែនាំ​មិន​ឲ្យ​ធ្វើ ពេល​មក​ខែ​ម្ដងៗ។

១- កុំញ៉ាំប្រៃពេក

Why Do You Crave Salt? – Health Essentials from Cleveland Clinic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​មក​រដូវ ស្រីៗ​ភាគច្រើន​ហើម​ដៃ​ហើម​ជើង។ អាហារ​មាន​ជាតិ​ប្រៃ​ច្រើន ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក។ ដូចនេះ ពេល​ញ៉ាំ​អាហារ​ទាំង​នោះ រាងកាយ​យើង​នឹង​ស្តុក​ទុក​ជាតិ​ទឹក​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ហើម។ អ៊ីចឹង ញ៉ាំ​ជាតិ​ប្រៃ​មាន​កម្រិត​ល្មម ជា​ជម្រើស​ដ៏​ល្អ​ដែល​អាច​ជួយ​កុំ​ឲ្យ​ហើម និង​ឈឺ​ពោះ។ បើ​ញ៉ាំ​ប្រៃ​រួច​ទៅ​ហើយ និង​មាន​អារម្មណ៍​ថា​ហើម​នោះ គួរ​ផឹក​ទឹក​បន្ថែម ដើម្បី​ដេញ​ជាតិ​សូដ្យូម (អំបិល) ដែល​លើស និង​ជួយ​ឲ្យ​រាងកាយ​ត្រឡប់​មក​ភាព​ដើម។

២- កុំផឹកកាហ្វេ

Brew Up Better Health with Coffee | Chicago Health

អ្នក​ជំនាញ​និយាយ​ថា ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ពេល​មក​រដូវ អាច​ធ្វើ​ឲ្យ​សុដន់​ឡើង​តឹង។ លើស​ពី​នេះ កាហ្វេអាច​ទប់​ស្កាត់ GABA ក្នុង​ខួរក្បាល​ដែល​បណ្ដាល​ឲ្យ​យើង​ថប់​អារម្មណ៍ បង្កើន​ចង្វាក់​បេះដូង និង​សញ្ញា​គ្រោះថ្នាក់​ផ្សេង​ទៀត​ មុន​មក​រដូវ។ អាច​សាកល្បង​ផឹក​តែ​បៃតង​វិញ ហើយ​អាច​ជួយ​សម្រួល​ការ​ឈឺ​ពោះ​បាន​ទៀត​ផង។

៣- កុំញ៉ាំទឹកដោះគោ

Drinking Milk Linked to Lower Cholesterol and Reduced Heart Disease

កាល់ស្យូម ជា​សារធាតុ​ដ៏​ល្អ​សម្រាប់​ពេល​មក​រដូវ ប៉ុន្តែ​មិនមែន​គ្រប់​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​សុទ្ធ​តែ​ល្អ​ទាំង​អស់​ទេ។ អាស៊ីដ Arachidonic ក្នុង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ ដូចជា ទឹកដោះ​គោ ទឹកដោះ​គោ​ជូរ ឬហ្វ្រូម៉ា អាច​ធ្វើ​ឲ្យ​យើង​​ឈឺពោះ​បាន ទើប​គេ​ណែនាំ​ឲ្យ​កាត់​បន្ថយ​ញ៉ាំ​ផលិតផល​ទាំង​នោះ​តាម​ដែល​អាច​ធ្វើ​បាន។

៤- កុំកោរ ឬបករោម

Close-up view of Asian woman shaving leg with razor. Body care and Hair  removal concept.

កោររោម ឬ​បក​រោម​ក្នុង​ថ្ងៃ​មក​រដូវ អាច​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង​ជាង​ធម្មតា ដោយសារ​ក្នុង​ថ្ងៃ​នោះ អ័រម៉ូន​អឺស្ត្រូហ្សែន ក្នុងខ្លួន​កើន​ឡើង​ខ្លាំង ធ្វើ​ឲ្យ​រាងកាយ​ឆាប់​ទទួល​អារម្មណ៍​ឈឺ និង​ឈឺ​ចាប់​ជាង​ថ្ងៃ​ធម្មតា។

៥- កុំនៅស្ងៀម ចេញញើសខ្លះល្អ

Three Home Workouts for Abs, Legs, and Cardio - GaijinPot HealthGaijinPot  Health

មិន​ធ្វើ​អី​ឲ្យ​ចេញ​ញើស​សោះ មិន​មែន​ជា​រឿង​ល្អ​ទេ ជា​ពិសេស​ពេល​មក​រដូវ។ សកម្មភាព​រាងកាយ​បញ្ចេញ​អ័រម៉ូន​អង់ដូហ្វីន (endorphins) ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ពោះ។ ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​ជួយ​សម្រួល​ដល់​ការ​​មួម៉ៅ ថប់អារម្មណ៍​។ គ្មាន​សកម្មភាព​ជាក់លាក់​ណា​មួយ​ដែល​ស្ត្រី​គួរ​ចៀសវាង​នោះ​ទេ គេ​ណែនាំ​ឲ្យ​យើង​រក្សា​ទម្លាប់​ហាត់​ប្រាណ និង​សកម្មភាព​ដទៃ​ទៀត​តាម​ធម្មតា​នៅ​ថ្ងៃ​មក​រដូវ។

៦- កុំភ្លេចការពារ ពេលរួមភេទ

Young Asian Couple Sitting In Bed And Kiss In Bedroom by Bo Bo - Couple,  Love

ការ​រួមភេទ​អាស្រ័យ​លើ​អារម្មណ៍ បរិយាកាស និង​ការ​ព្រមព្រៀង​គ្នា។ ដើម្បី​បង្កើន​ភាព​សុខ​ស្រួល ទោះ​ជា​ថ្ងៃ​មក​រដូវ ក៏​អត់​បញ្ហា​អី​ដែរ។ ប៉ុន្តែ​អំឡុង​មាន​ឈាម​រដូវ​ហូរ​ចេញ​មក​នេះ អត្រា​ឆ្លង​ជំងឺ​តាម​ការ​រួមភេទ កើន​ឡើង​ខ្ពស់​ជាង​ពេល​ធម្មតា។

៧- កុំប្រើសំឡីអនាម័យយូរពេក

Period hygiene: You should change your sanitary napkin these many times! |  The Times of India

Toxic Shock Syndrome ជា​ការ​ឆ្លង​រោគ​ដ៏​គ្រោះថ្នាក់ បើ​ប្រើ​សំឡី​អនាម័យ​ក្នុង​រយៈ​ពេល​យូរ​ពេក មិន​ប្រញាប់​ប្ដូរ​ចេញ។ ការ​រក្សា​អនាម័យ ជា​រឿង​សំខាន់​ណាស់​ ជាពិសេស​ក្នុង​ថ្ងៃ​មក​រដូវ។ សម្រាប់​អ្នក​ប្រើ​សំឡី​អនាម័យ​ទំនើប Tampons គួរ​ប្ដូរ​រាល់ ៤-៦ ម៉ោងម្ដង និង​សម្រាប់​អ្នក​ប្រើ​សំឡី​អនាម័យ​ធម្មតា គួរ​ប្ដូរ​រាល់ ៣-៤ ម៉ោងម្ដង​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ​ពេល​មក​រដូវម្ដងៗ​ ស្រីៗតែងមានអារម្មណ៍បែបនេះ

ចុចអាន៖ សមាធិជួយឱ្យវដ្តរដូវទៀងទាត់ បន្ថយការឈឺចាប់ និងបំបាត់បញ្ហាមុនលើវ័យជំទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៦០ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម