សុខភាព
ក្រោយចាក់វ៉ាក់សាំង Johnson & Johnson រួច យុវវ័យ និងមនុស្សចាស់ ត្រូវប្ដូរទម្លាប់ហូបចុកភ្លាមៗ
ទន្ទឹមនឹងប្រជាជនកំពុងចាក់វ៉ាក់សាំង Johnson & Johnson ដល់មនុស្សដែលមានអាយុ ១៨ ឆ្នាំឡើង ក្នុងនោះក៏មានមនុស្សចាស់ដែរ ។ ដូចគ្នានេះ អាហាររូបត្ថម្ភល្អក្រោយចាក់រួច គឺជាចំណុចសំខាន់មួយនៃការពង្រឹងភាពស៊ាំ និងជួយពង្រឹងប្រព័ន្ធការពាររាងកាយ ដែលជាសារធាតុចិញ្ចឹមមានសុខភាពល្អ ។

កត្តាមួយដែលមនុស្សជាច្រើនមើលរំលង ប៉ុន្តែរួមចំណែកដល់ប្រសិទ្ធភាពនៃវ៉ាក់សាំង ជាពិសេសចំពោះមនុស្សចាស់ វត្តមាននៃអាហារូបត្ថម្ភល្អនិងការធ្វើលំហាត់ប្រាណ គឺជាគន្លឹះងាយៗមួយចំនួន សម្រាប់បង្កើតចរិតលក្ខណៈដែលមានសុខភាពល្អ។
ការទទួលទានអាហារនិងភេសជ្ជៈដែលមានសុខភាពល្អ គឺជាអាទិភាពចម្បង ហើយវាមិនយឺតពេលទេ ប្រសិនបើយើងចាប់ផ្ដើមកែទម្លាប់នៃការហូបចុកចាប់ពីថ្ងៃនេះ។ ចាប់ផ្ដើមដោយការទទួលទានផ្លែឈើ និងបន្លែ សាច់គ្មានខ្លាញ់ ផលិតផលទឹកដោះគោ និងខ្លាញ់ល្អ ត្រូវបានបន្ថែមទៅអាហារសំខាន់។ នេះជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ ដូចខាងក្រោម៖
ប្រូតេអ៊ីន៖ ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមចាំបាច់ សម្រាប់ការបង្កើតអង់ទីគ័រ និងកោសិកានៅក្នុងប្រព័ន្ធការពាររាងកាយ។ អាស៊ីដអាមីណូខ្លះ គឺជាសមាសធាតុប្រូតេអ៊ីន ជាប្រភពថាមពលដ៏សំខាន់នៃប្រព័ន្ធការពាររាងកាយ។ មនុស្សចាស់គួរទទួលប្រូតេអ៊ីន ប្រហែល ២៥ ទៅ ៣០ ក្រាម ក្នុងមួយអាហារ ដើម្បីជួយពង្រឹងសាច់ដុំ និងជួយឲ្យពួកគេឆ្អែតក្នុងពេលទទួលទានអាហារ។
វីតាមីននិងសារធាតុរ៉ែ៖ វីតាមីននិងសារធាតុរ៉ែ គឺជាសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការ ដើម្បីរក្សាភាពរឹងមាំ។ វីតាមីន A និងវីតាមីន D រួមចំណែកដល់ដំណើរការធម្មតា នៃប្រព័ន្ធភាពស៊ាំ យោងតាមទិន្នន័យវេជ្ជសាស្ត្រ វីតាមីន D អាចដើរតួយ៉ាងសំខាន់ក្នុងការឆ្លើយតបភាពស៊ាំរបស់រាងកាយ ចំពោះមេរោគទាក់ទងនឹងផ្លូវដង្ហើម។ លើសពីនេះ វីតាមីន C និងវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារកោសិការួមទាំងកោសិកានៅក្នុងប្រព័ន្ធការពាររាងកាយ ពីការខូចខាត។ ទន្ទឹមនឹងនេះ ស័ង្កសីដើរតួយ៉ាងសំខាន់ នៅក្នុងដំណើរការនៃការបង្កើតកោសិកានៅក្នុងប្រព័ន្ធភាពស៊ាំ។
Tryptophan៖ ថ្វីត្បិតតែមិនមែនជាសារធាតុចិញ្ចឹមសំខាន់ក៏ដោយ តែ Tryptophan ឬបាក់តេរីល្អនៅក្នុងក្រពះពោះវៀន វាប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទូទៅរបស់រាងកាយ។ អតិសុខុមប្រាណប្រូប៊ីយ៉ូទិក ជួយបំពេញមុខងារនៅក្នុងក្រពះពោះវៀន និងពោះវៀនដែលមានប្រព័ន្ធការពាររាងកាយជាង ៧០ ភាគរយនៅក្នុងខ្លួន។

ខណៈពេលដែលមិនមានរបាយការណ៍ អំពីថាតើត្រូវការ Tryptophan ប៉ុន្មានក្នុងមួយថ្ងៃ នោះការហូបអាហារដែលមានជាតិ fermented ដូចជាទឹកដោះគោ យ៉ាអួ ទឹកដោះគោជូរ គីមឈី ឬផ្លែឈើនិងបន្លែជ្រក់ គឺជាវិធីងាយស្រួលក្នុងការបង្កើនបរិមាណ Tryptophan សម្រាប់រាងកាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ
ចុចអាន៖វ៉ាក់សាំង Johnson & Johnson របស់អាមេរិកចាក់បានកុមារអាយុ ១២-១៧ ឆ្នាំ ឬទេ?
ចុចអាន៖វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ
-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


