សុខភាព
អ្នកធាត់ៗ ឡើងគីឡូមិនឈប់ ព្រោះមានទម្លាប់អាក្រក់ទាំងនេះ
ធាត់ឡើងគីឡូ មិនមែនជារឿងចៃដន្យទេ តែកើតមកពីភាពខ្ជិល លេស និងការធ្វើហីៗរបស់យើង។ ជាក់ស្ដែង អ្នកដែលធាត់ៗ តែងមានទម្លាប់អាក្រក់ខាងក្រោម។ បើចង់ចៀងវាងមានឈ្មោះក្រៅថា «ម៉ាប់ ឬជ្រូក» សូមចៀសទម្លាប់ខាងក្រោមនេះ៖
១- អត់ហាត់ប្រាណសោះ

ចាំបាច់ណាស់រាងកាយត្រូវមានសកម្មភាព ឬធ្វើសកម្មភាពណាឲ្យបែកញើសដុតកាឡូរីខ្លះ (ហាត់ប្រាណ) បើមិនអ៊ីចឹងទេ ញ៉ាំចូលហើយ ចាំតែបន្ទោបង់ចោល អត់គ្រប់គ្រាន់ទេ។ រូបរាងស្អាតទាក់ទាញ ទាល់តែកើតចេញពីសុខភាពល្អសិន។
អាចចាប់ផ្ដើមគិតពីវិធីសាស្ត្រហាត់សាមញ្ញ ហើយចូលចិត្តបំផុត អាចម្នាក់ឯង ឬហាត់ជាក្រុម។ ការហាត់យកញើសធម្មតា អាចដើរ រត់ ជិះកង់ លេងបាល់…។ រាងកាយ កាលណា អត់ហាត់កីឡាសោះ ទោះជាស្ពឹកស្រពន់ អារម្មណ៍អត់ស្រឡះ ចង់ផ្ដោតអារម្មណ៍ធ្វើការអី ក៏អត់សូវល្អដែរ។
២- ញ៉ាំផ្អែមពេក

ប្រៃពេកក៏មិនល្អ ហើយផ្អែមពេកក៏មិនល្អ ទាស់ត្រង់ថា ផ្អែមអត់ល្អហើយ ឡើងគីឡូទៀត។ មិនថាម្ហូប សម្ល ចំណីចំណុក ភេសជ្ជៈ ឬនំ មានជាតិផ្អែមៗ ភាគច្រើនជាសារធាតុជួយឲ្យឆាប់ធាត់ណាស់។ បើសិនធ្លាប់ចូលចិត្តផ្អែម គួរកាត់បន្ថយស្ករ។ គ្នាយើងខ្លះវិញ បើទៅទិញតែបៃតងអី ដាក់ស្ករមិនសំចៃ កុម្ម៉ង់ស្ករសុទ្ធតែ ១០០% ឬ ១២០%។
៣- ញ៉ាំបន្លែផ្លែឈើតិច

អ្នកណាក៏ដឹងដែរថា បន្លែផ្លែឈើល្អ បើញ៉ាំច្រើន កើនសុខភាពកាន់តែល្អ។ ប៉ុន្តែ គ្នាយើងខ្លះវិញគិតលើ ២ ចំណុច។ ទី១ ខ្លាចបន្លែគីមី និង ទី២ រវល់ពេក ចាំទាល់តែសៅរ៍អាទិត្យ ឬពេលសម្រាក បានមានពេលធ្វើអីញ៉ាំ (បន្លែច្រើន) ជុំគ្រួសារ។ ប៉ុន្តែ បន្លែជាធម្មតា មិនមែនជាជម្រើសអាហារសម្រាប់ថ្ងៃសម្រាកទេ។ បន្លែខ្លះ ទោះអត់សូវចូលចិត្ត ក៏គួរព្យាយាមញ៉ាំឲ្យច្រើនជាងទម្លាប់រាល់ដងបន្ដិចដែរ។ មួយទៀត បើ រវល់ពេក ក៏គួររកវិធីរម្លឹកខ្លួនឯងថា សប្ដាហ៍ ឬប៉ុន្មានថ្ងៃនេះ ញ៉ាំបន្លែបានតិចណាស់ គួររកអីបន្ថែម បើញ៉ាំបានតិច ឬអត់សោះ ក៏រាងកាយ យ៉ាប់ទៅតាមហ្នឹងដែរ។
ក្រៅពីនេះ អាហារបែបអឺរ៉ុបដែលគ្នាយើងចូលចិត្តនោះ ក៏ជាប្រភពធ្វើឲ្យធាត់ដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំនឿមិនត្រឹមត្រូវ ធ្វើឲ្យស្រីៗចង់សម្រកទម្ងន់កាន់តែធាត់ទៅវិញ
ចុចអាន៖ ចង់រាងស្អាតតែអត់ពេល វិធីហាត់ប្រាណ ៧នាទី អាចជួយបាន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


