សុខភាព
ទឹកដោះម្តាយ គឺជាអាហារដែលល្អបំផុត សម្រាប់ទារកមិនគ្រប់ខែ
ហេតុអ្វីបានជាកើតទារកមិនគ្រប់ខែ?
ទារកកើតមិនគ្រប់ខែ គឺជាការកើតមុន ៣៧សប្តាហ៍។ ទារកដែលកើតមិនគ្រប់ខែ (តិចជាង ១៥០០g ឬក្រោម ៣៤សប្តាហ៍) ដូច្នេះហើយ ប្រព័ន្ធរំលាយអាហារ របស់គាត់មិនទាន់អាចដំណើរការបានត្រឹមត្រូវ ដែលធ្វើឲ្យពួកគាត់មិនទាន់ចេះបៅ ឬជញ្ជក់ដូចក្មេងគ្រប់ខែឡើយ។ ការផ្តល់អាហារឲ្យបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន គឺជារឿងមួយដែលត្រូវគិតគូរជាចាំបាច់ បន្ទាប់ពីពេល មានស្ថេរភាពលំនឹងជីវិត ពីព្រោះទារកកើតមិនគ្រប់ខែ ត្រូវការការលូតលាស់ខ្លាំង។

ទឹកដោះម្តាយ គឺជាអាហារដែលល្អបំផុត សម្រាប់ទារកមិនគ្រប់ខែ ពីព្រោះក្រពះពោះវៀនទារក មិនគ្រប់ខែ ទទួលទឹកដោះម្តាយបានល្អជាងទឹកដោះគោ ហើយទឹកដោះម្តាយក៏ជួយការពារពួកគាត់ ពីការមានបញ្ហារលាក ក្រពះពោះវៀន និងការពារការឆ្លងរោគបានល្អ ជាងទឹកដោះគោដែរ។ ទឹកដោះម្តាយត្រូវបាន ផ្តល់ឲ្យតាមរយៈការដាក់សុងក្រពះដើម្បីបាញ់ទឹកដោះឲ្យចូលក្នុងក្រពះតែម្តងចំពោះទារកដែលតូចខ្លាំង ហើយមិនទាន់ចេះបៅ និងជញ្ជក់។ ក្នុងករណីផ្គត់ផ្គង់ទឹកដោះម្តាយហើយតែទារកមិនគ្រប់ខែនៅតែមិនព្រមឡើងគីឡូ យើងអាចផ្តល់ Human milk fortifier បន្ថែមដាក់លាយជាមួយទឹកដោះម្តាយ ដើម្បីបន្ថែមកាឡូរីជាតិសាច់ឲ្យដល់គាត់។

ការផ្តល់ទឹកដោះតែមួយ មុខគត់នៅមិនទាន់គ្រប់គ្រាន់ឡើយ តម្រូវឲ្យផ្តល់អាហារផ្សេងៗទៀត ដូចជា ជាតិសាច់(Aminoplasma) ស្ករ(Glucose) ខ្លាញ់(Lipofundin) និងសារជាតិចិញ្ចឹមផ្សេងទៀត ដើម្បីបំពេញតម្រូវការនៃ ការលូតលាស់ខ្លាំងរបស់ទារកដែលកើតមិនគ្រប់ខែខ្លាំង និងមានទម្ងន់តិចជាង១០០០g។ ការផ្តល់អាហារទាំងនេះ ត្រូវបានផ្តល់តាមរយៈសរសៃឈាមកណ្តាល (Venous umbilical catheter or central line =Jonathan catheter) ដែលតាមវិធីសាស្ត្រនេះយើងអាចផ្តល់អាហារអោយទារក មិនគ្រប់ខែបានយូរដោយមិនបាច់ចាក់តាមសរសៃវ៉ែនតូចៗច្រើនដង ដែលងាយខុស បែក និងរលាកសរសៃវ៉ែន។

សូមមាតាបិតាគ្រប់រូប ដែលមានកូនកើតមិនគ្រប់ខែ សូមព្យាយាមធ្វើយ៉ាងណា ឲ្យទឹកដោះម្តាយមានឲ្យគ្រប់គ្រាន់ ដើម្បីអាចផ្តល់ឲ្យពួកគាត់ ពីព្រោះគ្មានអ្វីល្អជាងទឹកដោះម្តាយនោះទេ។

“ក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែតរីករាយស្វាគមន៍ និងផ្តល់ព័ត៌មានព្រមទាំងចំណេះដឹងទូទៅជូនអ្នកម្តាយគ្រប់រូប ក្នុងការពិនិត្យថែទាំ ជាពិសេសការផ្គត់ផ្គង់អាហារលើទារកកើតមិនគ្រប់ខែ ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


