Connect with us

សុខភាព

តិចនិកបែងចែកឲ្យដាច់ អាការក្ដៅខ្លួនដោយសារគ្រុនឈាម និងកូវីដ-១៩

បានផុស

នៅ

រដូវ​វស្សា​ចូល​មក​ដល់ មាន​ន័យ​ថា ការ​រីក​រាល​ដាល​នៃ​ជំងឺ​គ្រុនចាញ់ និង​គ្រុន​ឈាម​ក៏​កំពុង​កើន​ឡើង​ដែរ។ ស្រប​ពេល​ការ​កើត​ជំងឺ​គ្រុនឈាម ឬ​គ្រុនចាញ់​ជា​បញ្ហា​ទូទៅ ប៉ុន្តែ​ស្ថិត​ក្នុង​សម័យ​កូវីដ-១៩ យើង​អាច​ពិបាក​បែងចែក​រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​ពីរ​ឲ្យ​ដាច់​ពី​គ្នា​ព្រោះ​អាការ​ខ្លះ​មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង​ដូច​ជា ក្ដៅ​ខ្លួន​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​វស្សា យើង​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ករណី​ជំងឺ​គ្រុនចាញ់ ជំងឺ​លីពតូស្ពីរ៉ូហ្សី (leptospirosis) ជំងឺ​ខាន់លឿង និង​ជំងឺ​គ្រុន​ឈាម។ ជំងឺ​ទាំង​នេះ​មាន​រោគសញ្ញា​ស្រដៀង​គ្នា​ដូចជា គ្រុន​ក្តៅ រាករូស ក្អក ឈឺក្បាល និង​ឈឺ​សន្លាក់។ល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Sharat Kolke គ្រូពេទ្យ​ជាន់​ខ្ពស់​នៃ​មន្ទីរពេទ្យ Kohinoor ប្រទេស​ឥណ្ឌា។

ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ជំងឺ​ឆ្លង​ក្នុង​រដូវ​វស្សា​ទាំង​នេះ រោគ​សញ្ញា​នៃ​ជំងឺ​នីមួយ​ៗ​ត្រូវ​មាន​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ជំងឺ​គ្រុនឈាម​មាន​រោគ​សញ្ញា​ទូទៅ​ គឺ គ្រុន​ក្ដៅ​ខ្លាំង​ភ្លាមៗ ចង្អោរ ក្អួត ឈឺ​រាងកាយ​ធ្ងន់ធ្ងរ ចំនួន​ផ្លាកែត​ទាប និង​ឡើង​កន្ទួល។ ល។ ក្នុង​ករណី ជំងឺ​គ្រុន​ឈីក​អាច​មាន​ការ​ឈឺ​សន្លាក់​ធ្ងន់ធ្ងរ ឈឺ​ចង្កេះ ឈឺ​ខាង​ក្រោយ​ភ្នែក និង​គ្រុន​ញាក់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រោគ​សញ្ញា​បន្ថែម​ដូច​ជា ក្អក បាត់បង់​ក្លិន ឬ​រសជាតិ ឈឺ​បំពង់ក អាច​ជួយ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​កូវីដ-១៩ បាន​ច្បាស់។

How wearing a mask affects your lips | Be Beautiful India

យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ប្រសិន​បើ​អាការ​គ្រុន​ក្ដៅ​មិន​ធូរ​ស្រាល​ក្នុង​រយៈ​ពេល ២-៣ ថ្ងៃ។ ប្រសិន​បើ​​យើង​ក្ដៅ​ខ្លួន​ផង បូក​រួម​ជា​មួយ​នឹង​ការ​ញាក់ កន្ទួល ឈឺក្បាល គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត និង​ព្យាបាល​ឲ្យ​បាន​លឿន។ រោគ​សញ្ញា​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​ជំងឺ​គ្រុនចាញ់ ឬ​គ្រុនឈាម។ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ យើង​អាច​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​ដូច​ជា៖

១. សម្អាត​ជម្រក​សត្វ​មូស​ក្នុង​ផ្ទះ និង​ជុំ​វិញ​ផ្ទះ
២. ញ៉ាំ​ទឹក និង​អាហារ​ឆ្អិន​មាន​អនាម័យ
៣. ចៀស​វាង​ទៅ​កន្លែង​មនុស្ស​ច្រើន
៤. លាង​សម្អាត​ដៃ​ឲ្យ​ស្អាត​ជា​និច្ច
៥. ចៀសវាង​យក​ដៃ​ប៉ះ​ច្រមុះ មាត់ ភ្នែក។ល៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពិនិត្យឲ្យមែនទែន! ក្រោយចាក់វ៉ាក់សាំង AstraZeneca លេចចេញអាការទាំងនេះ គឺជាសញ្ញានៃការកកឈាម

ចុចអាន៖ អ្វីជារោគសញ្ញាកូវីដ-១៩ រយៈពេលវែង? បង្កផលរំខានបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម