Connect with us

សុខភាព

ប្រយ័ត្នផង! អាកាសធាតុក្ដៅអាចប៉ះពាល់ការដកដង្ហើម និងសួត

បានផុស

នៅ

ពិត​ណាស់​ អាកាសធាតុ​ក្ដៅ​​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ដកដង្ហើម​ ដោយ​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ ដូចជា​​​ស្ទះ​​ផ្លូវ​ដង្ហើម​​រ៉ាំរ៉ៃ (COPD) ឬ​​ជំងឺ​ហឺត​ជា​ដើម ដោយ​សារ​តែ​​កម្ដៅ​ ក៏​ដូចជា​សំណើម​មាន​កម្រិត​​ខ្ពស់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសធាតុ​ក្ដៅ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម​យ៉ាង​ដូច​ម្ដេច​?

ជាមួយ​នឹង​​ខ្យល់​ដែល​នៅ​នឹង​មួយ​កន្លែង ព្រម​ទាំង​កម្រិត​​ខ្យល់​ពុល​កើន​ឡើង​ វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​ នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ​ជុំវិញ​ខ្លួន។​ ជាក់ស្ដែង រាងកាយ​ត្រូវ​ការ​អុកស៊ីសែន​ច្រើន​​ដើម្បី​រក្សា​សីតុណ្ហភាព​ខាង​ក្នុង អំឡុង​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​សួត​ ដែល​ជា​លទ្ធផល​ ធ្វើ​​ឲ្យ​យើង​ដកដង្ហើម​វែង​ៗ ​ឬ​ដកដង្ហើម​លឿន​ៗ។

តិចនិក​ថែទាំ​សួត អំឡុង​ពេល​រដូវ​ក្ដៅ​

ដើម្បី​ថែទាំ​សួត​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ​ គ្នា​យើង​អាច​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ ដូច​ខាង​ក្រោម​៖

  • ជៀសវាង​ចេញ​​ក្រៅ៖ យើង​មិន​គួរ​ចេញ​ទៅ​ខាង​ក្រៅ​ឡើយ​ ប្រសិនបើ​​មិន​ចាំបាច់​។ បន្ថែម​ពី​នេះ ចូរ​បិទ​បង្អួច ឬ​ទ្វារ​​ឲ្យ​ជិត​ ដើម្បី​ឲ្យ​បរិយាកាស​ក្នុង​ផ្ទះ​មាន​ភាព​ត្រជាក់​។
  • តាមដាន​អាកាសធាតុ​ជា​ប្រចាំ៖ ចូរ​តាមដាន​អាកាសធាតុ​ ​លម្អង​នៅ​ក្នុង​ខ្យល់​ ក៏​ដូចជា​គុណភាព​ខ្យល់​ មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​។ នៅ​ពេល​ដែល​កម្រិត​លម្អង​ខ្ពស់​ និង​គុណភាព​ខ្យល់​មិន​ល្អ វា​អាច​​បណ្ដាល​​ឲ្យ​យើង​ក្អក​ ដកដង្ហើមលឺសំឡេង ជា​ពិសេស ព្រម​ទាំង​​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​​ថែម​ទៀត​ផង​។
  • រៀបចំ​ផែនការ​ប្រចាំថ្ងៃ​៖ ជៀសវាង​ចេញ​ខាង​ក្រៅ​អំឡុង​ពេល​ក្ដៅ​ខ្លាំង នៅ​ចន្លោះ​ពី​ម៉ោង​១១​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​​។
  • បញ្ឈប់​ការ​ជក់​បារី ​និង​ញ៉ាំ​គ្រឿង​ស្រវឹង
  • ​ស្លៀក​សំលៀកបំពាក់​​ស្ដើង​ៗ​
  • ជៀសវាង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​
  • រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​​បាន​គ្រប់គ្រាន់ ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ដូចជា​​ឪឡឹក ស្វាយ​ និង​ត្រសក់​។
  • ងូត​ទឹក​ឲ្យ​ញឹកញាប់​ ប្រសិនបើ​យើង​មាន​អារម្មណ៍​ក្ដៅ​ខ្លាំង​។

អត្ថបទផ្ដលល់ដោយ៖Hello Krupet

ចុចអាន៖ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិត​ខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព

ចុចអាន៖ចេញក្រៅ​ផ្ទះ​ សូម​ប្រុងប្រយ័ត្ន ព្រឹក​ម៉ោង ១០ នេះ​ ​កាំរស្មី UV កម្រិត​ខ្ពស់ ​បង្ក​ប៉ះពាល់​សុខភាព​មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម