Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្រាវជ្រាវរកឃើញថា ថ្នាំបញ្ចុះខ្លាញ់ កាត់បន្ថយពេលព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរយ៉ាងមានប្រសិទ្ធភាព

បានផុស

នៅ

ក្រុមសាស្ត្រាចារ្យ Yaakov Nahmias នៅសាកលវិទ្យាល័យ Hebrew នៃទីក្រុង Jerusalem បានរាយការណ៍ថា មេរោគកូវីដបង្កឲ្យមានការប្រមូលផ្ដុំជាតិខ្លាញ់ខុសពីធម្មតា និងត្រូវបានគេដឹង​ថា​ចាប់ផ្ដើម​ដំណើរការ​រលាក​ធ្ងន់ធ្ងរ​ ដែល​គេហៅថាជាតិខ្លាញ់ពុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះបានកំណត់​អត្តសញ្ញាណ​ថ្នាំ​បញ្ចុះ​ខ្លាញ់ TriCor (fenofibrate) ជាថ្នាំប្រឆាំងវីរុស​ដ៏​មាន​ប្រសិទ្ធភាព​កាលពីឆ្នាំមុន​ ដោយបង្ហាញថាវាកាត់​បន្ថយ​ការខូចខាត​កោសិកា​សួត​និងរារាំងការចម្ល​ងមេរោគនៅក្នុង​មន្ទីរ​ពិសោធន៍។ លទ្ធផល​ទាំង​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុម​ស្រាវជ្រាវ​អន្តរជាតិ​ជាច្រើន។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​បើក​ចំហ​អ្នក​ជំងឺ​កូវីដ​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធ្ងន់ធ្ងរ​ចំនួន ១៥ នាក់​មាន​ជំងឺ​រលាកសួត​​ត្រូវការ​ការ​គាំទ្រ​អុកស៊ីសែន​​និង​​ព្យាបាល។ បន្ថែម​ពីលើស្តង់ដារនៃ​ការថែទាំ​អ្នក​ជំងឺ​ត្រូវ​បាន​គេផ្តល់​ឲ្យ ១៤៥ មីលីក្រាម/ថ្ងៃ​នៃ TriCor រយៈពេល ១០ ថ្ងៃ​ ហើយ​ត្រូវ​បាន​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់ចំពោះការវិវត្តនិងលទ្ធផល​នៃ​ជំងឺ។

លោក Nahmias បាន​និយាយ​ថា“ លទ្ធផល​គឺ​គួរ​ឲ្យ​​ភ្ញាក់ផ្អើល​ពិតមែន! សញ្ញា​សម្គាល់​ដំណើរ​ការ​រលាក​ដែល​ជា​សញ្ញាណ​សំខាន់​នៃ​ជំងឺ​កូវីដ​ បានធ្លាក់ចុះក្នុងរយៈពេល ៤៨ ម៉ោង​ បន្ទាប់​ពី​ការ​ព្យាបាល។ លើសពីនេះទៅ​ទៀត​អ្នក​ជំងឺ​ធ្ងន់ធ្ងរ ១៤ នាក់ក្នុងចំណោម ១៥ នាក់​ មិន​ត្រូវការ​ការ​គាំទ្រ​អុកស៊ីសែន​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នៃ​ការ​ព្យាបាល​ ខណៈ​ដែល​កំណត់ត្រា​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា​ ភាគច្រើនអ្នក​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បាន​ព្យាបាល​តាម​ស្តង់ដារ​នៃ​ការ​ថែទាំ គឺ​ត្រូវ​ការ​ការ​ដក​ដង្ហើម​វែងៗ” ។

លទ្ធផល​របស់ថ្នាំ TriCor ត្រូវ​បាន​អនុម័ត​ដោយ FDA នៅ​ឆ្នាំ ១៩៧៥ សម្រាប់​ការ​ប្រើប្រាស់​រយៈ​ពេល​វែង​និង​មាន​កំណត់ត្រា​សុវត្ថិភាព​ខ្ពស់។ លោក Nahmias បាន​សង្កត់​ធ្ងន់​ថា “ TriCor មាន​សុវត្ថិភាព​ជាង​ថ្នាំ​ដទៃ​ទៀត​ដែល​បាន​ស្នើ​ឡើង​នា​ពេល​បច្ចុប្បន្ន​ ហើយ​យន្តការ​នៃ​សកម្មភាព​របស់​វា​មិន​សូវ​មាន​លក្ខណៈ​ជាក់​លាក់​ទេ” ។

ថ្នាំ TriCor

ចំពោះ​ការ​រក​ឃើញ​បឋម​ទាំងនេះ ​ជួយ​បន្ធូរបន្ថយ​បន្ទុក​សុខភាព​យ៉ាង​ច្រើន ​ដែល​អ្នក​ជំងឺ​បាន​ឆ្លង​កាត់​ពី​ដំណាក់កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖medical

ចុចអាន៖វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ

ចុចអាន៖ទើបចាក់​វ៉ាក់សាំង ដាច់​ខាត​កុំ​ប្រើ​ថ្នាំទាំង​នេះ​ អាចរារាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ និងបន្ថយប្រសិទ្ធភាព

ចុចអាន៖វិបត្តិ Delta ស្វែងយល់ឲ្យមែនទែន ពីភាពខុសគ្នារវាងផ្ដាសាយនិងរលាកសួត ចៀសវាងទុកយូរនាំធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម