សុខភាព
ថ្នាំមួយមុខចាំបាច់ត្រូវមានជាប់ខ្លួន ក្រោយចាក់វ៉ាក់សាំងដូសទី៣
ប្រសិនបើមានផលរំខានខ្លាំង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញ ដែលមានការខុសប្លែកពីការចាក់ដូសទី១ ឬទី២ អ្នកជំនាញណែនាំឱ្យប្រើថ្នាំពេទ្យដើម្បីបន្ថយអាការធ្វើទុក្ខ។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ ឱ វណ្នឌីន មានប្រសាន៍ថា ជាទូទៅការចាក់វ៉ាក់សាំងតែងមានប្រតិកម្មឆ្លើយតបដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ក្អួត អស់កម្លាំងជាដើម ហើយប្រតិកម្មឆ្លើយតប ឬផលរំខាននោះក៏ខុសគ្នាទៅតាមប្រភេទវ៉ាក់សាំងនីមួយៗដែរ។ បើមានផលរំខានទាំងអស់នោះក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ រួច លោកជំទាវថា កុំមានការព្រួយបារម្ភអី ដោយសារតែវ៉ាក់សាំងធ្វើការជាមួយសរីរាង្គ ហើយសរីរាង្គធ្វើការជាមួយវ៉ាក់សាំងវិញ ដោយផលរំខានទាំងនោះនឹងបាត់ទៅវិញ ក្នុងរយៈពេលពេលយ៉ាងយូរ ៣ថ្ងៃប៉ុណ្ណោះ (២៤ម៉ោង ទៅ៧២ម៉ោង)។

ចំពោះករណីប្រតិកម្មខាងលើនេះដែរ កើតមានតិចណាស់ ក្នុង១លាននាក់ គឺមានតែ ២ ឬ៣នាក់ទេ។ ទោះយ៉ាងណាបើមានអាការឈឺក្បាល ឬក្ដៅខ្លួនអីជាដើមនោះ អ្នកអាចនៅផ្ទះបាន ដោយលេបថ្នាំប៉ារ៉ាសេតាម៉ុល ១ថ្ងៃ ៣គ្រាប់ ព្រឹក ថ្ងៃ ល្ងាច។ បន្ថែមពីលើនេះអ្នកអាចញ៉ាំទឹកឲ្យបានច្រើន ស្លៀកសម្លៀកបំពាក់ស្ដើងៗ ដើម្បីបន្ថយអាការក្ដៅខ្លួន។
ដោយឡែកប្រសិនមានអាការឈឺចាប់មុខម្ជុល ឬដៃចាក់អ្នកអាច៖
-ស្អំកន្សែងសើម (ត្រូវប្រើកន្សែងស្អាត) លើកន្លែងឈឺចុកចាប់
-ប្រើដៃដែលឈឺនោះធ្វើចលនាតិចៗ ឬហាត់ប្រាណសម្រួលអាការមិនស្រួល
ទោះយ៉ាងណាក៏ដោយ លោកជំទាវអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ណែនាំឲ្យអ្នកចាក់វ៉ាក់សាំងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ កុំសំងំនៅផ្ទះ ប្រសិនបើមានអាការថប់ដង្ហើម ឬដកដង្ហើមខ្លីៗ៕
អត្ថបទ៖ សន្យា
ចុចអាន៖ លោកស្រី ឱ វណ្ណឌីន បកស្រាយមូលហេតុចាក់វ៉ាក់សាំងដូសទី៣ធ្វើទុក្ខជាងដូសទី១ និងទី២
ចុចអាន៖ វ៉ាក់សាំងកូវីដដូសទី៣ គ្មានប្រសិទ្ធភាពឡើយចំពោះមនុស្ស ៣ប្រភេទនេះ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


