សុខភាព
វិបត្តិនៃការហូបអាហារ និងទឹក អាចស្ទះដាច់សរសៃឈាមខួរក្បាល
ជាទូទៅអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល តែងតែមានវិបត្តិនៃការហូបអាហារ (ឈ្លក់) ។ ការឈ្លក់អាហារ គឺនៅពេលលេបចូលទៅ ធ្វើឲ្យអាហារ ឬទឹកធ្លាក់ចូលក្នុងបំពង់ខ្យល់ ដោយសារការខ្សោយសាច់ដុំបិទមិនជិតនៃរន្ធបំពង់ខ្យល់ នៅចំហៀងខាងណាមួយ។ នៅពេលមានកាកសំណល់ធ្លាក់ចូលតាមបំពង់ខ្យល់ទៅដល់សួត វាធ្វើឲ្យមានការរលាកសួត ឬអាចស្លាប់បាននៅពេលឈ្លក់អាហារធ្ងន់ធ្ងរ។

អ្នកជំនាញខាងចលនាបង្ហាត់បង្រៀនការលេបអាហារ និងទឹកឲ្យមានសុវត្ថិភាព ចំពោះអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល នៃមន្ទីរពេទ្យកាល់ម៉ែត សូមចូលរួមផ្តល់ចំណេះដឹងសំខាន់ៗដូចខាងក្រោម៖
១) យើងត្រូវធ្វើតេស្តឲ្យអ្នកជំងឺផឹកទឹក៩០ម.ល បើសិនគាត់ឈ្លក់ ចាំបាច់ត្រូវដាក់សុងក្រពះដើម្បីផ្ដល់អាហារជូនគាត់
២) ធ្វើលំហាត់ចលនានៅមាត់ ដូចជាបូញមាត់ទៅមុខ ទាញមកក្រោយវិញ ខ្ជឹបមាត់ ហាមាត់ ធ្វើចលនាថ្គាមក្រោមងាកទៅចំហៀង (ស្ដាំ ឬឆ្វេង)
៣) ធ្វើលំហាត់អណ្ដាតដូចជា លៀនអណ្ដាតចេញក្រៅ ទាញចូលមកវិញ ក្រលៀសអណ្ដាតក្នុងមាត់ ដើម្បីពង្រឹងកម្លាំងសាច់ដុំអណ្ដាតឲ្យខ្លាំងក្នុងការជួយរុញច្រានអាហារចូលទៅក្នុងបំពង់ក
៤) ធ្វើលំហាត់ដោយស្រែក អាហ៏ៗៗៗៗៗ ឲ្យវែងដើម្បីពង្រឹងសាច់ដុំខាងក្នុងបំពង់ក និងបង្កើនកំលាំងដកដង្ហើម។
៥) ស្រែក អ៊ីៗៗៗៗ ឲ្យវែង ដើម្បីបង្កើនកម្លាំងសាច់ដុំខ្ជឹបបំពង់ខ្យល់ សម្រាប់ទប់អាហារ ឬទឹកកុំឲ្យធ្លាក់ចូលបំពង់ខ្យល់ពេលលេបអាហារ។
៦) យុទ្ធសាស្ត្រពិសាអាហារ និងទឹកឲ្យមានសុវត្ថិភាព៖
– ត្រូវតែអង្គុយឲ្យត្រង់ខ្លួន
– បញ្ចុក ឬហូបអាហារតាមមាត់
– ឈប់ផ្ដល់អាហារ និងទឹក បើសិនអ្នកជំងឺក្អក ឬអស់កម្លាំង
– បន្តអង្គុយត្រង់ខ្លួនយ៉ាងហោចណាស់ ៣០នាទីទៀតក្រោយពិសារួច
– សូមប្រាកដថា អ្នកជំងឺលេបអាហារអស់ពីក្នុងមាត់សិនមុនឲ្យពិសាទៀត
– សំអាតមាត់ ដុសធ្មេញឲ្យបានទៀងទាត់

«ប្រសិនបើលោកអ្នកមានអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល ហើយមានវិបត្តិក្នុងការពិសាអាហារ (ហូបឈ្លក់) សូមមេត្តាអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញៗបន្ថែមទៀត ដោយល្អិតល្អន់បំផុត»៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache



