Connect with us

សុខភាព

គេង​តិច ឬ​ច្រើន​ពេក​ អាច​ប្រឈម​ការ​កើត​ជំងឺ​សួត​​ឡើង​រឹង​​​​​​​​​​​​​​​​

បានផុស

នៅ

អ្នក​ដែល​គេង​បាន​​៤​ម៉ោង​ ឬ​តិច​ជាង​នេះ​​ជា​ប្រចាំ​ អាច​ប្រឈម​នឹង​ឱកាស​កើត​ជំងឺ​សួត​ឡើង​រឹង​ ខណៈ​ពេល​ដែល​អ្នក​​ដែល​គេង​ចំនួន​១១​ម៉ោង ឬ​យូរ​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ដល់​ទៅ​៣​ដង​ឯ​ណោះ​ បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​គេង​ចំនួន​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនាក់​ទំនង​រវាង​វដ្ដ​នៃ​ពេលវេលា​ និង​ជំងឺ​សួត​ឡើង​រឹង​

ជាក់ស្ដែង ជំងឺ​សួត​ឡើង​រឹង​ពិបាក​នឹង​ធ្វើការ​​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​។ ដូច្នេះ​ហើយ ការ​រក​ឃើញ​ពី​​វដ្ដ​នៃ​ពេលវេលា​មាន​សារសំខាន់​ណាស់​ក្នុង​​ការ​ការពារ​ខ្លួន​យើង​ពី​ជំងឺ​ដ៏​សាហាវ​នេះ​។

វដ្ដ​​នៃ​ពេលវេលា​​ក្នុង​រាងកាយ​យើង​ជួយ​គ្រប់គ្រង​ស្ទើរ​តែ​គ្រប់​កោសិកា​នៅ​ក្នុង​រាងកាយ​​របស់​មនុស្ស​ ដែល​ដឹកនាំ​វដ្ដ​ពេលវេលា​២៤​ម៉ោង​នៅ​ក្នុង​ដំណើរការ​ជា​ច្រើន​ដូចជា​ការ​គេង​ ការ​បញ្ចេញ​អ័រម៉ូន​ និង​ការ​ធ្វើ​មេតាប៉ូលីស​ជា​ដើម​។

នៅ​ក្នុង​សួត​ វដ្ដ​ពេលវេលា​នេះ​​ស្ថិត​នៅ​ក្នុង​​ផ្លូវ​ដង្ហើម​ធំ ប៉ុន្តែ​ វដ្ដ​​នៃ​ពេលវេលា​​របស់​អ្នក​ដែល​មាន​ជំងឺ​​សួត​ឡើង​រឹង​នឹង​លាតសន្ធឹង​ដល់​ថង់សួត ដែល​ហៅ​ថា​ Alveoli។

ការសិក្សា​លើ​សត្វ​កណ្ដុរ​

យោង​តាម​ការ​សិក្សា​ទៅ​លើ​សត្វ​កណ្ដុរ​បាន​បង្ហាញ​ថា​ ការ​ផ្លាស់ប្ដូរ​វដ្ដ​វេលា​ អាច​រំខាន​ដល់​ដំណើរការ​នៃ​ការ​វិវត្ត​នៃ​ជាលិកា​ដែល​អាច​ធ្វើ​ឲ្យ​សត្វ​កណ្ដុរ​​កើត​​ជំងឺ​សួត​ឡើង​រឹង​។ ​​​​ជំងឺ​សួត​ឡើង​រឹង​មាន​​ពាក់ព័ន្ធ​​​នឹង​ការ​គេង​រយៈពេល​តិច និង​ច្រើន​ពេក​ នេះ​បើ​តាម​​ទិន្នន័យ​ពី​UK Biobank។

នៅ​ក្នុង​ករណី​​តិចតួចខ្លះ​ ហានិភ័យ​នៃ​ជំងឺ​នេះ​ក៏​កើត​ឡើង​ចំពោះ​អ្នក​ដែល​គេង​យប់​ជ្រៅ ឬ​អ្នក​ដែល​ធ្វើការ​វេន​យប់​ដូច​គ្នា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ទម្លាប់ចូលគេងមិនទៀងទាត់ ងាយកើតជំងឺ ៣មុខ

ចុចអាន៖ គេងថ្ងៃ មានទាំងប្រយោជន៍ និងគ្រោះថ្នាក់ ដែលយើងមិនដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៧ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២២ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៥ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម