ជំងឺសើស្បែកមួយចំនួន ដែលងាយកើតលើកេ្មងតូចៗ ដែលឪពុកម្ដាយគួរយល់ដឹង
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ជំងឺសើស្បែកមួយចំនួន ដែលងាយកើតលើកេ្មងតូចៗ ដែលឪពុកម្ដាយគួរយល់ដឹង

បានផុស

នៅ

​យើង​តែងតែ​រំពឹងថា ស្បែកកូនក្មេងជាស្បែកផូរផង់រលោងហ្មត់ ប៉ុនែ្តជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាស្បែកដូចមនុស្សធំដែរ ដោយសារស្បែក គឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​ស្បែក​មួយចំនួនធំ​ដែល​កើត​លើ​ក្មេង​តូច​តែ​ស្រួចស្រាល ហើយ​ជារឿយៗ​អាចជា​សះស្បើយ​ដោយ​ខ្លួនឯង​ដោយ​មិន​បន្សល់ទុក​នូវ​ស្លាកស្នាម​អ្វី​ទាំងអស់​។ សូម​ងាក​មក​សែ្វ​ង​យល់​ពី​ជំងឺ​ស្បែក​មួយចំនួន​ដែល​កើត​លើ​កេ្ម​ង​តូច ដូចខាងក្រោម​នេះ​៖

១. Vernix caseosa: កម្អែល​ខ្លាញ់​ស្អិត​ពណ៌​ស ឬ ពណ៌​ប្រផេះ អាចមាន​នៅលើ​ស្បែក​ក្មេង​ដែល​ទើប​កើត ដែលមាន​តួនាទី​ចូលរួម​ការពារ​ទារក​ប្រឈម​នឹង​បរិស្ថាន​ជុំវិញ​។ ស្ថានភាព​ស្បែក​នេះ​នឹង​វិល​មករក​ភាព​ធម្មតា​ដោយ​ខ្លួនឯង​។​

២. Sebaceous hyperplasia: ការរីក​ត្រដែ​តនៃ​ក្រពេញ​ខ្លាញ់​នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និង​ថ្ងាស គេ​សង្កេតឃើញ​ភាគច្រើន​នៅលើ​កេ្ម​ង​ដែល​កើត​គ្រប់​ខែ កើតឡើង​ដោយសារ​រង​ឥទ្ធិពល​អរ​ម៉ូ​ន androgen ពី​ម្តាយ​។ ស្ថានភាព​នេះ​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង​។​

៣. Milium (plural Milia): កន្ទួល​តូចៗ​ពណ៌​ស រឹង នៅលើ​មុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និង​ក្នុង​មាត់ អាចមាន​នៅលើ​ស្បែក​ក្មេង​ដែល​ទើប​កើត ហើយ​អាច​បាត់​ទៅវិញ​ដោយ​ឯកឯង ឬ​ករណីខ្លះ​ត្រូវ​ឆ្កឹះ​យកចេញ​ដោយ​ប​ចេ្ច​ក​វិជ្ជាពេទ្យ​។​

៤. Miliaria: កន្ទួល​ពង​ទឹកតូចៗ ថ្លា ឬ ក្រហម​ឈូក​លាយ​ជាមួយ​ខ្ទុះ បណ្តាលមកពី​សីតុណ្ហភាព​កៅ្ត នាំ​ឲ្យ​កកស្ទះ​រន្ធ​ញើស​។ ករណីនេះ​សង្កេតឃើញ​នៅ ថ្ងាស ក ខ្លួន និង​ក​នែ្ល​ង​ហប់​។​ស្ថានភាព​នេះ​អាច​បាត់​ទៅវិញ​ដោយ​ស្លៀក​សំលៀកបំពាក់​ត្រជាក់ និង​បន្ថយ​សីតុណ្ហភាព​កន្លែង​រស់នៅ​ឲ្យ​ត្រជាក់​ល្មម​។​

៥. Toxic erythema of newborn: ស្ថានភាព​នេះ​កើត​ឡើងលើ​កេ្ម​ង​តូច​ដែល​កើត​អត់​គ្រប់​ខែ ឬ​ទម្ងន់​តិចជាង ២៥០០​ក្រាម​។ សែ្ត​ង​ឡើងជា កន្ទួល​ស្បែក​ក្រហម អាច​លាយឡំ​ជាមួយ​កន្ទួល​ខ្ទុះ​ពណ៌​លឿង​នៅ មុខ ខ្លួន ដៃជើង លើកលែង​បាតដៃ​បាតជើង​។ ជំងឺ​នេះ​កើតឡើង​ដោយ​មូលហេតុ​មិន​ច្បាស់លាស់ ហើយ​កើត​នៅ​ថៃ្ង​ទី​២​នៃ​ថៃ្ង​ចាប់កំណើត និង​បាត់​ទៅវិញ​បន្ទាប់ពី​១​ទៅ​៤​សប្តាហ៍​។​

៦. Pityriasis alba: ភាគច្រើន​កើត​លើ​កេ្ម​ង​តូច​ដែលមាន​ជំងឺ atopic dermatitis សែ្ត​ង​ចេញ​ជា​បន្ទះ​ស​ជាមួយ​ក្រមរ​ស្តើង ភាគច្រើន​សង្កេតឃើញ​នៅមុខ ជាពិសេស​ថ្ពាល់​។ ជំងឺ​នេះ​អាចជា​ដោយ​មិនបាច់​ព្យាបាល ឬ​ជៀសវាង​បាន​ដោយ​ជៀស​កម្ដៅ​ថៃ្ង​។ បើ​ករណី​ធ្ងន់​គួរប្រើ​ប្រាស់​moisturizing cream និង topical steroid ដែល​អាច​សម្រាល​រោគសញ្ញា​បាន​។​

៧. Molluscum contagiosum: បង្កដោយ poxvirus (molluscum contagiosum virus) សង្កេតឃើញ​កើត​លើ​កេ្ម​ង​ក្រោម​អាយុ​១០​ឆ្នាំ រស់នៅ​តំបន់​អាកាសធាតុ​ក្តៅ ហើយ​ឆ្លង​តាមរយៈ​ការប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​តាមរយៈ​ការប្រើប្រាស់​សម្ភារៈ​រួម​។ ជាក​ន្តួ​ល​រឹង​មាន​ចំណុច​ផត​កណ្តាល ពណ៌​ដូច​ស្បែក ឬ​ក្រហម​ឈូក​។ ព្យាបាល​ដោយ curettage តាម​បច្ចេកទេស​ពេទ្យ​បាន​ដោយមាន​ប្រសិទ្ធិភាព ដើម្បី​បន្ថយ​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​។​

​ដូច្នេះ បើ​លោកអ្នក​មានកូន ឬ​កុមារ​ដែលមាន​បញ្ហា​ស្បែក សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សើ​ស្បែក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​ផ្តល់​ការប្រឹក្សា និង​ការព្យាបាល​ត្រឹមត្រូវ​តាម​បច្ចេកវិជ្ជា​ពេទ្យ ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services