Connect with us

សុខភាព

ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន

បានផុស

នៅ

រាល់​ថ្ងៃ​នេះ ប្រុសៗគ្នាយើង ប្រហែល​មិនងាយ​ចូលដេកទេ ព្រោះ​អ្នកខ្លះនៅ​បង្ហើយ​ការងារ​ដែល​នៅ​សល់ ខ្លះទៀតនៅ​លេង​ឆាត ឬ​និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ ឬ​ក៏មានបញ្ហា​ស្មុគស្មាញ គេងមិន​លក់។ តែ​ការចូលគេង​យប់ជ្រៅ មិនល្អ​នោះទេ ព្រោះអាច​ធ្វើ​ឲ្យ​ប្រុសៗ ងាប់មេជីវិត​ឈ្មោល ពិបាក ឬមិន​អាច​គ្មាន​កូន​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ Hans Jakob Ingerslev អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Aarhus របស់​ដាណឺម៉ាក បញ្ជាក់​ថា មូលហេតុ​ដោយសារ​ប្រុសៗ​គេងមិន​គ្រប់គ្រាន់​មាន​បញ្ហា​ស្មុគស្មាញ កើនឡើង និង​អាចប៉ះពាល់​ដល់​មេជីវិត។ ការ​សិក្សា ក៏បាន​លើកឡើង​ថា ប្រុសៗ ដែល​ចង់​មាន​កូន គួរ​ឆាប់ចូល​គេង មុន​ម៉ោង ១០:៣០​នាទី​យប់។

ការសិក្សា រកឃើញ​ថា ប្រុសៗចូលគេង​មុន​ម៉ោង ១០:៣០​នាទី​យប់ ទំនង​មាន​មេជីវិត​ឈ្មោល ២,៧៥​ ដង ល្អជាង​អ្នក​ចូល​គេង​នៅ​ម៉ោង ១១:០០នាទីយប់។ ប្រុសៗ គេង ពី ៧​ម៉ោងកន្លះ-៨​ម៉ោង មាន​មេជីវិតឈ្មោល​ល្អ ជួយ​បង្កើន​សមត្ថភាព​មាន​កូន​តាម​ធម្មជាតិ​បាន។

Western Men Have Declining Sperm Counts, Asian Men Safe, Study Finds

ការសិក្សា​នេះ ត្រូវបង្ហាញ​នៅ​សន្និសីទ​ប្រចាំ​ឆ្នាំ របស់ European Society of Human Reproduction and Embryology (ESHRE) នៅ​ទីក្រុង​វ្យ៉ែន ប្រទេស​អូទ្រីស។ អ្នកចូលរួម​ក្នុង​ការសិក្សា ជាមធ្យម មាន​អាយុ ៣៤​ឆ្នាំ។

ចំណែក​វេជ្ជបណ្ឌិត Christopher Barratt សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Dundee របស់​ស្កុតឡែន លើកឡើង​ថា ប្រសិនបើ​ប្រុសៗ គេងមិន​គ្រប់គ្រាន់ទេ វានឹង​ប៉ះពាល់​លើ​មេតាប៉ូលិស ហើយ​មាន​ផលប៉ះពាល់​លើ​គុណភាព​មេជីវិត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ងូតឬត្រាំទឹកក្ដៅ និងស្ទីមយូរ អាចងាប់មេជីវិត?

ចុចអាន៖ អាហារល្អៗ ប៉ូវឲ្យមេជីវិតប្រុសៗកាន់តែខ្លាំងជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម