សុខភាព
អាហារ ៧មុខ ជួយស្បែក សក់ និងក្រចក ឲ្យមានសុខភាពល្អ
នៅពេលស្បែក ក្រចក និងសក់ភ្លឺរលោង មានសុខភាពល្អ ព្រមទាំងរឹងមាំ សម្រស់របស់យើងក៏នឹងកើនឡើងទៅតាមនោះដែរ។ ពិតណាស់ របបអាហារមួយចំនួន មិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពលដល់សម្រស់យើងថែមទៀតផង។ ដូច្នេះហើយ ដើម្បីបំពេញបន្ថែមភាពស្រស់ស្អាតចេញពីខាងក្នុង គ្នាយើងគប្បីបញ្ចូលអាហារមួយចំនួនខាងក្រោមនេះ។

១. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន និងត្រីមានជាតិខ្លាញ់ផ្សេងទៀត ជាអាហារចម្បងក្នុងការពង្រឹងសុខភាពសក់ និងស្បែករបស់យើង ព្រោះថាអាហារទាំងនេះសម្បូរទៅដោយវីតាមីន អាស៊ីដខ្លាញ់អូមេហ្គា៣ ជាតិដែក និងវីតាមីនB12។ ជាក់ស្ដែង អាស៊ីដខ្លាញ់អូមេហ្គា៣ អាចជួយការពារស្បែកពីការបំផ្លាញដោយកម្ដៅព្រះអាទិត្យ និងជំនួយដល់សុខភាពស្បែកក្បាល។ រីឯប្រូតេអ៊ីនអាចជួយការពារបញ្ហាជ្រុះសក់ ចំណែកឯជាតិដែក និងវីតាមីនB12 អាចធ្វើឲ្យពណ៌សក់កាន់តែរស់រវើកជាងមុន។
២. ការ៉ុត
ជាមួយគ្នានេះដែរ អាហារដែលសម្បូរទៅដោយសារធាតុbeta-carotene ដូចជាការ៉ុត គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព ដែលមានគុណប្រយោជន៍ជួយជំរុញដល់ការលូតលាស់នៃសក់ និងក្រចក។ លើសពីនេះ ការ៉ុតក៏រួមចំណែកក្នុងការប្រឆាំងនឹងរោគសញ្ញាដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។
៣. ប៉េងប៉ោះ
ប៉េងប៉ោះមិនមែនគ្រាន់តែជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលល្អចំពោះស្បែកប៉ុណ្ណោះទេ បន្លែមួយប្រភេទនេះក៏ផ្ទុកទៅដោយវីតាមីនC សារធាតុCarotenoids, lycopene និង beta-carotene។ ការញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុCarotenoids អាចបង្កើនការការពារស្បែកពីការរលាកដោយកម្ដៅថ្ងៃ។
៤. ស៊ុត
ប្រសិនបើស្រីៗយើងចង់បានក្រចករឹងមាំ និងមានសុខភាពល្អ ស៊ុតជាអាហារដ៏ស័ក្ដិសមបំផុត។ ក្រៅពីប្រូតេអ៊ីន ស៊ុតក៏ផ្ទុកវីតាមីនA វីតាមីនE ជាតិដែក វីតាមីនB7 វីតាមីនB12 ។
៥. ទឹកដោះគោមានជាតិខ្លាញ់ទាប
ទឹកដោះគោដែលគ្មានជាតិខ្លាញ់ ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម និងវីតាមីនD ដែលអាចជួយពង្រឹងក្រចក និងជំរុញការលូតលាស់នៃសក់។ ទឹកដោះគោជូរ និងឈីសដែលមានជាតិខ្លាញ់ទាប ក៏អាចជួយបំពេញជាតិកាល់ស្យូមដែលខ្វះខាតដូចគ្នា។

៦. សណ្ដែក
សណ្ដែកជាអាហារមួយប្រភេទដែលមានគុណប្រយោជន៍ដ៏អស្ចារ្យ។ នៅពេលដែលយើងញ៉ាំសណ្ដែកកាន់តែច្រើន ក្រចកយើងក៏កាន់តែរឹងមាំ។ ប្រូតេអ៊ីន ស័ង្កសី និងសារធាតុBiotin នៅក្នុងសណ្ដែក អាចជួយឲ្យក្រចករបស់យើងកាន់តែក្រាស់ និងមិនងាយបាក់។ បន្ថែមពីនេះ វាក៏ជួយពង្រឹងសុខភាពសក់ដោយប្រឆាំងនឹងកង្វះសារធាតុBiotin និងជំរុញដល់ការផលិតជាតិខូឡាជែន និងធ្វើឲ្យស្បែកភ្លឺរលោង និងទន់ល្មើយ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


