សុខភាព
ងូតឬត្រាំទឹកក្ដៅ និងស្ទីមយូរ អាចងាប់មេជីវិត?
គ្នាយើងខ្លះការច្រើនឆ្នាំហើយ នៅតែគ្មានអូនៗប្រឡែងនឹងគេ ក៏មិនដឹងមកពីមូលហេតុអ្វីឲ្យប្រាកដ។ កត្តាចម្បងមួយសម្រាប់ប្រុសៗ ជាហេតុផលនាំឲ្យមិនអាចមានកូន ត្រូវក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា អាចបណ្តាលមកពីការដេកត្រាំទឹកក្តៅ ងូតទឹកក្ដៅ ឬស្ទីមយូរពេក។ នេះជាការបកស្រាយ!

១- ហេតុផលគួរដឹង
មេជីវិតឈ្មោលផលិតនៅក្នុងពងស្វាសមានសីតុណ្ហភាពសមស្របមិនក្ដៅពេក និងមិនត្រជាក់ពេក។ ការពិសោធត្រូវគេធ្វើឡើងចំពោះប្រុសៗងូតទឹកក្ដៅ ឬត្រាំទឹកក្ដៅយូរជាង ៣០ នាទី រកឃើញថា ពិតជាមានចោទបញ្ហាមែន ខណៈទស្សនាវដ្ដីសុខភាពប្រេស៊ីលវិញ អះអាងថា មិនត្រឹមតែទឹកក្ដៅប៉ុណ្ណោះទេ កម្ដៅភាយចេញពីការដាក់កុំព្យូទ័រយួរដៃលើភ្លៅ និងការស្លៀកខោរឹបពេក ក៏អាចប៉ះពាល់ដូចគ្នា។ ក្រៅពីនេះ នៅមានកត្តាសុខភាព (ទាំងប្រុសទាំងស្រី) ផ្សេងទៀត ដែលអាចជះឥទ្ធិពលដល់លទ្ធភាពមានកូន។
២- ដំណោះស្រាយ
ប្រុសៗប្រមាណ ៥០% ត្អូញរឿងពិបាកយកកូន តែបន្ទាប់ពីតមងូតទឹកក្ដៅចាប់ពី ៣-៦ ខែ មួយចំនួនសប្បាយចិត្តជាមួយលទ្ធផលគុណភាពមេជីវិត ប៉ុន្តែលទ្ធផលនេះ មិនច្បាស់សម្រាប់ប្រុសៗជក់បារីជាប្រចាំនោះទេ។

៣- បង្កើនលទ្ធភាពយកកូនដូចម្ដេច?
របបអាហារដើរតួសំខាន់ក្នុងការបង្កើនឱកាសយកកូន ដូចជា ញ៉ាំអយស្ទ័រ ស៊ុត ចេក ស្ពៃពួយឡេង ការ៉ុត វ៉លណាត់ (Walnut) ប៊ើរី និងយិនស៊ិន ជាដើម។ ប្រុសៗក៏អាចជ្រើសអាហារបំប៉ន និងវីតាមីន ដូចជា A B C រួមនឹងអាស៊ីដផូលីក ពីព្រោះថាអាហារទាំងនេះអាចជួយបង្កើនការផលិតមេជីវិតប្រុសៗ។ យ៉ាងណា កុំភ្លេចលំហាត់ប្រាណផង៕
ចុចអាន៖លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ បញ្ជាក់ថាប្រុសៗ អារ និងគ្មានកូន
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


