សុខភាព
អាហារ ៦ មុខគិតឲ្យបានហ្មត់ចត់ មុនពេលបញ្ជាទិញ ព្រោះអាចប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន
បរិភោគក្រៅផ្ទះ អាចថាម៉្យាង និងសុវត្ថិភាព ប៉ុន្តែនៅមានរឿងមួយដែលអ្នកគួរតែប្រុងប្រយ័ត្ន។ ដោយសារតែអាហារភោជនីយដ្ឋាន មិនដូចអាហារចម្អិននៅផ្ទះ ដែលអ្នកនឹងឃើញគ្រប់ជំហាន ។
ខាងក្រោមនេះ គឺជាអាហារ ៦ យ៉ាង ដែលអ្នកគួរគិតពីរដងមុន សម្រេចចិត្តបញ្ជាទិញពីហាងណាមួយ ៖
១ ទឹកជាមួយចំណិតក្រូចឆ្មា

មនុស្សជាច្រើន ចូលចិត្តផឹកភេសជ្ជៈជាចំណិតក្រូចឆ្មាក្នុងកែវ នៅតាមភោជនីយដ្ឋាន ក្រោយពីផឹករួចក៏ប្រាប់ខ្លួនឯងថាសប្បាយចិត្ត។ ប៉ុន្តែតាមពិតទៅ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដីសុខភាព បានសាកល្បងយកចំណិតក្រូចឆ្មាចំនួន ៧៦ ផ្លែពីភោជនីយដ្ឋានចំនួន ២១ ហើយបានរកឃើញថា ៧០ ភាគរយនៃក្រូចឆ្មាទាំងនោះ ផ្ទុកទៅដោយបាក់តេរី។ ដោយសារតែក្រូចឆ្មារទាំងនោះ មិនបានសម្អាតបានត្រឹមត្រូវ និងត្រូវបានចិតទុកបំរុងរួចទៅហើយ។
២ ប៉ាស្តា

នៅពេលដែលអ្នកឃើញការផ្សាយពាណិជ្ជកម្មរបស់ភោជនីយដ្ឋាន ពី spaghetti ឬ pasta ហូបដោយគ្មានដែនកំណត់ ឬទិញមួយចានទទួលបានមួយចានទៀត។ បើសិនរកឃើញមូលហេតុនេះ សូមប្រាប់ខ្លួនឯងទប់ចិត្តខ្លះៗ ដោយសារតែអាហារដែលសម្បូរជាតិកាបូអ៊ីដ្រាតទាំងអស់នោះ មានតម្លៃទាប។ ជាការពិតណាស់ ភោជនីយដ្ឋានចូលចិត្តបង្កើនប្រាក់ចំណេញទ្វេដង ហើយប្រសិនបើប្រើប្រាស់ក្នុងបរិមាណច្រើន ទម្ងន់នឹងកើនឡើងដោយមិនដឹងខ្លួន។
៣ កុំខ្ចប់របស់ដែលនៅសេសសល់ដើម្បីយកទៅផ្ទះ

រឿងមួយដែលត្រូវចងចាំ សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារខាងក្រៅ ហើយមិនអាចញ៉ាំទាំងអស់ ត្រូវតែយកវេចខ្ចប់មកផ្ទះ គឺជារឿងខុស។ អាហារដែលចម្អិនឆ្អិន នឹងត្រូវចុងភៅទុកនៅសីតុណ្ហភាពក្នុងបន្ទប់ រហូតដល់ពីរម៉ោង។ នោះហើយជាពេលដែលអ្នកចង់ខ្ចប់របស់ដែលនៅសេសសល់ទៅផ្ទះ ហើយទុកក្នុងឡាន ខណៈពេលដែលយកមកហូបនឹងបង្កជារាគរូស ឬឈឺថ្កាត់។
៤ ភេសជ្ជៈ

ភេសជ្ជៈ ឬតែបៃតងមានជាតិស្ករខ្ពស់ ត្រូវបានក្រុមអ្នកស្រាវជ្រាវបានគណនា ភេសជ្ជៈ មួយកែវមានស្កររហូតដល់ ៨ ស្លាបព្រាក្នុងមួយកែវ។ ប្រសិនបើអ្នកទទួលទានភេសជ្ជៈពីរឬបីដង នោះមានន័យថា អ្នកកំពុងដាក់ស្ករ ២៤ស្លាបព្រាទៅក្នុងខ្លួន។
៥ ភេសជ្ជៈគ្មានជាតិស្ករ

ជាការពិត ភេសជ្ជៈគ្មានជាតិស្ករ ពិតជាមិនជួយអ្នកគ្រប់គ្រងទម្ងន់បានទេ។ ការស្រាវជ្រាវពីសាកលវិទ្យាល័យ Texas បញ្ជាក់ថា ជាតិផ្អែមនៅក្នុងភេសជ្ជៈគ្មានជាតិស្ករ មិនអាចបញ្ឆោតខួរក្បាលរបស់យើង និងធ្វើឲ្យខួរក្បាលបញ្ជារាងកាយស្វែងរកអាហារផ្សេងទៀត ដើម្បីបំពេញនូវភាពផ្អែមដែលរាងកាយត្រូវការ។ ដូច្នេះហើយ ទើបនេះជាដើមកំណើតនៃអ្នកផឹកភេសជ្ជៈគ្មានជាតិស្ករ ហើយធាត់ និងមិនស្គមដូចអ្នកគិត។
៦ ញាំសាឡាដ

ភោជនីយដ្ឋានជាច្រើននាពេលបច្ចុប្បន្ននេះ ចូលចិត្តបម្រើសាឡាដហូបទ្រាប់ពោះ មុនពេលទទួលទានអាហារ។ ប៉ុន្តែការពិត សាឡាដដែលត្រូវបានគេបម្រើមុនពេលអាហារ ត្រូវបានលាបជាមួយនឹងទឹកដែលមានកាឡូរីខ្ពស់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៧ មុខកំពុងពេញនិយខ្លាំង តែបំផ្លាញសុខភាពច្រើនជាងអ្វីដែលអ្នកគិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


