Connect with us

សុខភាព

ផ្លែឈើទាំង ៥ នេះ ជនជាតិ ជប៉ុន តែងណែនាំញ៉ាំក្នុងរដូវរងា និងស្លឹកឈើជ្រុះ

បានផុស

នៅ

ដល់ចុងរដូវស្លឹកឈើជ្រុះ និងរដូវរងា អាកាសធាតុត្រជាក់ ហើយស្ងួត ដែលធ្វើឲ្យប្រជាជន ជប៉ុនងាយ នឹងឈឺ ។

ផ្លែឈើ ៥ មុខនេះ ជប៉ុននិយមហូប​ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា ហើយ​ក៏​ជាអ្វីដែល​អ្នក​រៀបចំ​អាហារ​ជប៉ុន​ ណែនាំ​ឲ្យញ៉ាំ ជាប្រចាំ​ដើម្បី​សម្រស់ និង​សុខភាព។

ផ្លែឈើទាំង៣ ដែលមានតម្លៃសារធាតុ​ចិញ្ចឹម​ខ្ពស់បំផុតក្នុងរដូវស្លឹកឈើជ្រុះ៖

១ ទន្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្លាប់ ១០០ ក្រាម​មាន​ផ្ទុកវីតាមីន C 70 មីលីក្រាម។ ប្រសិនបើអ្នកញ៉ាំតែ ២/៣ នៃផ្លែទន្លាប់​​​ អ្នកនឹងទទួលបានវីតាមីន C ប្រហែល ១០០ មីលីក្រាម គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​របស់​រាងកាយ។ លើសពីនេះ ផ្លែទន្លាប់​សម្បូរ​ទៅ​ដោយ​សមាសធាតុ beta-cryptoxanthin (β-Cryptoxanthin) ក្នុង​បរិមាណ៥០០មីក្រូក្រាម ក្នុង១០០ ក្រាមនៃផ្លែមួយ ។ សារធាតុនេះ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារជំងឺ ដែល​បណ្តាល​មក​ពី​ការ​រស់នៅ​ប្រចាំថ្ងៃ ដូចជាជំងឺលើសឈាម ជំងឺបេះដូង និងមហារីក ជាដើម។ វាក៏សម្បូរទៅដោយសារធាតុ Beta-carotene (β-carotene) ក្នុងបរិមាណ ៤២០មីក្រូក្រាម ក្នុង ១០០ ក្រាម នៃផ្លែទម្លាប់ ​ដែលសារធាតុនេះ ត្រូវបានបំប្លែងទៅ ជាវីតាមីន A ក្នុងរាងកាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុង​ការ​ពង្រឹងភ្នាស mucous ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្រស់​ស្អាត។

២ ទំពាំងបាយជូ

ទំពាំងបាយជូ​គឺជាផ្លែឈើ​ដែលប្រមូលផលបានច្រើនបំផុត​ ពី​ខែ ​កក្កដា ដល់ខែវិច្ឆិកា។ ស្បែក​ទំពាំង​បាយ​ជូរ​កាន់​តែ​ខ្មៅ ពួក​វា​កាន់​តែ​សម្បូរ​ទៅ​ដោយ​សារធាតុ polyphenols ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា ​ ជួយ​ពន្យឺត​ភាព​ចាស់ និង​ការពារ​ជំងឺ​ដែល​បណ្ដាល​មក​ពី​ការ​រស់នៅ​ប្រចាំថ្ងៃ។

៣ ប៉ោម

ផ្លែប៉ោមសម្បូរ​ទៅដោយសារធាតុ fructose ដែលត្រូវបានបំប្លែងទៅជាជាតិស្ករ និងថាមពល​សម្រាប់​រាងកាយ ដោយមិនបណ្តាល​ឲ្យ​មានការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ប្រូស៊ីយ៉ាឌីន (Procyanidin) ដែល​ជា​សារធាតុ polyphenols មួយ​មាន​រហូត​ដល់ ៦០ ភាគរយ​ នៃ​សមាសធាតុ polyphenol នៅ​ក្នុង​ផ្លែប៉ោម។ សារធាតុនេះដើរតួយ៉ាង​សំខាន់​ ​ក្នុង​ការ​ទប់ស្កាត់​ការ​ស្រូប​យក​ជាតិ​ខ្លាញ់​ទៅ​ក្នុង​ខ្លួន និងជួយ​កាត់​បន្ថយ​ខ្លាញ់​លើស​នៅ​លើ​ក្បាលពោះ ជួយ​ប្រព័ន្ធ​ឈាម​រត់​បានល្អ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង លើសពីនេះ ផ្លែប៉ោមសម្បូរទៅដោយសារធាតុ pectin ដែលជាជាតិសរសៃអាហារ ជួយ​លើក​កម្ពស់​ដំណើរការល្អនៃពោះវៀន និង​ការពារ​ការ​ទល់លាមក ភាគច្រើននៃសមាសធាតុ polyphenol និង pectin ត្រូវបានរកឃើញនៅក្នុងសំបក​ផ្លែប៉ោម។

ផ្លែឈើទាំង២ ដែលមានតម្លៃសារធាតុចិញ្ចឹមខ្ពស់បំផុតក្នុង​រដូវ​រងា ៖

៤ ក្រូចឃ្វិច

ក្រូចឃ្វិច សម្បូរ​ទៅ​ដោយវីតាមីន C ​ជួយ​ឲ្យ​រាងកាយផលិតប្រូតេអ៊ីន Collagen ដែល​ជា​សមាសធាតុ​នៃ​ស្បែក​ផងដែរ។ វាក៏ធ្វើ​ឲ្យ​ស្បែកមានសុខភាពល្អ និងស្រស់ស្អាត ជួយ​ពង្រឹង​ជាលិកា mucous នៅ​ក្នុង​បំពង់ក និង​ច្រមុះ។

វា​ក៏​ជួយ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ ឬ​បាក់តេរី លើសពីនេះទៀត hesperidin ដែលមានច្រើននៅក្នុង ពណ៌ទឹកក្រូចជួយពង្រឹងសរសៃឈាម​ កាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម បង្កើនលំហូរ​ឈាមល្អ។ ការពារអាឡ័កស៊ីនិងជួយការពារជំងឺមហារីកជាដើម។

៥ គីវី

គីវីសម្បូរទៅដោយអង់ស៊ីម protease ដែលគេជឿថាជា actinidin ជួយរំលាយប្រូតេអ៊ីន ហើយផ្លែគីវី ១០០ ក្រាមមានផ្ទុកវីតាមីន C 69 មីលីក្រាម និងអាស៊ីតហ្វូលិក ៣៥ ដែលចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។ គីវីក៏ជាផ្លែឈើដែលមានកាឡូរីទាប​ផងដែរ។ ផ្លែឈើ (៤៦-៥២ kcal ក្នុង​មួយ kiwi) ដូច្នេះ​អ្នកមិនចាំបាច់ព្រួយបារម្ភអំពីទម្ងន់ ប្រសិនបើអ្នកចង់ញ៉ាំ គីវី ច្រើនជាង​មួយ។

ក្នុងរដូវរងារនៅប្រទេសជប៉ុន អាកាសធាតុស្ងួតល្អសម្រាប់ការលូតលាស់ និងការរីករាលដាលនៃមេរោគ​ នាំឲ្យឈឺយ៉ាងងាយ ការ​ទទួល​ទាន​ផ្លែ​ឈើ​ដែល​សម្បូរ​សារ​ធាតុ​ចិញ្ចឹម​ ជាជម្រើស​មួយ​ទៀត​ក្នុង​ការ​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​ជប៉ុននិងប្រជាជននៅអាស៊ីផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គុណប្រយោជន៍ទាំង ៥ នៃផ្លែប៉េស ដែលយើងមិនគួររំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ផ្លែសារីព្រៃ មានប្រយោជន៍ដល់ស្បែក និងសុខភាពទូទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម