សុខភាព
សារធាតុ ៣ ធំៗ ក្នុងថ្នាំសម្រកទម្ងន់ អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ឬឈានទៅបាត់បង់ជីវិត
គ្រោះថ្នាក់ចម្បង ដែលរកឃើញក្នុងថ្នាំសម្រកទម្ងន់ខុសច្បាប់នៅលើទីផ្សារ បានមកពីសារធាតុរំញោច ជំរុញការរំលាយអាហារថាមពល និងថ្នាំបញ្ចុះទឹកនោម ថាបើលេបចូលក្នុងខ្លួន អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ហានិភ័យនៃការសន្លប់។

សាស្ត្រាចារ្យបណ្ឌិត Sahaphum Srisuma នាយកដ្ឋានឱសថសាស្ត្រ និងព្យាបាលជាតិពុល នាយកដ្ឋានវេជ្ជសាស្ត្រផ្ទៃក្នុង មហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi Hospital សាកលវិទ្យាល័យ Mahidol បានបញ្ជាក់ថា មនុស្សជាច្រើន កំពុងព្យាយាមស្វែងរកវិធីផ្សេងៗ នៅក្នុងការសម្រកទម្ងន់របស់ពួកគេ ទាំងការធ្វើលំហាត់ប្រាណ ឬប្រើរូបមន្តផ្សេងៗ នៅក្នុងរបបអាហារ អ្នកខ្លះថែមទាំងរកថ្នាំគ្រាប់ញ៉ាំទៀតផង ដើម្បីឃើញលទ្ធផលកាន់តែលឿន។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ? ហេតុអ្វីបានជាថ្នាំទាំងនេះ ធ្វើឲ្យទម្ងន់របស់យើង ត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស។
សារធាតុ ៣ ស្ថិតនៅក្នុងថ្នាំសម្រកទម្ងន់ ហើយអាចគំរាមកំហែងដល់អាយុជីវិតបាន ៖
១ សារធាតុរំញោចសរសៃប្រសាទ
សារធាតុទាំងនេះ នឹងជំរុញរាងកាយឲ្យបង្កឲ្យមានរោគសញ្ញាផ្សេងៗ។ ចំពោះផលប៉ះពាល់នៃការសម្រកទម្ងន់ដូចជា sibutamine ដែលជាសារធាតុស្រដៀងទៅនឹងគ្រាប់ថ្នាំអាហ្វេតាមីន ត្រូវបានគេស្គាល់ផងដែរថា ជាមេតំហ្វេតាមីន នៅពេលយើងញ៉ាំ វានឹងជំរុញឲ្យយើងមានអារម្មណ៍មិនឃ្លាន។ ក្នុងពេលជាមួយគ្នានេះ វានៅតែមានថាមពលគ្រប់គ្រាន់ដើម្បីបន្តការងារ ហើយរាងកាយកាន់តែតូចៗទៅ។ ប៉ុន្តែសារធាតុ sibutamine នៅពេលប្រើមួយរយៈ នឹងបង្កើនសំពាធឈាម ឬធ្វើឲ្យចង្វាក់បេះដូងលោតមិនទៀងទាត់
២ ថ្នាំជំរុញការរំលាយអាហារ
ភាគច្រើនជាញឹកញាប់ វាគឺជាក្រុមនៃសារធាតុរំញោច ដូចដែលបានរៀបរាប់ខាងលើ និងថ្នាំអរម៉ូនទីរ៉ូអ៊ីត។ ក្រពេញទីរ៉ូអ៊ីត គឺជាអរម៉ូនដែលជួយពន្លឿនដំណើរការមេតាប៉ូលីសក្នុងរាងកាយរួចទៅហើយ។ នៅពេលដុតកាន់តែច្រើន ទម្ងន់ត្រូវបានកាត់បន្ថយ ប៉ុន្តែវាប៉ះពាល់ដល់រាងកាយ ដូចជាធ្វើឲ្យបេះដូងលោតមិនទៀងទាត់ ឬមានការប្រកាច់ផងដែរ។
៣ ថ្នាំបញ្ចុះទឹកនោម
នៅពេលអ្នកញ៉ាំ នោះនឹងនោមញឹកញាប់ នេះបណ្ដាលឲ្យការបញ្ចេញទឹកច្រើន នៅក្នុងខ្លួនជាងធម្មតា។ នៅពេលដែលរាងកាយបាត់បង់ជាតិទឹកច្រើន ទម្ងន់ត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស។ រាងកាយនឹងស្រូបយក ហើយវិលមករកទម្ងន់ដូចមុនពេលលេបថ្នាំ ដូច្នេះបើអ្នកលេបថ្នាំប្រភេទនេះច្រើនពេក វានឹងធ្វើឲ្យរាងកាយស្ថិតក្នុងស្ថានភាពខ្វះជាតិទឹក រោគសញ្ញានៃការហូរឈាមចេញពីរាងកាយ។

សារធាតុទាំងបីប្រភេទនេះ អាចបណ្តាលឲ្យមានភាពមិនប្រក្រតីនៃអេឡិចត្រូលីតធ្ងន់ធ្ងរ។ ចង្វាក់បេះដូងលោតខុសចង្វាក់ និងការស្លាប់អាចកើតមានឡើង។ ទោះយ៉ាងណាក៏ដោយ ក៏មានថ្នាំសម្រកទំងន់តាមវេជ្ជសាស្រ្ដផងដែរ។ ប៉ុន្តែមានតម្រូវការមួយចំនួន គឺត្រូវបានប្រើជាការបន្ថែមពីវិធីទាំងពីរនៃការធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងរបបអាហារ ហើយត្រូវប្រើក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៦ មុខគិតឲ្យបានហ្មត់ចត់ មុនពេលបញ្ជាទិញ ព្រោះអាចប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


