Connect with us

សុខភាព

ឱ្យកូនក្មេងញ៉ាំបួស ប៉ះពាល់សុខភាពដែរអត់?

បានផុស

នៅ

ក្មេង​ត្រូវ​ការ​ជីវជាតិ​ច្រើន ដើម្បី​ការ​លូតលាស់​ធំធាត់។ ចុះ​បើ​ក្មេង​ញ៉ាំ​បួស​តាម​អ្នក​ផ្ទះ មាន​បញ្ហា​អី​អត់? អាច​ធ្វើ​ឲ្យ​ក្មេង​មាន​សុខភាព​ល្អ ឬ​ខ្វះ​អាហារូបត្ថម្ភ​? អត្ថបទនេះនឹងបកស្រាយល​ម្អិត។

១- អ្វី​ជា​អាហារ​បួស?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារ​បួស ​មាន​ភាព​ខុសៗ​គ្នា​ អាស្រ័យ​លើ​វប្បធម៌ តំបន់ និង​គោល​ការណ៍​ញ៉ាំ​បួស​របស់​យើង​ម្នាក់ៗ ប៉ុន្តែ​អាហារ​បួស ត្រូវ​គេ​ចែក​ចេញ​ជា​ ៣ ប្រភេទ​ធំៗ៖

– អាហារ​បួស​ Lacto-ovo៖ អាហារ​បួស​ប្រភេទ Lacto-ovo សំដៅ​លើ​អាហារ​បួស ដែល​យើង​មិន​ញ៉ាំ​សាច់​សត្វ សាច់​ត្រី និង​សាច់​សត្វ​ស្លាប​ទេ គឺ​ញ៉ាំ​ប្រូតេអ៊ីនបាន​ពី​ទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ជូរ ឬ​ឈីស ស៊ុត សណ្តែក គ្រាប់​ធញ្ញ​ជាតិ និង​បន្លែ។

– អាហារ​បួស​ Lacto៖ អាហារ​បួស​ប្រភេទ Lacto គឺ​មិន​ញ៉ាំ​សាច់ សាច់​ត្រី សាច់​សត្វ​ស្លាប និង​ស៊ុត​ទេ ជំនួស​មក​វិញ​ដោយ​ញ៉ាំ​ប្រូតេអ៊ីន​បាន​ពីទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ជូរ ឬ​ឈីស សណ្តែក គ្រាប់​ធញ្ញ​ជាតិ និង​បន្លែ។

– អាហារ​បួស​ Vegans៖ អាហារ​បួស​ប្រភេទ​នេះ គឺ​មិន​ញ៉ាំ​សាច់​ក្រហម សាច់​សត្វ​ស្លាប សាច់​ត្រី ស៊ុត និង​ផលិត​ផល​ចេញ​ពី​ទឹក​ដោះ​គោ​ទេ គឺ​ត្រូវ​ញ៉ាំ​ប្រូតេអ៊ីន​បាន​ពីសណ្តែក បន្លែ គ្រាប់​ធញ្ញ​ជាតិ និង​ផលិត​ផល​ពី​សណ្តែក​សៀង។ យ៉ាង​ណា អាហារ​បួស​ប្រភេទ Vegans មិន​សម​ស្រប​សម្រាប់​កុមារ​ទេ ដោយ​សារ​នឹង​នាំ​ឲ្យ​ក្មេង​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។

២- អាហារ​បួស​សម្រាប់​ក្មេង

Eating Healthy When You Have Young Children / Nutrition / Healthy Eating

ក្មេង​អាច​ញ៉ាំ​បួស​បាន លុះ​ត្រា​តែ​អាហារ​ទាំង​នោះ​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដូច​ជា៖

– សារធាតុ​ប្រូតេអ៊ីន​ជំនួស​ផ្សេងៗ មាន​ផលិត​ផល​ទឹក​ដោះ​គោ គ្រាប់​ធញ្ញជាតិ ស៊ុត ស្រូវ ឬ​ផលិត​ផល​ពី​សណ្តែក
– ខ្លាញ់​បាន​ពី​ប្រភព​ផ្សេង​ៗ
– អាហារ​អាច​បង្កើន​ថាម​ពល​សម្រាប់​សកម្ម​ភាព​ប្រចាំ​ថ្ងៃ
– វីតាមីន និង​សារ​ធាតុ​រ៉ែ​ពិសេស ដូច​ជា វីតាមីន B12 វីតាមីន D និង​កាល់​ស្យូម។ ជាតិ​ដែក​ក៏​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​ក្មេងៗ​​ដូច​គ្នា ដើម្បី​ការពារ​ពី​ជំងឺ​ទាក់​ទង​នឹង​ឈាម ដូច​ជា​ ជំងឺ​ស្លេកស្លាំង​ ជា​ដើម។
– ផ្សំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​អាហារ​​មិន​បាន​ត្រូវ​ផ្សំ​គ្នា​បាន​ត្រឹម​ត្រូវ សារ​ធាតុ​ចិញ្ចឹម​ក៏​មិន​ត្រូវ​បាន​ស្រូប​យក​បាន​នោះ​ដែរ។

៣- អាហារ​ត្រូវ​មាន​ក្នុង​អាហារ​បួស​ក្មេង

– ទឹក​ដោះ​គោ៖ ចំពោះ​ក្មេង​​មាន​អាយុ​ក្រោម ១២​ ខែ ត្រូវ​បន្ត​ការ​បៅ​ដោយ​ទឹក​ដោះ។
– អាហារ​រឹង៖ ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​ពី​ពេល​វេលា​ត្រឹម​ត្រូវ​ ដើម្បី​ផ្តល់​អាហារ​រឹង​ដល់​កូន។
– អាហារ​ជាតិ​សរសៃ៖ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ញ៉ាំ​អាហារ​សរសៃ ព្រោះ​បើ​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ស្រូប​យក​សារ​ធាតុ​រ៉ែ ដូច​ជា ស័ង្ក​សី ដែក ឬ​កាល់​ស្យូម។ អាហារ​សរសៃ អាច​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ នាំ​ឲ្យ​រារាំង​ពួក​គេ​ញ៉ាំ​ចំណី​អាហារ​ចាំ​បាច់​ផ្សេង​ទៀត។
– ផ្លែ​ឈើ និង​បន្លែ៖ ត្រូវ​ព្យាយាម​ឲ្យ​កូនញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ផ្សេងៗ​ឲ្យ​បាន​ច្រើន​រៀង​រាល់​ថ្ងៃ។ គួរ​ញ៉ាំ​ផ្លែ​ឈើ​ល្មមៗ ២ ដង/ថ្ងៃ និង​បន្លែ​ល្មម ៣ ដង/ថ្ងៃ តាម​ការ​ណែ​នាំ។
– ប្រេង៖ ប្រេង​សណ្តែក និង​ប្រេង Canola ជា​អាហារ​ដែល​ល្អមាន​ផ្ទុក​អាស៊ីដ Linolenic ដែល​មាន​នាទី​យ៉ាង​សំខាន់​សម្រាប់​មុខ​ងារ​ខួរ​ក្បាល និង​ជាលិកា​សរសៃ​ប្រសាទ។ ប្រេង ក៏​ជា​ប្រភព​ល្អ​នៃ​ថាម​ពល​ផង​ដែរ។

៤- ចំណុច​ត្រូវ​ចងចាំ ​ពេល​ឲ្យ​ក្មេង​ញ៉ាំ​បួស

The Benefits of Building Healthy Eating Habits With Kids

– ត្រូវ​មាន​ចំណេះ​ដឹង​ពី​ជម្រើស​ការ​ញ៉ាំ​អាហារ​បំប៉ន
– ឲ្យ​កូន​រីក​រាយ​ជាមួយ​មុខ​ម្ហូប​ខុស​ៗ​គ្នា
– ចម្អិន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ
– បង្កើន​អាហារ​​មាន​ផ្ទុក​ថាម​ពល ដូច​ជា គ្រាប់​ធញ្ញជាតិ ផ្លែ​ប៊ើរ ឬ​ផលិតផល​ទឹក​ដោះ​គោ សម្រាប់​អាហារ​សម្រន់
– ក្មេង​តូច​មិន​គួរ​ញ៉ាំ​របប​អាហារ​បួស​បែប​តឹងតែង​ពេក​ទេ
– អាច​ប្រើ​ប្រាស់​អាហារ​ជំនួយ​បន្ថែម​បើ​ចាំបាច់ ឬ​ក្រោម​ការ​ណែ​នាំ​ពី​គ្រូពេទ្យ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វិធី​សាស្ត្រ​ពិសេស​សម្រាប់​ញ៉ាំ​បួស​បញ្ចុះ​ជាតិ​ខ្លាញ់

ចុចអាន៖ វិធីហូបអាហារបួស ឲ្យមានសុខភាពល្អ ដើម្បីទទួលបានសារធាតុចិញ្ចឹមទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២៧ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៤០ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤៤ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម