សុខភាព
គ្រាប់ល្ពៅ កុំញ៉ាំច្រើនពេក អាចបង្កបញ្ហាសុខភាពមួយចំនួន
ថ្វីត្បិតតែគ្រាប់ល្ពៅជាប្រភពនៃសារធាតុចិញ្ចឹម ប៉ុន្តែបើយើងញ៉ាំលើសកម្រិត អាចបង្កជាផលប៉ះពាល់ដល់សុខភាពទៅវិញ។ ជាក់ស្ដែង គ្រាប់ល្ពៅសម្បូរទៅដោយស័ង្កសី ម៉ាញេស្យូម ផូស្វ័រ ទង់ដែង និងប្រូតេអ៊ីន ព្រមទាំងអាស៊ីដខ្លាញ់សំខាន់ៗ ដែលជួយរក្សាសរសៃឈាមឲ្យមានសុខភាពល្អ និងកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់នៅក្នុងរាងកាយថែមទៀតផង។
យើងគួរញ៉ាំគ្រាប់ល្ពៅក្នុងបរិមាណណាក្នុងមួយថ្ងៃ?

បើយោងតាមសមាគមបេះដូងអាមេរិកបានណែនាំថា យើងគប្បីញ៉ាំគ្រាប់ល្ពៅត្រឹមតែ២៨ក្រាម ទៅ៣០ក្រាមជារៀងរាល់ថ្ងៃ និងមិនត្រូវញ៉ាំលើសកម្រិតឡើយ ពីព្រោះវាអាចបង្កជាបញ្ហាសុខភាពផ្សេងទៅវិញ។
តើការញ៉ាំគ្រាប់ល្ពៅលើសកម្រិតបណ្ដាលប៉ះពាល់អ្វីខ្លះដល់សុខភាព?
១. បញ្ហារំលាយអាហារ
ពិតណាស់ គ្រាប់ល្ពៅអាចបណ្ដាលឲ្យឈឺពោះ ប្រសិនបើយើងញ៉ាំក្នុងបរិមាណច្រើន ពីព្រោះសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលអាចបង្កជាអាការៈហើមពោះ និងហ្គាស។ ជាមួយគ្នានេះដែរ គ្រាប់ល្ពៅក៏ផ្ទុកប្រេងខ្លាញ់ ដែលអាចនាំឲ្យរមួលក្រពើ និងឈឺចាប់ បើញ៉ាំលើសកម្រិត។

២. អាលែកហ្ស៊ី
មនុស្សជាច្រើន អាលែកហ្ស៊ីនឹងគ្រាប់ល្ពៅ និងកើតមានប្រតិកម្មមួយចំនួនដូចជារលាកបំពង់ក ក្អក និងឈឺក្បាលជាដើម។
៣. ឡើងទម្ងន់

ដោយសារតែគ្រាប់ល្ពៅផ្ទុកទៅដោយកាឡូរី ការញ៉ាំគ្រាប់ល្ពៅច្រើនជ្រុល អាចនាំឲ្យយើងឡើងទម្ងន់ដោយមិនដឹងមូលហេតុ។ ដូច្នេះហើយ គ្នាយើងគប្បីញ៉ាំគ្រាប់ល្ពៅក្នុងកម្រិតមួយសមល្មម ទើបជាការប្រសើរ។
៤. គ្មានសុវត្ថិភាពសម្រាប់អ្នកមានសម្ពាធឈាមទាប
ក្នុងករណីដែលគ្នាយើងមានសម្ពាធឈាមទាបស្រាប់ គួរជៀសវាងញ៉ាំគ្រាប់ល្ពៅ ពីព្រោះថាគ្រាប់ធញ្ញជាតិមួយប្រភេទនេះ មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មពីធម្មជាតិ និងកាន់តែជួយកាត់បន្ថយសម្ពាធឈាមរបស់យើងឲ្យស្ថិតក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មើមឈូកជួយសុខភាពស្បែក ខួរក្បាល និងប្រព័ន្ធភាពស៊ាំ
ចុចអាន៖ គ្រាប់ផ្កាឈូករ័ត្ន មុខងារឱសថព្យាបាលជំងឺរ៉ាំរ៉ៃបានច្រើនមុខ ជាពិសេសទាក់ទងនឹងសួត
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


