Connect with us

សុខភាព

គ្រាប់ផ្កាឈូករ័ត្ន មុខងារឱសថ​ព្យាបាលជំងឺរ៉ាំរ៉ៃបានច្រើនមុខ ​ជាពិសេសទាក់ទងនឹងសួត

បានផុស

នៅ

គ្រាប់ផ្កាឈូករ័ត្ន គឺជាធញ្ញជាតិដែលមនុស្សជាច្រើនចូលចិត្តញ៉ាំលេងកំដរមាត់​ ឬផឹកតែជជែកគ្នា។ ក្រៅពីមានរសជាតិឆ្ងាញ់ ផ្កាមួយប្រភេទនេះ ក៏មានប្រយោជន៍ចំពោះសុខភាព ដូចជា សំបូរទៅដោយវីតាមីននិងសារធាតុរ៉ែផងដែរ។ វាក៏ជួយកាត់បន្ថយហានិភ័យ​នៃជំងឺ រួមមាន បេះដូង​ និង ​ទឹកនោមផ្អែម​ប្រភេទទី ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គុណប្រយោជន៍ ៥ យ៉ាងនៃគ្រាប់ផ្កាឈូករ័ត្ន ៖

១ ថែរក្សាបេះដូង

ម៉ាញ៉េស្យូមនៅក្នុងគ្រាប់ផ្កាឈូករ័ត្ន កាត់បន្ថយកម្រិត​សំពាធឈាម និង​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ លើស​ពីនេះទៀត គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយ​អាស៊ីដ​ខ្លាញ់ អាស៊ីដ​ លីណូលីក​ ដែល​ជួយ​ពង្រីក​សរសៃ​ឈាម​ប្រយុទ្ធនឹង​ជំងឺបេះដូង។

២ ជំងឺ​ទឹកនោមផ្អែម

ការសិក្សា​និង​ពិសោធន៍​មួយ​ ចំនួន​បាន​ផ្តល់​ព័ត៌មាន​ថា ​គ្រាប់​ផ្កា​ឈូករ័ត្ន​មាន​អត្ថ​ប្រយោជន៍​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម។ កាត់បន្ថយហានិភ័យ​ នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ។

បន្ថែមលើនេះ មានការសិក្សាមួយធ្វើឡើងក្នុងចំណោមអ្នកដែល​ញ៉ាំ​គ្រាប់ផ្កាឈូករ័ត្ន ១ អោន (៣០ ក្រាម) ។ ភ្ជាប់ជាមួយអាហារដែលមានសុខភាពល្អជារៀងរាល់ថ្ងៃ។ គេ​បានរកឃើញ​ថា វាអាចជួយ​ឲ្យ​កម្រិតជាតិស្ករក្នុងឈាមថយចុះប្រហែល ១០% ក្នុងរយៈពេល ៦ ខែ។ បើប្រៀបធៀប​ទៅ​នឹង​ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​តែ​មួយ​មុខ។

៣ កាត់បន្ថយការរលាក

គ្រាប់​ផ្កាឈូករ័ត្ន​មានផ្ទុកសារធាតុ Flavonoid ដែល​ជួយ​ពង្រឹង​ភាព​ស៊ាំ​របស់​រាងកាយ។ កាត់​បន្ថយការ​រលាក​រ៉ាំរ៉ៃ​ដែ​ល​ជា​កត្តាហានិភ័យ​នៃ​ជំងឺរ៉ាំរ៉ៃជាច្រើន។

៤ ការព្យាបាលទូទៅ

សព្វថ្ងៃ​គ្រាប់​ផ្កាឈូករ័ត្នត្រូវបានផលិតជាថ្នាំគ្រាប់ជាច្រើន។ វាត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​និង​រោគ​សញ្ញា​ដូចជា​ថ្នាំ​បញ្ចុះ​ទឹកនោម។ ជំងឺ​រលាក​ទងសួត​ ឬត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ស្បែក​ផ្សេងៗ។

៥ ព្យាបាល​ជំងឺ coccidiosis

តើ​អ្នកដឹងទេ​ថា ​ការបរិភោគគ្រាប់ផ្កាឈូករ័ត្ន អាចព្យាបាលជំងឺ coccidiosis ជួយ​បំបាត់​ការ​ទល់​លាមក ​រាគ​ធ្ងន់ធ្ងរ? វាក៏ជួយ​កាត់បន្ថយ​ហានិភ័យ ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ​ផងដែរ។

បើទោះបីជា ​គ្រាប់ផ្កា​ឈូករ័ត្ន​សម្បូរ​ទៅ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើនក៏ដោយ។ ប្រសិន​បើ​បរិភោគ​ក្នុង​បរិមាណ​ច្រើន​ហួស​ប្រមាណ វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ធ្ងន់ធ្ងរ។ ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ គួរចៀសវាង​ទទួលទាន​គ្រាប់​ផ្កាឈូករ័ត្ន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជម្ពូ សំបូរសារធាតុចិញ្ចឹមនិងអាហារូបត្ថម្ភ សម្រាប់មនុស្សទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម

ចុចអាន៖ថ្លើមសាច់សត្វមានប្រយោជន៍ដល់សុខភាពច្រើនអនេក អ្នកមិនដែលហូបអាចនឹងភ្ញាក់ផ្អើលមិនខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម