សុខភាព
ដំឡូងជ្វាពណ៌ស្វាយ ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងពន្យឺតភាពចាស់
ដំឡូងជ្វាពណ៌ស្វាយ មិនមែនជារុក្ខជាតិមើម ដែលផ្តល់តែរសជាតិផ្អែម និងឆ្ងាញ់តែមួយមុខនោះទេ។ តែក៏ជាអាហារផ្ដល់ថាមពល និងជីវជាតិគ្រប់គ្រាន់ ដល់អ្នកជំងឺទឹកនោមផ្អែមផងដែរ។
១ កាត់បន្ថយផលវិបាក ចំពោះអ្នកជំងឺទឹកនោមផ្អែម
ដោយសារតែដំឡូងពណ៌ស្វាយ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា anthocyanins ដែលជាសារធាតុដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹង glycation រវាងជាតិស្ករ និងប្រូតេអ៊ីននៅក្នុងរាងកាយ ។ នៅពេលដែលរាងកាយរបស់យើង ទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មប្រភេទនេះ។ វានឹងជួយរារាំងការចងស្ករនិងប្រូតេអ៊ីននៅកម្រិតកោសិកា។ ជាលទ្ធផល កោសិកាក្នុងរាងកាយ និងសរសៃឈាមកាន់តែយ៉ាប់យ៉ឺនតិច។ នេះកាត់បន្ថយឱកាសនៃផលវិបាកចំពោះអ្នកជំងឺទឹកនោមផ្អែមផងដែរ។
២ កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម
ដំឡូងផ្អែមមានផ្ទុកសារធាតុ anthocyanin ជាសារធាតុដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម នៃជាតិខ្លាញ់ សារធាតុនេះដើរតួនាទីរារាំងការប្រមូលផ្តុំរវាងអុកស៊ីសែន និងកូលេស្តេរ៉ុល LDL ពីដំណើរការអុកស៊ីតកម្ម។ មានន័យថាការញ៉ាំដំឡូងជ្វា អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម ក៏ដូចជាជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺសរសៃឈាម។
៣ ចិញ្ចឹមសក់ និងស្បែក
Anthocyanins និង flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងដំឡូងពណ៌ស្វាយ មានលក្ខណៈសម្បត្តិជួយស្រូបយករ៉ាឌីកាល់សេរី។ វាត្រៀមខ្លួនជាស្រេច ដើម្បីជួយពន្យឺតការខ្សោះជីវជាតិនៃកោសិកាក្នុងរាងកាយ សារធាតុប្រឆាំងអុកស៊ីតកម្ម ក៏មានប្រសិទ្ធភាពប្រឆាំងនឹងកាំរស្មីយូវី ដែលជួយឲ្យស្បែកមិនងាយខូចដោយសារវិទ្យុសកម្ម។ លើសពីនេះទៀត សារធាតុចិញ្ចឹមជាច្រើននៅក្នុងដំឡូងពណ៌ស្វាយ ក៏រួមចំណែកដល់ការភ្ញោចសក់ខ្មៅ និងភ្លឺចាំងរបស់នារីៗ ក៏ដូចជាពន្យឺតការកើតឡើងនៃសក់ស្កូវផងដែរ។
៤ ពន្យឺតភាពចាស់
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងដំឡូងផ្អែម មានលក្ខណៈសម្បត្តិប្រឆាំងនឹង glycation ដែលជាប្រតិកម្មរវាងជាតិស្ករ និងប្រូតេអ៊ីន វាគឺជាកត្តាដែលបញ្ចុះបញ្ចូលកោសិកា ឲ្យកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ ស្ថានភាពនេះច្រើនកើតមានចំពោះមនុស្សចាស់ ឬអ្នកដែលមានជំងឺទឹកនោមផ្អែម។
៥ ប្រឆាំងមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា anthocyanins មានក្នុងដំឡូងពណ៌ស្វាយ។ វាមានលក្ខណៈសម្បត្តិជួយប្រឆាំងមហារីកពោះវៀនធំ។ វាក៏មានជាតិសរសៃ ដែលជួយជំរុញប្រព័ន្ធរំលាយអាហារផងដែរ។ ជាលទ្ធផលប្រព័ន្ធ excretory ដំណើរការយ៉ាងរលូន។ ដោយហេតុនេះ កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះពោះវៀន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖និយមហូបសាលម៉ុន គួរដឹងថា រវាងត្រីចិញ្ចឹម និងធម្មជាតិ មួយណាល្អចំពោះសុខភាពច្រើនជាង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ