ដូសទី៤ ឬដូសជំរុញ ដែលប្រទេសនានាជុំវិញពិភពលោក កំពុងញាប់ដៃញាប់ជើងស្រោចវ៉ាក់សាំងក្នុងកម្រិតអតិបរមាជូនពលរដ្ឋខ្លួន ទាំងជួរមុខ និងពលរដ្ឋទូទៅ តាមផែនការរបស់ក្រសួងសុខាភិបាល។
យ៉ាងណាក៏ដោយ ប្រភពសុខាភិបាលអ៊ីស្រាអែល អះអាងថា មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ ប្រឆាំងទល់ការឆ្លងរាលដាលរបស់វីរុសបំប្លែងថ្មីអូមីក្រុងទេ។
ការបញ្ចេញព័ត៌មាននេះដែរ អគ្គនាយកអង្គភាពគ្រប់គ្រងនិងការពារជំងឺឆ្លងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba របស់អ៊ីស្រាអែលលោកស្រី វេជ្ជបណ្ឌិត Gili Regeb-Yochay សង្កត់ធ្ងន់លើវ៉ាក់សាំង២ប្រភេទគឺ Pfizer/BioNTech និង Moderna។ លោកស្រីវេជ្ជបណ្ឌិតបន្តពន្យល់ថា “ក្រុមការងារយើងយកចិត្តទុកដាក់តាមដានចំពោះដំណើរវិវត្ត Pfizer ក្រោយចាក់បញ្ចូលខ្លួន ២សប្ដាហ៍ហើយ ហើយ Moderna ទើបបាន ១សប្ដាហ៍ ជាលទ្ធផលឃើញថាបរិមាណអង់ទីគ័រកើនឡើង សម្រាប់ដូសជំរុញទី៤នេះ បើធៀបនឹងដូសទី៣ ប៉ុន្តែកើនតិចតួច ឬអាចសន្មតថា ទំនងជាមិនទាន់គ្រប់គ្រាន់ទេក្នុងការការពារអូមីក្រុង“។
ក្រោមការដឹកនាំរបស់លោកស្រី វេជ្ជបណ្ឌិត Gili Regeb-Yochay មជ្ឈមណ្ឌលខាងលើបានដឹកនាំការស្រាវជ្រាវមួយលើវ៉ាក់សាំងជំរុញ ឬដូសទី៤ លើកម្រិតគុណភាពនិងកត្តាគ្រោះថ្នាក់ ថាតើដូសទី៤ ជួយបានប៉ុណ្ណាបើចាក់ ជាពិសេសទល់នឹងវីរុសបំប្លែងថ្មី អូមីក្រុងដែលកំពុងអង្រួនពិភពលោកនាពេលបច្ចុប្បន្ន។ ការសិក្សានេះធ្វើឡើងលើបុគ្គលិកសុខាភិបាលចំនួន ១៥៤នាក់ចាក់ Pfizer/BioNTech និង Moderna ១២០នាក់ សរុប ២៧៤នាក់។
ទោះមិនបានពន្យល់លម្អិត តាមលក្ខណៈវិទ្យាសាស្ត្រឲ្យបានស៊ីជម្រៅជាងនេះ តែលោកថា ទាំងPfizer/BioNTech និង Moderna អត់ខុសគ្នាទេ ព្រោះកម្រិតបណ្ដុះបរិមាណអង់ទីគ័រមាន បើធៀបនឹងដូសទី៣ គ្រាន់តែតិច ហើយមិនខ្លាំងគ្រប់គ្រាន់បើចង់ប្រឆាំងទល់អូមីក្រុង។
លោកស្រីបន្ថែមខ្លីថា “បើចាក់ដូសទី៤ឲ្យតែអ្នកស្ម័គ្រចិត្ត អាចជាការយុទ្ធនាការត្រឹមត្រូវ ព្រោះវាបានផលតិចពេក ខ្ញុំគិតអ៊ីចឹង“។
យ៉ាងណាមិញ អូមីក្រុងកំពុងអុកឡុកខ្លាំងនៅទឹកដីអាមេរិក (មានអ្នកឆ្លងសរុបលេខ១) បណ្ដាប្រទេសនានានៅអ៊ឺរ៉ុបបន្ទាប់ពីការជួបជុំឆ្លងឆ្នាំសកល រហូតមានអ្នកជំនាញខ្លះលើកឡើងថា អឺរ៉ុបពាក់កណ្ដាលទ្វីបមិនអាចគេចផុតពីការឆ្លងអូមីក្រុងទេមើល៍ទៅ។ ជាដំណោះស្រាយគឺរដ្ឋាភិបាលប្រទេសនានាបន្តការដាក់ចេញយុទ្ធនាការស្រោចវ៉ាក់សាំងដូសជំរុញទី៣ និង ទី៤ រហូតបោះជំហានដល់ការផលិតថ្នាំគ្រាប់៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet
ចុចអាន៖ក្រោយចាក់ដូសជំរុញ ហេតុអ្វីអ្នកខ្លះអត់ស្រួលខ្លួន តែខ្លះស្រស់ស្រាយធម្មតា?
ចុចអាន៖អ្នកចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ បង្កើនភាពស៊ាំការពារ អូមីក្រុង រហូតដល់ ២០០ ដង