ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីរាជការទូទាំងខេត្តត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យដែលបង្កឲ្យមានជំងឺទឹកនោមផ្អែម
លោកអភិបាលរងខេត្តសៀមរាបបានថ្លែងនៅថ្ងៃទី៦ ខែមីនា កន្លងថ្មីៗនេះថា រដ្ឋបាលខេត្តសៀមរាបនឹងសហការជាមួយក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បើកសិក្ខាសាលាស្តីពីការចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាព ក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម ។

ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានសិក្ខាកាមចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាសង្កាត់ក្នុងក្រុង និងអង្គការ-សមាគមក្នុងខេត្ត លោក ពិន ប្រាកដ មានប្រសាសន៍ថា ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម គឺជាឃាតករលាក់មុខ ដែលបាននឹងកំពុង សម្លាប់មនុស្សបន្តិចម្តងៗ ដោយពុំដឹងខ្លួន ក្នុងនោះ ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអ័រម៉ូន ដែលអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា ក្រលៀន ជើង ប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធសសៃប្រសាទ និងចរន្តឈាម ហេតុនេះបើសិនជាយើងទុកវាមិនព្យាបាលទេនោះ បញ្ហាទាំងនេះអាចនឹងនាំ ខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងិតភែ្នក ឬក៏អាចនឹងនាំឱ្យមានការដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង ហើយជំងឺទឹកនោមផែ្អម កំពុងតែកើនឡើងជាលំដាប់ផងដែរ។

លោកបន្តថា ដោយពិនិត្យឃើញថា ហានិភ័យដែលកើតមានឡើងគួរឱ្យមានការព្រួយបារម្ភ អំពីសុខភាពរបស់មនុស្ស ហើយបញ្ហាទាំងនេះក៏បានគំរាមកំហែងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារផងដែរនោះ ទើបរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាព ក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម ពិសេសបានឈ្វេងយល់ និងមានឱកាសបានជួបពិភាក្សា និងផ្តល់យោបល់លើការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម ។

ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត បានក្រើនរំឭកដល់អង្គសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយផ្អែកលើចំណុចសំខាន់ៗ និងងាយៗ សម្រាប់ការអនុវត្ត ក្នុងការរស់នៅប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាត្រូវប្រកាន់យកមានដូចជា កុំពិសាប្រៃពេក ផ្អែមពេក កុំពិសាខ្លាញ់ពេក និងធ្វើលំហាត់ប្រាណឱ្យបានជាប់ជាប្រចាំ ដែលនេះគឺជាមធ្យោបាយដ៏ល្អ សម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។

លោក អ៊ុល គិមស៊ា ប្រធានក្រុមសិក្សាស្រាវជ្រាវក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បានឲ្យដឹងថា ជំងឺទឹកនោមផ្អែម ជាប្រភេទជំងឺមួយដែលលាក់មុខ និងពេញនិយម ហើយពេលបច្ចុប្បន្ន ប្រជាជនជាច្រើន បានកើតជំងឺនេះ ដោយសារការបរិភោគចំណីអាហារ ទឹកមិនស្អាត ស្រាបៀ ភេសជ្ជៈ បន្លែ និងផ្លែឈើដែលគ្មានអនាម័យ ជាពិសេស ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម ដែលបានកើតឡើងលើសរីរាង្គលើរាងកាយយើង មិនថាធំ ឬ តូច សុទ្ធតែធ្វើឱ្យរាងកាយរបស់យើងដំណើរការមិនប្រក្រតី៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


