ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ «ជំងឺទឹកនោមផ្អែម» មិនត្រឹមតែជាកង្វល់ផ្នែកសុខុមាលភាពប្រជាជនទេ តែក៏បង្កឲ្យប៉ះពាល់ដល់ សង្គម-សេដ្ឋកិច្ច
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ បានមានប្រសាសន៍ថា «ជំងឺទឹកនោមផ្អែម» មិនត្រឹមតែជាកង្វល់ផ្នែកសុខុមាលភាពរបស់ប្រជាជនវ័យចាស់ និង យុវជនប៉ុណ្ណោះទេ តែក៏បង្កឲ្យប៉ះពាល់ដល់ សង្គម-សេដ្ឋកិច្ច ផងដែរ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «វិធីសាស្ត្របង្ការជំងឺមិនឆ្លង និងវិធានការ ដើម្បីកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ដូច្នេះថា «ជំងឺទឹកនោមផ្អែម ដែលជាជំងឺមិនឆ្លងនេះ មិនត្រឹមតែជាកង្វល់ផ្នែកសុខុមាលភាពរបស់ប្រជាជនវ័យចាស់ និងយុវជនប៉ុណ្ណោះទេ វាបានបង្កឲ្យប៉ះពាល់ដល់ សង្គម-សេដ្ឋកិច្ច ដែលបញ្ហានោះប្រឈមនឹងជំងឺមិនឆ្លងរ៉ាំរ៉ៃជាច្រើនផងដែរ»។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បន្តថា បញ្ហាប្រឈមជំងឺមិនឆ្លងរ៉ាំរ៉ៃជាច្រើនមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងលើសជាតិខ្លាញ់ជាដើម ដែលជាបច្ច័យ នៃរបបរស់នៅ និងរបបអាហារគ្មានសុខភាព និងសុវត្ថិភាព ហើយបានជះឥទ្ធិពលក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយគម្លាតយេនឌ័រ នៅគ្រប់ទិដ្ឋភាព គ្រប់វិស័យ ដោយបង្កើនជាបន្ទុកបន្ថែមដល់ស្ដ្រីក្នុងការឈោងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីសម្រេចសក្ដានុពលរបស់ខ្លួនឲ្យបានពេញលេញផងដែរ។

ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរចំពោះលទ្ធផល នៃអង្គសិក្ខាសាលាដែលប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរជាទីកត់សម្គាល់ តាមរយៈការចែករំលែកនូវបទពិសោធន៍ និងការចែករំលែកអំពីក្របខណ្ឌ យន្តការបង្ការ និងការពារជំងឺមិនឆ្លងទៅតាមបរិបទ នៃប្រទេសរៀងខ្លួន ដើម្បីជាការសិក្សា រៀនសូត្រពីគ្នាទៅវិញទៅមក សម្រាប់សុខុមាលភាពប្រជាជនរបស់យើងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យរួមរបស់អាស៊ាន។ ហើយលទ្ធផលក្នុងថ្ងៃនេះ នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ពង្រឹងការអនុវត្តផែនការសកម្មភាព ស្ដីពីការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


