Connect with us

សុខភាព

មិនដែលដឹងសោះ ថាអម្ពិលទឹកមានអត្ថប្រយោជន៍ច្រើនម្ល៉ឹង

បានផុស

នៅ

អម្ពិលទឹកមានសាច់ពណ៌ស សម្បកពណ៌បៃតង និងមានរសជាតិចត់តិច​តួច តែ​ពេល​ទុំ​នឹងប្រែជាពណ៌ក្រហមទាំងសាច់ទាំងសម្បក ហើយមានរសជាតិ​​ផ្អែម។ តើអម្ពិល​ទឹក​មានសារធាតុចិញ្ចឹមអ្វីខ្លះ ហើយផ្តល់​​​​​​​​​​​​​​​​​​​​​​អត្ថប្រយោជន៍​​អ្វីខ្លះដល់សុខភាព?

១. ជួយពោះវៀន

អម្ពិលទឹកមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និង flavonoids ដែលអាចជួយលាងសម្អាតជាតិពុលនៅក្នុងពោះវៀន និងក្រពះ ដែលអាចជួយ​ការពារយើងពីជំងឺរាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ជួយស្បែក

ត្រអកធ្វើឱ្យស្បែកយើងស្ងួត រមាស់ រលាក ប្រេះ ឬរបក។ សារធាតុ Saponins សារធាតុ​ប្រឆាំងអុកស៊ីតកម្ម (Alkaloid, Flavonoid និង Tannin ជាដើម)នៅ​ក្នុង​ផ្លែអម្ពិលទឹក អាចជួយ​ប្រឆាំង​បាក់តេរី និងមេរោគផ្សិតដែលធ្វើឱ្យយើងកើតត្រអក។ ជាង​នេះទៅទៀត វីតាមីន C នៅក្នុង​អម្ពិលទឹកអាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ​ដែលជួយឱ្យស្បែក​យើង​មាន​សុខភាពល្អ និងភ្លឺថ្លា។

៣. ជួយសុខភាពឆ្អឹង និងសាច់ដុំ

អម្ពិលទឹកមានផ្ទុកកាល់ស្យូម និងផូស្វ័រដែលជាសារធាតុរ៉ែជួយធ្វើឱ្យឆ្អឹងយើងរឹងមុំា។ ជាងនេះទៅទៀត ការញុំាអម្ពិលទឹកអាចជួយសម្រួលសាច់ដុំ និងកាត់​បន្ថយ​ការ​ចុក​រួយ​សាច់ដុំ​ ព្រោះអម្ពិល​ទឹក​មានផ្ទុកប្រូតេអ៊ីន​ដែល​ជួយរក្សាម៉ាសសាច់ដុំ និងធ្វើឱ្យសាច់ដុំ​​មានសុខភាព​ល្អ។ ។

៤. ជួយកាត់បន្ថយភាពតានតឹង និងថប់បារម្ភ

សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Alkaloid, Flavonoid និង Tannin ជួយ​​ធ្វើ​ឱ្យយើង​មាន​អារម្មណ៍ល្អ បន្ធូរភាពតានតឹង និងថប់បារម្ភ។ សារធាតុ​​នេះក៏ជួយពង្រឹង​មុខងារ​ខួរក្បាល និងការចងចាំរបស់យើងដែរ។

៥. ជួយគ្រប់គ្រងទម្ងន់

អម្ពិលទឹកមានផ្ទុកវីតាមីន C ជាតិសរសៃ និង saponins ដែលអាចជួយ​គ្រប់គ្រង​ទម្ងន់​របស់យើង។ តាមការ​សិក្សា​បានឱ្យដឹងថា សារធាតុ saponins អាច​ជួយឱ្យយើងចុះទម្ងន់​។

៥. ជួយប្រព័ន្ធភាពស៊ាំ

អម្ពិលទឹកមានផ្ទុកវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម​ជួយជំរុញ​កោសិកា​ឈាម​ស​ក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរី​ ឬវីរុស។

៦. ជួយសុខភាពមាត់ធ្មេញ

អម្ពិលទឹកសម្បូរទៅដោយកាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រដែលជាសារធាតុរ៉ែ​ជួយ​ពង្រឹង​ឆ្អឹង និងកាចាធ្មេញ។ ម្យ៉ាងទៀត អម្ពិលទឹកមានសារធាតុប្រឆាំង​អតិសុខុមប្រាណ និង​សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយព្យាបាលដំបៅមាត់ និងការពារយើង​ពីការ​ឡើងដំបៅមាត់ ។

៧. ជំនួយបេះដូង

វីតាមីន C នៅក្នុងអម្ពិលទឹកអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ និងជួយ​បង្កើន​កម្រិតកូឡេស្តេរ៉ូលល្អ។ លើសពីនេះទៅទៀត អម្ពិល​ទឹកសម្បូរ​ទៅដោយ​ប៉ូតាស្យូម​ដែលអាចជួយគ្រប់គ្រងចង្វាក់​បេះដូង និង​ជំរុញបេះដូង​ឱ្យច្របាច់​ឈាម​ដើម្បីចែកចាយទៅពេញរាងកាយ។ ប៉ូតាស្យូម​ក៏ជួយកាត់បន្ថយសម្ពាធ​ឈាម​ដែល​ជួយការពារយើងពីជំងឺសរសៃ​ឈាមបេះដូង។

អម្ពិលទឹកមានសារធាតុចិញ្ចឹមល្អៗជួយដល់រាងកាយយើង តែក៏មិនត្រូវញុំា​ច្រើន​ដែរ ព្រោះនាំ​ឱ្យ​មានបញ្ហារំលាយ​អាហារ និងធ្វើឱ្យមុខងារតម្រងនោម​ធ្លាក់ចុះ។ ជា​ពិសេស​ម៉ាក់ៗពពោះ និងម៉ាក់ៗកំពុងបំបៅដោះកូនគួរចៀសវាងញុំា៕

អត្ថបទផ្ដល់ដោយ៖ Hello Keupet

ចុចអាន៖តិចអត់ដឹង! សាវម៉ាវ​មិន​ត្រឹម​តែ​ផ្អែម​ឆ្ងាញ់​ តែ​អាច​ព្យាបាល​ជំងឺ​បាន​ច្រើន​យ៉ាង

ចុចអាន៖ទម្លាប់​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​តាម​ចិត្ត​ចង់​ក្នុង​អំឡុង​កូវីដ​ ប្រយ័ត្ន​អំពល់ទុក្ខ​ដល់​​រាងកាយ​និង​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​លើស​មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម