សុខភាព
សារៈសំខាន់នៃការថែទាំព្យាបាលមាត់ធ្មេញ សម្រាប់អ្នកជំងឺទទួលការព្យាបាលជំងឺមហារីក
ការព្យាបាលជំងឺមហារីកដោយប្រើថ្នាំគីមី និងព្យាបាលដោយបាញ់កាំរស្មីតំបន់កនិងក្បាល បានធ្វើឲ្យមានបម្រែបម្រួលក្នុងមាត់ជាច្រើន ដែលអាចឈានទៅរកការឆ្លងមេរោគចូលក្នុងឈាម(Oral Bacteremia and Sepsis) ឧទាហរណ៍ដ៏សំខាន់មួយ គឺការដកធ្មេញ ក្រោយពេលការព្យាបាលដោយកាំរស្មីតំបន់កនិងក្បាល គឺកន្លែងដកនោះមានការរលាកឆ្អឹងថ្គាម ឈឺរ៉ាំរ៉ៃ។

ក) ផលប៉ះពាល់ ដោយការព្យាបាលកាំរស្មីតំបន់កនិងក្បាល
– ហាមាត់តូច
– រលាកក្នុងមាត់
– ការលេចចេញនៃឆ្អឹងថ្គាម
– ស្ងួតមាត់ការប៉ះពាល់ទៅលើរចនាសម្ព័ន្ធធ្មេញ
– ជំងឺអញ្ចាញធ្មេញនិងឡើងពងបែកផ្សេងៗ
– ភាពងាយបង្ករោគ
– ការបាត់បង់រស់ជាតិរយៈពេលខ្លីណាមួយ
– ការដកធ្មេញ ក្រោយពេលព្យាបាលកាំរស្មី គឺមានការរលាកឆ្អឹងរ៉ាំរ៉ៃ

ខ) ផលប៉ះពាល់ដោយប្រើថ្នាំគីមី
– ងាយមានការរលាកក្នុងមាត់
– ងាយក្នុងការបង្ករោគ (Thinned mucosa and ulceration allow for fungi and viruses to invade local tissues and the circulation)
– មានការឈឺចាប់ក្នុងមាត់
– ពិបាកលេបនិងញ៉ាំអាហារ
– រលាកអញ្ចាញនិងហូរឈាមអញ្ចាញ
– ផលប៉ះពាល់ទៅលើឆ្អឹងថ្គាម ពេលប្រើថ្នាំ Bisphosphonate(Bisphosphonate related osteonecrosis of the jaw : BRONJ disease)

គ) វិធីសាស្ត្រការពារ ព្យាបាល ថែទាំមាត់ធ្មេញ
១. មុនពេលទទួលការព្យាបាលជំងឺមហារីក
– ពិនិត្យព្យាបាលសុខភាពមាត់ធ្មេញ
– ព្យាបាលធ្មេញដែលខូចខាត ពុកខូចរួចជាស្រេចដើម្បីចៀសវាងផលវិបាកផ្សេងៗក្រោយពេលព្យាបាលជំងឺមហារីក
២. អំឡុងពេលព្យាបាលជំងឺមហារីក
– សូមថែរក្សាអនាម័យមាត់ធ្មេញជាប្រចាំ
– សូមពិសាទឹកគ្រប់គ្រាន់ ដោយផ្សើមក្នុងមាត់ជាប្រចាំ
– ក្នុងករណីមានរលាក រលាកឬដំបៅផ្សេងក្នុងមាត់សូមស្វែងរកការពិគ្រោះជាមួយទន្តបណ្ឌិត
៣. ក្រោយការព្យាបាលជំងឺមហារីក
– ជាដំណាក់កាលនៃការបន្តថែទាំសុខភាពមាត់ធ្មេញ និងអនាម័យមាត់ធ្មេញជាប្រចាំ
– ណាត់ជួបទន្តបណ្ឌិតរាល់ ៦ ខែម្ដង ដើម្បីពិនិត្យតាមដានថែទាំ។ ក្នុងករណី មានការពុកខូចធ្មេញត្រូវការព្យាបាល កុំឲ្យឈានទៅរកការដកធ្មេញ ក្នុងករណីដែលលោកអ្នកព្យាបាល ដោយបាញ់កាំរស្មី។


សូមអញ្ជើញមកពិគ្រោះ ប្រឹក្សានិងព្យាបាលមាត់ធ្មេញជាមួយទន្តបណ្ឌិតឯកទេសនិងក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាល សមស្របទៅនឹងបច្ចេកទេសទន្តសាស្ត្រនិងវេជ្ជសាស្ត្រតាមស្តង់ដារអ្នកជំនាញនីមួយៗប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាការបែកទឹកភ្លោះមុនសម្រាលនៅត្រីមាសទី១ និងទី៣
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


