សុខភាព
ការធ្លាក់ឈាម ត្រីមាសដំបូងនៃគភ៌!
ការធ្លាក់ឈាមអំឡុងពេលមានគភ៌ ជាក្តីបារម្ភរបស់ស្ត្រីជាមាតាទាំងឡាយ ។ ២០% ទៅ ៣០% នៃគភ៌សរុបអាចជួបប្រទះបញ្ហានេះ នៅអំឡុងពេលត្រីមាសដំបូង (តិចជាង ៣ខែ ឬតិចជាង ១២សប្តាហ៍)។ បញ្ហានេះអាចជាសញ្ញាអាសន្ន ដែលស្ត្រីចាំបាច់ត្រូវត្រួតពិនិត្យ និងតាមដានជាបន្ទាន់នៅមន្ទីរពេទ្យ។

ក) ប្រភេទនៃការធ្លាក់ឈាម
– ការធ្លាក់រំអិលឈាមក្រហម ឬក្រម៉ៅ (កករ ឃ្លោក ឬកាកកាហ្វេ)
– ការធ្លាក់ឈាមដូចកណ្តាលរដូវ ពណ៌ក្រហម ឬ ក្រមៅ
– ការធ្លាក់កំណកឈាម ក្រហម ឬក្រមៅ

ខ) រោគសញ្ញាផ្គួបផ្សំ
– ឈឺពោះ ឬឈឺលើថ្ងាសផ្នែកខាងក្រោមនៃពោះ
– កម្រិតឈឺ តិច ឬខ្លាំង
– រោយចង្កេះ
– អស់កម្លាំង ល្ហិតល្ហៃ
– បាត់បង់ស្មារតី


គ) មូលហេតុ ដែលអាចជួបប្រទះ (ពីស្រាលទៅធ្ងន់)មាន
– ការប៉ះទង្គិច ឬកកិតមាត់ស្បូន (ការរួមភេទ, ការពិនិត្យមាត់ស្បូន)
– ការបង្កកំណើតរបស់គភ៌ក្នុងស្បូន (ការកាច់សំបុក)
– ការគំរាមរលូត ឬរលូត
– កូនក្រៅស្បូន
– កូនពង
– ការរលាកមាត់ស្បូន

ឃ) ដំបូន្មាន
– ប្រការគួរជៀសវាងមាន ការរួមភេទ ការហែលទឹក ការធ្វើដំណើរឆ្ងាយ និងការធ្វើការងារធ្ងន់។
– សូមរក្សាអនាម័យ ដោយការផ្លាស់ប្តូរសំឡីទ្រនាប់ និងការសំអាតប្រដាប់ភេទ។
– សូមស្ត្រីយកចិត្តទុកដាក់ និងវាយតម្លៃលើបរិមាណនៃការបាត់បង់ឈាមតាមទ្វារមាស ដោយត្រួតពិនិត្យលើការប្រើប្រាស់សំឡីអនាម័យ ចំនួននៃការផ្លាស់ប្តូរសំឡី និងកម្រិតឈាមដែលជ្រាបជោគលើសំឡីរបស់ស្ត្រី។
– គ្រូពេទ្យជំនាញ ឬឆ្មបជំនាញ នឹងសួរបញ្ជាក់សុំឲ្យស្ត្រីរៀបរាប់នូវសភាព និងលក្ខណៈនៃឈាម ដែលហូរតាមទ្វារមាសរបស់ស្ត្រី។ ស្ត្រីអាចថតរូបភាពបង្ហាញជូនគ្រូពេទ្យ ឬឆ្មបជំនាញក៏បាន។


សូមស្ត្រីយកចិត្តទុកដាក់លើថ្ងៃខែមករដូវជាប្រចាំរបស់ខ្លួន បើសិនមានការរាំងរដូវ សញ្ញាធ្លាក់ឈាម ឬឈឺចាប់លើផ្ទៃពោះផ្នែកណាមួយ សូមប្រញាប់មកពិនិត្យសុខភាពកុំបីខាន ជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកំណត់បាននូវរោគវិនិច្ឆ័យ និងធ្វើការព្យាបាលបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


